សមាជិកសភារុស្ស៊ីថា បើ Trump មិនបានធ្វើប្រធានាធិបតីទេ អាមេរិកនឹងមានសង្គ្រាមនុយក្លេអ៊ែរ

តើអ្នកគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី Hillary Clinton កំពុងតែរុញច្រានអាមេរិកឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនុយក្លេអ៊ែរឬ? តាមពិតវាជាការគិតមួយរបស់សមាជិកសភារុស្ស៊ីម្នាក់ ដែលលើកឡើងថា បើសិនជា Donald Trump មិនបានធ្វើជាប្រធានាធិបតីអាមេរិកទេ នោះអាមេរិកអាចនឹងមានសង្គ្រាមនុយក្លេអ៊ែរ ។លោក Vladimir Zhirinovsky សមាជិកសភារុស្ស៊ី និងជាមិត្តភ័ក្ដិជិតស្និទ្ធរបស់លោកប្រធានាធិបតី Vladimir Putin បានលើកឡើងនូវចំណុចនេះ ដោយលោកបន្តថា មានតែ Donald Trump ទេ ដែល អាចបន្ថយភាពតានតឹងរវាងអាមេរិក និងរុស្ស៊ីបាន បន្ទាប់ពីសេតវិមានបានចោទប្រកាន់ថា រុស្ស៊ីជាអ្នកនៅពីក្រោយ នៃការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដោយក្នុងនោះមានទាំងអ្នកគាំទ្រលោកស្រី Hillary Clinton ផងដែរ ។

សមាជិកសភារុស្ស៊ីថា បើ Trump មិនបានធ្វើប្រធានាធិបតីទេ អាមេរិកនឹងមានសង្គ្រាមនុយក្លេអ៊ែរ

លោក Vladimir Zhirinovsky ជាមនុស្សម្នាក់ ដែលធ្លាប់លើកឡើងនូវគំនិតមួយ ដូចលោក Donald Trump ដែរ នោះគឺគំនិតចង់សង់របងខ្សែលួសមួយ ហ៊ុមព័ទ្ធផ្នែកខាងត្បូងនៃរុស្ស៊ី ជាតំបន់ដែលសម្បូរដោយក្រុមជនជាតិមូស្ល៊ីម ហើយវាដូចនឹងគំនិតរបស់លោក Donald Trump ដែរ ដែលគិតចង់សង់ជញ្ជាំងខណ្ឌចែករវាងអាមេរិក និងម៉ិកស៊ីកូ ។លោក Zhirinovsky លើកឡើងថា “អ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកានេះ ត្រូវតែដឹងថា គេគឺបោះឆ្នោតឲ្យសន្តិភាពសម្រាប់ពិភពលោក បើបោះឆ្នោតឲ្យ Trump តែបើបោះឆ្នោតឲ្យ Hillary គឺជាការបោះឆ្នោតឲ្យសង្គ្រាម ។ វាប្រៀបដូចជារឿងខ្លីមួយអញ្ចឹង វានឹងធ្វើឲ្យកើតមានទីក្រុង Hiroshimas និង Nagasakis នៅគ្រប់ទីកន្លែង ។” 
សមាជិកសភារុស្ស៊ីថា បើ Trump មិនបានធ្វើប្រធានាធិបតីទេ អាមេរិកនឹងមានសង្គ្រាមនុយក្លេអ៊ែរ
លោក Zhirinovsky នៅមានទំនុកចិត្តយ៉ាងខ្លាំង លើលោក Donald Trump ដោយលោកនៅមើលឃើញថា Donald Trump អាចនឹងឈ្នះពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) បានទៀតផង ព្រោះលោកជឿថា មានតែ Trump ទេ ដែលអាចធ្វើឲ្យមានសន្តិភាពបាន ។សូមបញ្ជាក់ថា Donald Trump ជាអ្នកនយោបាយអាមេរិកមួយរូប ដែលមានទំនាក់ទំនងល្អនឹងលោក Putin ហើយលោក Trump ក៏ជាអ្នកគាំទ្រដ៏ពេញទំហឹងរបស់លោក Putin ដែរ ដោយលោកធ្លាប់លើកឡើងថា ការដឹកនាំរបស់ Putin ល្អជាងការដឹកនាំរបស់លោក Obama
ប្រភព ៖ kqube
Loading...

  • សមាជិកសភារុស្ស៊ីថា បើ Trump មិនបានធ្វើប្រធានាធិបតីទេ អាមេរិកនឹងមានសង្គ្រាមនុយក្លេអ៊ែរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: