​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​

​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​

​នៅពេល​ដែល​កូន​មាន​អាយុ​ចាប់ពី​៧​ខែ​ឡើង​ទៅ ហើយ​ចាប់ផ្តើម​ដុះ​ធ្មេញ អ្នក​អាច​ចម្អិន​បបរ​ថ្លើម​ជ្រូក​មួយ​ប្រភេទ​នេះ​ឲ្យ​កូន​ញ៉ាំ​បាន​។ នៅក្នុង​ថ្លើម​ជ្រូក​នោះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​កូន​ណាស់​។ ថ្វី​ត្បិត​តែ​ថ្លើម​ជ្រូក​ល្អ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ច្រើន​ឡើយ ដោយ​មួយអាទិត្យ​ញ៉ាំ​តែម្តងទៅ​ពីរដង​បាន​ហើយ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ បបរស​ចំនួន​មួយ​ចាន​តូច ថ្លើម​ជ្រូក​ចំនួន​៣០​ក្រាម ល្ពៅ​ចំនួន​១០០​ក្រាម​។​
 ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​
​របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវ​យក​ថ្លើម​ជ្រូក​នោះ​ទៅ​ត្រាំ​ទឹក​ចំនួន​មួយ​ម៉ោង​។ ក្នុង​រយៈពេល​មួយ​ម៉ោង អ្នក​គួរតែ​ផ្លាស់ប្តូរ​ទឹក​ចំនួន​ពី​២​ទៅ​៣​ដង​។​
 ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​
2.​    ​បន្ទាប់​មក​អ្នក​អាច​ចិត​សំបក​ល្ពៅ​ចេញ រួច​យក​គ្រាប់​ចេញ ទើប​ចិត​ជា​ដុំ​តូចៗ​។​
 ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ល្ពៅ​នោះ​ទៅ​ចំហុយ រួច​កិន​ឲ្យ​ម៉ត់​។​
 ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​
4.​    ​ក្រោយពេល​ដែល​កិន​រួច អ្នក​អាច​លើក​ថ្លើម​ជ្រូក​ដែល​ត្រាំ​ហើយ​យក​ទៅ​លាង​ទឹក​ឲ្យ​ស្អាត​ថែមទៀត ទើប​យក​វា​ទៅ​ស្ងោរ​ឲ្យ​ឆ្អិន ហើយ​កិន​ម៉ត់​។​
 ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​
5.​    ​ក្រោយពេល​ដែល​រៀបចំ​គ្រឿងផ្សំ​ហើយ​អស់ អ្នក​អាច​ដាក់​បបរ​ចូល​ក្នុង​ឆ្នាំង​ដាំ​ឲ្យ​ពុះ​។​
 ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​
6.​    ​ក្រោយពេល​ដែល​ពុះ​រួច អ្នក​អាច​ដាក់​ល្ពៅ និង​ថ្លើម​ជ្រូក​ចូលទៅ​ដាំ​រហូត​ដល់​រលួយ​ជា​ការ​ស្រេច​៕
 ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​បបរ​ដែល​ជំនួយ​ដល់​កូន​ពេល​ដុះធ្មេញ​已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:សុខភាពកុមារ
Tags: