កូន​ ពែកមី​ កោរ​សក់​សុំ​ខមាទោស ​ថត​រឿង​ថ្មី

រឿង​ថ្មី “អាតួ​កូន​ឪ” សម្ដែង​ដោយ​កូន​នាយ ​ពែក​មី​ ឈ្មោះ​ រឹម សុរ៉ា​ហ៊ា​ទ្រី ត្រូវ​ជា​តួ​ឯក ​ដែល​ព្រឹកមិញ​នេះ នាយ​បាន​កោរសក់​កូន​ប្រុស​ ​ដើម្បី​សុំ​ខមាទោស ក្នុង​ការ​ថត​រឿង​ថ្មី​នេះ​ផង​ដែរ​។

 

កូន​ ពែកមី​ កោរ​សក់​សុំ​ខមាទោស ​ថត​រឿង​ថ្មី

 

​​​នាយ​ ពែកមី ដែល​ជា​ឪពុក​​របស់​កុមារា​ខាង​លើ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​បានជា​លោក​ជ្រើស​រើស​ ឲ្យ​កូន​ប្រុស​សម្ដែង​ក្នុង​រឿង​ថ្មី​នេះ​ ដោយសារ​​នាយ​ជឿជាក់​​លើ​សមត្ថភាព​ កូន​ប្រុស​ ក្រោយ​ពី​ទទួល​បានជោគជ័យ​រឿង​មុន​ “សង្សារខ្ញុំក្រមុំ​កូន​១”​ ។ ជុំ​វិញ​ការ​កោរ​សក់​ និង​ស្លៀក​ស្បង់​ចីពរ​នេះ​ នាយ​ ពែក​មី ថា​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់​កិច្ច​ មិន​បាន​ បំបួស​ផ្លូវ​ការ​ធំដុំ​ឡើយ។

 

 

ព្រឹក​មិញ​​នៅ​គេហដ្ឋាន​នាយ​ពែក​មី មាន​ក្រុង​ពាលី​រឿង​ថ្មី​ ២​រឿង​ចូល​គ្នា​ របស់​ផលិតកម្ម​ Red Picture ​”អាតួ​កូន​ឪ” និពន្ធ​និង​ដឹកនាំ​សម្ដែង​ដោយ​នាយ​ ពែក មី និង​រឿង​ “ផ្ទះ​សសរ​កណ្ដាល” និពន្ធ​និង​ដឹកនាំ​ដោយ​លោក ឌៀប សុវណ្ណដារ៉ា។ ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​សិល្បករ​ជា​ច្រើន​ដួង​ដូចជា សាត រស្មី​ នាយ​គ្រឿន ឌីជេ ក្តឹប ងួន សុបិន​ ប៊ីអាយជី សូ​ លីហ្សា កូន​នាយ​ពែក​មី រួម​ទាំង​តារា​កិត្តយស​ជា​ច្រើន​ដួង​ទៀត​៕

 

កូន​ ពែកមី​ កោរ​សក់​សុំ​ខមាទោស ​ថត​រឿង​ថ្មី

កូន​ ពែកមី​ កោរ​សក់​សុំ​ខមាទោស ​ថត​រឿង​ថ្មី

 

អត្ថបទ៖ ថា ម៉ាលីដា