អាជ្ញាធរ​ស្រុក​កំពង់លែង​រៀបចំ​ការ​ពិធី​អុំទូក​និង​បណ្តែតប្រទីប​ថែរក្សា​ប្រពៃណីជាតិ​

​ខេត្តកំពង់ឆ្នាំង​៖ « ការរៀបចំ​ពី​ធី​អុំទូក​ប្រណាំង​របស់​អាជ្ញា​ធរ​ស្រុក​នៅក្នុង​ថ្ងៃនេះ គឺ​ដើម្បី​ថែរក្សា​ប្រពៃណី​របស់​បុព្វបុរស​ខ្មែ​ង និង​ទំនៀមទម្លាប់​ខ្មែរ ដែលមាន​តាំងពី​បូរាណ​យូរលង់​ណាស់​មកហើយ​កុំអោយ​បាត់ បង់ » លោក ចេង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ​របស់​ស្រុក បាន​ថ្លែង​នៅ​បែបនេះ​នៅមុខ​សាលាស្រុក​កំពង់លែង​នា​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ក្នុងពេល​អាជ្ញាធរ​ស្រុក​កំពង់លែង បានរៀបចំ​ពិធី​ប្រណាំង​អុំទូក និង​បណ្តែតប្រទីប ក្នុង​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា និង​អបអរ​ធ្ងៃ​បុ ណ្យ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ ដោយមាន​មន្ត្រីរាជការ​ជុំវិញ​ស្រុក និង​ប្រជាពលរដ្ឋ​មកពី​គ្រប់​មូលដ្ឋាន​ក្នុងស្រុក ចូលរួម​លេង​កំសាន្ត និង​ទស្សនា​យ៉ាងច្រើន​កុះករ​។​

dsc06719

​លោក​អោយដឹង​ទៀត​អោយដឹងថា​៖ នៅក្នុង​ឯកសារ និង​នៅក្នុង​សិលាចារឹក​លើ​ផ្ទៃ​ជញ្ជាំង​អង្គរវត្ត​របស់​ខ្មែរ បាន​បញ្ជាក់ថា បុព្វបុរស​ខ្មែរ​សម័យបូរាណ​បាន​អុំ ទូក​ធ្វើ​ចម្បាំង​យ៉ាង​អង់អាច​ក្លាហាន​ជាមួយ​ពួក​ឈ្វា ការពារ​ទឹកដី​អង្គរ​បាន​គង់រ​ង្ស​រហូត​រៀងមក​។ ការ​អុំ ទូក​ដើម្បី​យកជ័យ​ជំនះ​លើ​គូរ​សត្រូវ ឬ​គូរ​ប្រ​កូត ក៏​ទាមទារ​កម្លាំង​សាមគ្គី​យ៉ាងរឹងមាំ ក្នុងនោះដែរ​ក៏​ទាមទា រ​អោយ​អ្នក​កាច់ចង្កូត​ទុក​នៅ​កន្សៃទូក និង​អ្នកបញ្ជារ​នៅលើ​ក្បាល​ទុក មាន​ស្មារតី​រឹងមាំ​ប៉ិនប្រសព្វ​ឈ្លាសវៃ​ក្លាហាន​ផងដែរ​ទើប​យកជ័យ​ជំនះបាន​។​

dsc06725

ដោយឡែក​ការ​បណ្តែតប្រទីប​នៅក្នុង​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​នេះ ក៏​ជា​ប្រពៃណី​ពី​ដូនតា​ផងដែរ​​ដែល​អ្នកស្រុក​ប្រារព្វ​ធ្វើឡើង​ដោយមាន​ការ​សែន​ព្រែ​ន បណ្តែតប្រទីប បណ្តែត​នំចំណី​តាម​ទឹកទន្លេ​រលឹក​ដល់​គុណ​ដូនតា ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃព្រឹក្សា​ដែល​បានផ្តល់​សេចក្តីសុខ​ដល់​មុ​ស្សលោក អោយធ្វើ​ស្រែចំការ​បាន​ផល​ដ៏​ល្អប្រសើរ ចិញ្ចឹម​ជិវិត ចិញ្ចឹម​កូនចៅ និង​សុខ​ចំរើន​រហូតមក​។​

dsc06736

​គណៈកម្មការ​រៀបចំ​បុណ្យ​អុំ​ទុក បណ្តែតប្រទីប​ស្រុក​កំពង់លែង​បានអោយដឹងថា​៖ កីឡាករ​ដែល​ចូលរួម​អុំទូក​ប្រណាំង​ក្នុងថ្ងៃនេះ​មាន​ចំនួន​១០​ទូក និង​កាណូត​បា​ឡា​ស្មាច់​ចូលរួម​ប្រណាំង​មាន​ចំនួន​១០​គ្រឿង ដែលមាន​កីឡាករ​សរុប​ប្រមាណ​៨០​នាក់ ។ នៅក្នុង​ពិធី​នេះ​ដែល​ក៏មាន​កាណូត​សមត្ថកិច្ច​នគរ​បា​​ល យោធា និង​កងរាជអាវុធហត្ថ​ស្រុក​ចំនួន​៤​គ្រឿង ចូលរួម​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ក្នុងពេល​ប្រ​​កួត មាន​សុ​វត្តិភាព​ល្អ​ផងដែរ​។ ដោយឡែក​នៅក្នុង​ពិធី​នេះ​ក៏មាន​ការជួយ​ឧ​ប​ត្ថ​ជា​ទឹក​សុទ្ធ និង​ថវិកា​មួយ​​ចំនួន​ពី​អាជីវករ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ស្រុក​ផងដែរ​។​

dsc06740

​ដោយឡែក​ពិធី​បណ្តែត​បានរៀបចំ​នៅលើ​កាណូត​៣​គ្រឿង ក្នុងនោះ​២​គ្រឿង​រៀបចំ​ដោយ​គណៈកម្មការ​វត្ត​អម្ពវ័ន ហៅ​វត្ត​ថ្មី និង​១​គ្រឿង​ទៀង​ត​រៀបចំ​ដោយ​សាលាស្រុក​កំពង់លែង ដែល​តុបតែង​ដោយ​ភ្លើង​ចំរុះ​ពណ៌ និង​បានធ្វើ​ពិធី​ដង្ហែ​នៅពេល​យប់​ពីមុខ​សាលាស្រុក​កំពង់លែង ទៅកាន់​ផ្សារ​ក្រោម​ក្រុង​កំ ពង់​ឆ្នាំង ដោយមាន​ប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ ឧបាសក ឧបាសិកា​ចូលរួម​ដង្ហែ​ជាច្រើន​នាក់​យ៉ាង​សប្បាយ​រី​រាយ​៕ ( រិទ្ធីជ័យ )

dsc06715
​ ​ ​