Note 7 ផ្ទុះថ្ម iPhone 7 ថ្មកាន់ល្អ តែមានបញ្ហាខូច Home ប៊ូតុង

Note 7 ផ្ទុះថ្ម iPhone 7 ថ្មកាន់ល្អ តែមានបញ្ហាខូច Home ប៊ូតុង

កាលពីពេលថ្មីៗកន្លងទៅនេះ បើយោងតាមរបាយការណ៍ពីអ្នកប្រើប្រាស់ iPhone 7 មួយរូបបានប្រាប់បង្ហាញនូវ
បញ្ហាមួយដ៏ចម្លែកដែលខ្លួនទើបតែទទួលបានពីទូរស័ព្ទរបស់រូបគេផ្ទាល់ ទាក់ទិនទៅនឹងបញ្ហាប៊ូតុង Home ជាប់ម៉ាសុីន មិនដំណើរការសំរាប់ iPhone 7 ហើយវាឆ្លើយតបមកវិញដោយតម្រូវឱ្យប្រើប្រាស់ប៊ូតុង Home ដែលមាននៅក្នុងគ្រាប់ចុចក្លែងក្លាយ Assistive Touch ជំនួសវិញ។ លោកបានលើកឡើងថា ពេលមួយដែលរូបលោកកំពុងសាកថ្មទូរស័ព្ទរបស់លោក ហើយក្រោយពេលដែលគាត់ Restart ម៉ាសុីន
វាក៏ស្រាប់តែលោតសារមួយដ៏ចម្លែកនោះតែម្តង រហូតដល់គាត់បានយកទូរស័ព្ទទៅឱ្យខាងសាខាចែកចាយ Apple ក្នុងតំបន់គាត់ឱ្យជួយត្រួតពិនិត្យមើលតែម្តង។

Note 7 ផ្ទុះថ្ម iPhone 7 ថ្មកាន់ល្អ តែមានបញ្ហាខូច Home ប៊ូតុង

យ៉ាងណាមុិញបើយើងក្រឡេកមើលទៅការលើកឡើងពីសំណាក់គេហទំព័រ MacRumors បានប្រាប់ឱ្យដឹងថា
វាទំនងជាមានបញ្ហាមិនប្រក្រតីអ្វីមួយ សំរាប់ប្រភេទ Home ប៊ូតុងសេរ៊ីថ្មី TAPTIC ENGINE ដែលជាប៊ូតុងប៉ះញ័រមួយនេះ តែពួកគេក៏មិនទាន់អាចបកស្រាយយ៉ាងច្បាស់ជុំវិញបញ្ហានេះផងដែរ ដោយគ្រាន់តែ
ពួកគេបាននឹងកំពុងសង្កេតឃើញថា Apple ក៏គ្រោងនឹងបញ្ចប់ Home ប៊ូតុងចោល សំរាប់ iPhone 8
ជំនាន់ក្រោយមួយម៉ូឌែលទៀតផងដែរ។
Note 7 ផ្ទុះថ្ម iPhone 7 ថ្មកាន់ល្អ តែមានបញ្ហាខូច Home ប៊ូតុង


ប្រភព - Mac Rumors

---------------------------------------

ដោយ:

កៅ រក្សា

ចុះថ្ងៃទី 17 ខែតុលា ឆ្នាំ 2016 ម៉ោង11:18

ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Note 7 ផ្ទុះថ្ម iPhone 7 ថ្មកាន់ល្អ តែមានបញ្ហាខូច Home ប៊ូតុង