រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

ភ្នំ​តារូង តា​រាជ ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ភ្នំ​តូច ​ឃុំ​ពង្រ​ ស្រុក​រលៀប្អៀរ​ មាន​ចំងាយ​១០គ.ម ​ពី​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង​ តាម​ផ្លូវ​ជាតិ​លេខ​៥ ​បត់​ឆ្វេង​តាម​ផ្លូវ​ព្រលាន​យន្តហោះ។

 

 

តំបន់​នេះ ​ជា​ប្រភេទ​រមណីយដ្ឋាន​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅ​និង​ឆ្នាំ​១៩៧៦​-​១៩៧៨​ ក្នុង​របប​ប៉ុលពត​។ ភ្នំ​តារូង តារាជ ​ជា​កន្លែង​ដែល​ពួក​ខ្មែរ​ក្រហម​ បាន​កេណ្ឌ​កម្លាំង​អ្នក​ទោស​ក្នុង​សម័យ​​នោះ​ ​ឲ្យ​មក​ដាប់​ថ្ម​ភ្នំ​ធ្វើ​ដោយ​ដៃ​ដែល​មាន​ប្រវែង​ចូល​២០០​ម៉ែត្រ ​ទទឹង​ប្រហែល​៣​ម៉ែត្រ ​និង​កម្ពស់​ប្រហែល​៦​ម៉ែត្រ ​ដើម្បី​បង្កើត​ទៅ​ជា​រូង​មួយ មាន​រាង​ជា​អក្សរ U ។ ដោយ​គិត​ពី​ចម្ងាយ​ចូល​រហូត​ដល់​ផ្លូវ​ត្រលប់​មក​វិញ ​មាន​ចម្ងាយ​៤០០​ម៉ែត្រ ខណៈ​ដែល​ក្នុង​នោះ​មាន​អាង​ទឹក​២​កន្លែង​ផង​ដែរ។

 

បើ​តាម​ចាស់​ៗ​នៅ​តំបន់​នេះ ដែល​ធ្លាប់​ចូល​ទៅ​ដល់​រូង​នេះ ​បាន​បញ្ជាក់​ថា​ នៅ​ផ្នែក​ក្នុង ​មាន​បរិវេណ​ធំ​ទូលាយ ​និង​មាន​កូន​បន្ទប់​តូច​ៗ​ជា​ច្រើន​ចាក់​បេតុង។​ នៅ​ផ្នែក​ខាង​ក្រៅ ​មាន​ភ្នំ​តូច​ធំ​ជា​ច្រើន​ នៅ​បន្ត​បន្ទាប់​គ្នា ​លំអ​ទៅ​ដោយ​ទេសភាព​នៃ​ចម្ការ​ដើម​ត្នោត​ជា​ច្រើន ប្រកប​ដោយ​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ។ តា​ៗ​នៅ​ក្នុង​តំបន់​បាន​និយាយ​ទៀត​ថា កាល​ពី​សម័យ​ដើម​មុន​នឹង​បង្កើត​បាន​រូង​នេះ ​មាន​មនុស្ស​ស្លាប់​មិន​តិច​នោះ​ទេ ព្រោះ​ក្នុង​របប​នោះ​គេ​នាំ​មនុស្ស​មក​ធ្វើ ហើយ​មិន​ដែល​បាន​យូរ​ថ្ងៃ​នោះ​ទេ ត្រូវ​សម្លាប់​ចោល​ហើយ ដោយ​នាំ​អ្នក​ថ្មី​មក​ជំនួស​វិញ។

 

នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ខែ​វស្សា​នៅ​មុខ​រូង​ភ្នំ​មួយ​នេះ ពិបាក​នឹង​ធ្វើ​ដំណើរ​ចូល​ណាស់ ព្រោះ​មាន​ទឹក​លិច ខណៈ​ដែល​ចូល​ដល់​ខាង​ក្នុង​វិញ ក៏​មាន​សភាព​ងងឹត​ខ្លាំង​ដែរ។ អ្នក​ភូមិ​កម្រ​នឹង​ចូល​ណាស់ ព្រោះ​ខ្លាច​មាន​មាន​គ្រោះ​ថ្នាក់៕

 

រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

 

រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

 

រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

 

រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

 

រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

 

រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

 

រូង​ភ្នំ​អក្សរ U ​នៅ​កំពង់​ឆ្នាំង ​ជា​វាល​​ពិឃាដ​ ក្មេង​ជំនាន់​ក្រោយ​មិន​សូវ​ដឹង

 

អត្ថបទ៖ សុខ មុន្នីរម្យ​