ហាង CARL’S JR. បើក​លក់​បឺហ្គឺរ​ធំ​ជាង​មុន ឆ្ងាញ់​ជាង​មុន និង​នាំ​មក​នូវ​ហាង​ប្រភេទ DRIVE-THRU ដំបូង​គេ​នៅ​កម្ពុជា

ហាង​បឺហ្គឺរ​ល្បីល្បាញ​ជុំវិញ​ពិភព​លោក​បន្ត​វាយ​លុក​ក្នុង​ឈុត​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​បើក​ហាង​ដំបូង​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ទី​៤០

 

ក្រុមហ៊ុន CKE Restaurants Holdings, Inc. (“CKE”) ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ហាង Carl’s Jr.® និង Hardee’s® បាន​ប្រកាស​ថា​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​បើក​សម្ពោធ​ហាង Carl’s Jr. ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ ហាង Carl’s Jr. ដែល​បើក​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន TH F&B Co. LTD នឹង​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ និង​ជា​ហាង Drive-Thru ដែល​មាន​សេវាកម្ម​ឆាប់​រហ័ស (QSR) នៅ​ក្នុង​ប្រទេស។

 

“យើង​កំពុង​តែ​ស្ថិត​ក្នុង​ការ​លូតលាស់​ខ្នាត​អន្តរជាតិ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ឆ្នាំ​នេះ។ តាម​ពិត​ទៅ ការ​បើក​នៅ​កម្ពុជា គឺ​បន្ទាប់​ពី​ជោគជ័យ​នៅ​អូស្ត្រាលី ជប៉ុន កេនយ៉ា ហើយ​វា​ជា​ប្រទេស​ទី​៤០ ដែល​ក្រុមហ៊ុន​ CKE International ឈាន​ជើង​ចូល”។ នេះ​បើ​យោង​តាម​លោក Ned Lyerly ប្រធាន​អន្តរជាតិ​នៅ CKE។

 

ហាង CARL’S JR. បើក​លក់​បឺហ្គឺរ​ធំ​ជាង​មុន ឆ្ងាញ់​ជាង​មុន និង​នាំ​មក​នូវ​ហាង​ប្រភេទ DRIVE-THRU ដំបូង​គេ​នៅ​កម្ពុជា

 

លោក Lyerly បន្ត​ថា៖ “នេះ​គឺ​ជា​ទីផ្សារ​មួយ​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​ក្រុមហ៊ុន​ ហើយ​យើង​មាន​គម្រោង​បើក​ហាង​១៥​បន្ថែម​ក្នុង​ប្រទេស​ដើម្បី​ផ្ដល់​ជា​បទ​ពិសោធន៍​បឺហ្គឺរ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា។

 

បន្ថែម​ពី​លើ​ការ​នាំ​មក​នូវ​ហាង Drive-thru ដំបូង​គេ​នៅ​ប្រទេស ប្រជាជន​កម្ពុជា​ក៏​អាច​រីករាយ​ក្នុង​ការ​ញ៉ាំ​បឺហ្គឺរ និង​ស៊ាំងវិច​មាន់​ដែល​មាន​តម្លៃ​សមរម្យ គុណភាព​ខ្ពស់ និង​ធ្វើ​ឡើង​ថ្មីៗ ស្រស់ៗ ដោយ​ប្រើ​ប្រាស់​សារធាតុ​ដើម​ដែល​មាន​គុណភាព​ខ្ពស់ ដូចជា សាច់​គោ​អូស្រ្តាលី​ឆាគ្រីល​១០០%។ យើង​មាន​ទំនុក​ចិត្ត​ថា​ប្រជាជន​កម្ពុជា​នឹង​ចូល​ចិត្ត​បឺហ្គឺរ​ធំៗ​ដែល​ឆ្ងាញ់​ជាប់​មាត់ ក៏​ដូចជា​សេវាកម្ម​បម្រើ​អតិថិជន​ស្តង់ដារ​អន្តរជាតិ​របស់​ពួក​យើង”។

 

ហាង Carl’s Jr. នឹង​ផ្តល់​ជា​មុខ​ម្ហូប​ថ្មីៗ ដូចជា មុខ​ម្ហូប​ប្រចាំ​យីហោ Western Bacon Cheeseburger®, Famous Star® និង បឺហ្គឺរ Super Star® ក៏​ដូចជា​មុខ​ម្ហូប​ដែល​មាន​ប្រជាប្រិយភាព​ដែល​រួម​មាន The Big Carl™, the Jalapeno Thickburger®, Hand-Breaded Chicken Tenders™ និង​ការ៉េម Hand-Scooped Ice Cream Shakes™។

 

លោក ណម ហាវ នាយក​គ្រប់គ្រង​របស់ TH F&B បាន​និយាយ​ថា៖ “ជាមួយ​នឹង​គំនិត​បង្កើត​ថ្មី​ដែល​គ្មាន​គូ​ប្រៀប Carl’s Jr. មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ផ្ដល់​មុខ​ម្ហូប​ដែល​មាន​តម្លៃ​ថោក​សមរម្យ ប៉ុន្តែ​មាន​គុណភាព​ខ្ពស់។ យើង​មាន​ទំនុក​ចិត្ត​ថា កម្ពុជា​ជាមួយ​នឹង​ចំនួន​យុវវ័យ​ជា​ច្រើន​ និង​ការ​កើន​ឡើង​នៃ​ចំណង់​ចំណូល​ចិត្ត​លើ​យីហោ​មក​ពី​លោក​ខាង​លិច នឹង​ស្រឡាញ់​ពេញ​ចិត្ត​វត្តមាន​របស់​ហាង​បឺហ្គឹរ​លំដាប់​ពិភព​លោក​នៅ​ក្នុង​ប្រទេស។ វា​ជា​កិត្តិយស​របស់​យើង​ក្នុង​ការ​នាំ​យក Carl’s Jr. មក​កម្ពុជា ហើយ​យើង​នឹង​រំពឹង​មើល​ការ​រីក​លូត​លាស់​របស់​ហាង​នៅ​ជុំវិញ​ប្រទេស”។

 

ហាង CARL’S JR. បើក​លក់​បឺហ្គឺរ​ធំ​ជាង​មុន ឆ្ងាញ់​ជាង​មុន និង​នាំ​មក​នូវ​ហាង​ប្រភេទ DRIVE-THRU ដំបូង​គេ​នៅ​កម្ពុជា

 

ព័ត៌មាន​ខ្លះ​ៗ​អំពី Carl’s Jr. នៅ​កម្ពុជា
+ អាសយដ្ឋាន៖ កែង​ផ្លូវ​៥១ និង​ផ្លូវ​៣១០ ភ្នំពេញ កម្ពុជា
+ ម៉ោង​បើក​ដំណើរ​ការ៖ ម៉ោង​១០​ព្រឹក ដល់​១០​យប់ បើក​ជា​រៀង​រាល់​ថ្ងៃ
+ ចំណុច​ពិសេស​របស់​ទីតាំង៖

– សេវាកម្ម​រត់​តុ​ពាក់​កណ្ដាល
– ភេសជ្ជៈ​បន្ថែម​ដោយ​ឥត​គិត​ថ្លៃ
– Wi-Fi
– Drive-thru

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ឱកាស​ទិញ​យីហោ​ពី CKE សូម​ចូល​ទៅ​កាន់ www.ckefranchise.com ។

 

Follow Carl’s Jr. នៅ​លើ​ផេក​ហ្វេសប៊ុក www.facebook.com/CarlsJr.Cambodia, Twitter (@CarlsJrCambodia) និង Instagram (@carlsjrcambodia) សម្រាប់​ព័ត៌មាន​ពី​ផលិតផល​ និង​កម្មវិធី​បញ្ចុះ​តម្លៃ​ថ្មីៗ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម