បន្លំធ្វើសង្សារ​គ្នាលេងៗ ស្រាប់​តែ​បាន​រៀបការមែនទែន!!!

បុរសស្ត្រីក្នុងក្រុមយោធាពិសេស (SWAT) មួយគូដែលបន្លំខ្លួនធ្វើជាស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបន្លំភ្នែកឪពុកម្តាយ ទីបំផុតបានដឹកដៃគ្នាចូលរោងការមែនទែនហើយ។

បន្លំធ្វើសង្សារ​គ្នាលេងៗ ស្រាប់​តែ​បាន​រៀបការមែនទែន!!!

បើតាមប្រភព ស៊ីស៊ីធីវី ញូ (CCTV News) បានឱ្យដឹងថាគូស្នេហ៍យោធាពិសេសដែលខាងស្រីមានឈ្មោះ យ៉ាង លៀវ (Yang Liu) អាយុ ២៦ឆ្នាំ និងខាងប្រុសឈ្មោះ លី ជីសឹង (Li Jisheng) អាយុ ២៧ឆ្នាំ មកពីទីក្រុង ហឺប៉ៃ (Hebei City) ក្នុងខេត្តហឺណាន (Henan) ភូមិភាគកណ្តាលនៃប្រទេសចិន។ ដំបូងឡើយ ពួកគេត្រូវបានរៀមច្បងណែនាំឱ្យបន្លំខ្លួនធ្វើជាគូស្នេហ៍ដើម្បីបំពេញភារកិច្ច។ ក្រោយមកពួកគេក៏បានស្រឡាញ់គ្នាពិតប្រាកដ ដោយក្រុមការងារភាគច្រើនមិនបានដឹងឡើយ រហូតទាល់តែពួកគេប្រកាសភ្ជាប់ពាក្យតែម្តង ទើបម្នាក់ៗនាំគ្នាភ្ញាក់ផ្អើល។

បន្លំធ្វើសង្សារ​គ្នាលេងៗ ស្រាប់​តែ​បាន​រៀបការមែនទែន!!!

សម្រាប់រូបថតរៀបការវិញ ពួកគេសម្រេចចិត្តថតជាមួយនឹងឯកសណ្ឋានរបស់ពួកគេ ដើម្បីបង្ហាញពីជំនាញ និងវាសនាដែលនាំឱ្យពួកគេជួបគ្នា។ រូបភាពរៀបការទាំងនេះក៏ត្រូវបានថតនៅក្នុងទីលានហ្វឹកហាត់របស់ពួកគេផងដែរ ព្រោះកន្លែងនោះគឺជាកន្លែងដែលពួកគេរស់នៅ និងធ្វើការ ហើយក៏បន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនផងដែរ។

បន្លំធ្វើសង្សារ​គ្នាលេងៗ ស្រាប់​តែ​បាន​រៀបការមែនទែន!!!

គូសបញ្ជាក់ដែរថា កូនក្រុមុំរូបនេះគឺជាសមាជិកនារីតែម្នាក់គត់នៃក្រុមយោធាពិសេសនៅទីក្រុង ហឺប៉ៃ (Hebei City SWAT team) និងត្រូវបានគេស្គាល់ថាជាអ្នកជំនាញបាញ់កាំភ្លើងដៃឯកមួយរូបផងដែរ។ ស្វាមីនាងក៏បានបញ្ជាក់ទៀតថាភរិយាថ្មីថ្មោងរបស់គាត់តែងតែបារម្ភពេលដែលគាត់ត្រូវបញ្ជូនទៅបំពេញបេសកកម្មបន្ទាន់ ហើយនាងថែមទាំងស្នើសុំចូលរួមជាមួយបេសកកម្មខ្លះរបស់គាត់ផងដែរដើម្បីបានមើលថែស្វាមី៕

បន្លំធ្វើសង្សារ​គ្នាលេងៗ ស្រាប់​តែ​បាន​រៀបការមែនទែន!!!

ប្រភព ៖ mohameas

Loading...

  • បន្លំធ្វើសង្សារ​គ្នាលេងៗ ស្រាប់​តែ​បាន​រៀបការមែនទែន!!!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: