​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​

​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​ដាំបបរ​ត្រី​បន្ទះ​មួយ​ប្រភេទ​នេះ​ញ៉ាំ​បាន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ អង្ករ​ចំនួន​១០០​ក្រាម ត្រី​រ៉ស់​ចំនួន​៥០​ក្រាម ខ្ញី​ចំនួន​៣​បន្ទះ ស្លឹក​ខ្ទឹម​ចំនួន​មួយ​ដើម ពងមាន់​ចំនួន​មួយ​គ្រាប់ ម្រេច​ចំនួន​បន្តិច ខ្លាញ់​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ និង​អំបិល​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ​។​
 ​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​
​របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវ​ចិត​ត្រី​រ៉ស់​នោះ​ជា​បន្ទះៗ ដោយ​យក​ឆ្អឹង​ចេញ​។​
 ​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​
2.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ខ្ញី ខ្លាញ់ អំបិល ម្រេច ពង​មាន់​ដាក់ចូល​ទៅក្នុង​ត្រី​ដែល​ចិត​ហើយ រួច​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ដោយ​ទុក​ចំនួន​២០​នាទី​។​
 ​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​លាង​អង្ករ​ឲ្យ​ស្អាត ហើយ​យក​ទៅ​ដាំ​ជា​បបរ​។​
 ​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​
4.​    ​ក្រោយពេល​ដែល​ដាំបបរ​នោះ​ឆ្អិន អ្នក​អាច​ដាក់​ត្រី​ចូលទៅ​ដាំ​ដល់​ឆ្អិន​ជាការ​ស្រេច​។​
 ​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​
5.​    ​នៅពេល​ដែល​អ្នក​ញ៉ាំ អ្នក​អាច​រោយ​ស្លឹក​ខ្ទឹម​ពីលើ​៕
 ​បបរ​ត្រី​សម្រាប់​សម្រស់​អ្នក​ម្តាយ​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។