Nubai NX549J កូនកាត់ iPhone 7 រាងក៏ដូច លក្ខណៈសម្បត្តិក៏មិនអន់

Nubai NX549J កូនកាត់ iPhone 7 រាងក៏ដូច លក្ខណៈសម្បត្តិក៏មិនអន់

ZTE បង្អួតស្មានហ្វូនថ្មីមកទៀតហើយ ដោយក្រុមហ៊ុនរបស់ខ្លួន បានធ្វើការផ្ញើសំណុំឯកសារនៃស្មាតហ្វូន
Nubai NX549J ទៅកាន់ TENAA ក្នុងការឆ្លងកាត់ការត្រួតពិនិត្យម៉ាសុីន។ បើតាមការលេចលឺ
បានបង្ហើបប្រាប់ឱ្យដឹងថា ZTE លេងមួយក្បាច់នេះ គឺចង់បង្អួតរាងរបស់ស្មាតហ្វូនខ្លួនតែម្តង ដោយវាមានលក្ខណៈ
ហាក់បីជាមិនខុសពី iPhone 7 របស់ Apple ឡើយ បើយើងមើលទៅគឺខុសត្រង់ Home ប៊ូតុងហ្នឹងតែម្តង។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានបំពាក់មកជាមួយនូវអេក្រង់ទំហំ 5.2 អុីញ កម្រិត Full HD ដែលមានកម្រាស់ម៉ាសុីន 8.1mm ចំណែកឯល្បឿនមានភាពលឿនរហ័ស ខណៈដែលវាបានភ្ជាប់នូវប្រភេទ RAM
ទំហំ 4GB និង CPU 2.0GHz ហើយកាមេរ៉ាច្បាស់ល្អ 23MP និងខាងមុខដល់ទៅ 13MP ថត Selfie
សប្បាយកប់។ យ៉ាងណាមុិញ ZTE ក៏មានគម្រោងថានឹងដាក់បង្ហាញស្មាតហ្វូនមួយនេះ នៅក្នុងថ្ងៃទី 17 តុលានេះហើយ
ដោយតម្លៃនឹងបង្ហើបប្រាប់នៅពេលក្រោយ។

Nubai NX549J កូនកាត់ iPhone 7 រាងក៏ដូច លក្ខណៈសម្បត្តិក៏មិនអន់

---------------------------------------

ដោយ:

កៅ រក្សា

ចុះថ្ងៃទី 17 ខែតុលា ឆ្នាំ 2016 ម៉ោង 11:39

ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Nubai NX549J កូនកាត់ iPhone 7 រាងក៏ដូច លក្ខណៈសម្បត្តិក៏មិនអន់