ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់

ខេត្តរតនគិរី ៖ បុរសម្នាក់បើកម៉ូតូដឹកសាំង២ប៊ីដុង មកដល់បើកគម្របចាក់សាំង នៅមុខផ្ទះ រួចយកដែកកេះបម្រុងកេះដុតខ្លួនឯងទាំងរស់ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយចាប់សង្កត់ឲ្យដេកលើភក់ នៅចម្ងាយប្រមាណម៉ែត្រពីរខាងលិចផ្សារបានលុង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។

ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់

លោក ចក់ សុខន ប្រធានអង្គការការពារបរិស្ថាន និងសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី បានឲ្យដឹងថា ជនបង្ករមានឈ្មោះ ប៊ិន សិលា ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ា យ៉ាន អាយុ២៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់គាត់ លោក ចក់ សុខន ជាឪពុក បានបន្តទៀតថា កូនប្រុសរបស់គាត់មិនគិតរកស៊ីអ្វីទេ គិតតែដើរលេងអាវ៉ាសែជាមួយក្រុមក្មេងៗស្ទាវ ព្រមទាំងនាំគ្នាសេពគ្រឿងញៀនរហូតវង្វេងស្មារតីលែងដឹងអ្វីទាំងអស់ មុនពេលកើតហេតុ គាត់ជាឪពុកមិនបាននៅផ្ទះទេ កុំតែបានកូនស្រីទូរស័ព្ទទៅប្រាប់ឲ្យមកជួយឃាត់កុំអីប្រហែលជាភ្លើងឆេះផ្ទះអស់ហើយមើលទៅ ។

ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់

ប្រភពពីប្អូនស្រីជនបង្កដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុបងប្រុសរបស់នាងឈ្មោះ ប៉ិច សិលា បានដឹកសាំង២ប៊ីដុង មកដល់មុខផ្ទះស្រាប់តែបើកគម្របចាក់សាំងចោលពេញមុខផ្ទះ រួចយកដែកកេះចេញពីហោប៉ៅបម្រុងកេះដុតខ្លួនទាំងរស់ ប៉ុន្តែត្រូវបានអ្នកជិតខាងជាច្រើននាក់ឃើញទាន់ក៏នាំគ្នាចាប់សង្កត់ឲ្យដេកក្នុងភក់អស់រយៈពេលប្រមាណ១ម៉ោងទើបសមត្ថកិច្ចប៉េអឹមក្រុងបានលុងមកនាំខ្លួនទៅបន្ទាយ ។

ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់

ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា បើទុកនៅផ្ទះមិនយកទៅមណ្ឌលកែប្រែទេនោះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយការធ្វើបែបនេះមិនមែនជាលើកទី១ទេ គឺលើកទី២ហើយ ។ប្រភពពីមន្ត្រីអាវុធហត្ថក្រុងបានលុងបានឲ្យដឹងថា ចំពោះរឿងនេះសមត្ថកិច្ចរក្សាជនបង្កនៅកន្លែងសិន ហើយបានធ្វើរបាយការណ៍ជូនថ្នាក់លើ និងសុំយោបល់ទៅតុលាការសិនទើបហ៊ានសម្រេចឃុំខ្លួនជនបង្កនៅក្នុងទីបញ្ជាការប៉េអឹមក្រុងបានលុង ៕

ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់ ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់

ប្រភព ៖ nokorwatnews

Loading...

  • ដឹក​សាំង​២​ប៊ីដុង​មក​ផ្ទះ​បម្រុង​ដុត​ខ្លួនឯង​ទាំង​រស់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: