ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»

6 Videos


ស្ថិតក្នុងវ័យ ៦១ ឆ្នាំ តារាសម្តែងស្រីតៃវ៉ាន់ Brigitte Lin ដែលសម្តែងជាតួស្រី ឡុង អឹ ក្នុងរឿង «Royal Tramp II» ធ្លាប់មានឈ្មោះបោះសំឡេងល្បី ក្នុងវិស័យខ្សែភាពយន្តចិន ហាក់មានសម្រស់ប្រែប្រួលច្រើនទៅហើយ បើធៀបនឹងសម្រស់នាង កាលពីនៅវ័យក្មេង ។
ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»
នាង Brigitte បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេល ២១ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៧៣ រហូតដល់ឆ្នាំ ១៩៩៤ ដែលជាឆ្នាំនាងរៀបការជាមួយនឹងបុរសអ្នកជំនួញហុងកុងម្នាក់មានឈ្មោះថា Michael Ying ។ ព្រោះតែនាងបានចូលរួមសម្តែងក្នុងខ្សែភាពយន្តតៃវ៉ាន់ និង ហុងកុងជាច្រើន ទើបនាងត្រូវមហាជនចិនជាច្រើនស្គាល់ និង មានប្រជាប្រិយភាពខ្លាំង ។ យ៉ាងណាក្តី ក្រោយពីរៀបការរួច នាងបានបាត់ដំណឹងសូន្យពីវិថីសិល្បៈ រហូតដល់ឆ្នាំ ២០០៨ ទើបឃើញនាងលេចមុខជាសាធារណៈម្តងទៀត ដោយនាពេលនោះ នាងបានសម្រាលកូន ២ នាក់រួចទៅហើយ ។

ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»

គួរបញ្ជាក់ដែរថា តារាស្រីរូបនេះបានផ្តើមដំណើរលើវិថីសិល្បៈ ស្របពេលនាងបញ្ចប់ថ្នាក់វិទ្យាល័យ និង កំពុងរៀបចំខ្លួនបន្តចូលមហាវិទ្យាល័យ ៕

ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»ប្រវត្តិរូបខ្លះៗរបស់តារាសម្តែងស្រី ឡុង អឺ ក្នុងរឿង «Royal Tramp II»

រិទ្ធី (ប្រភព ៖ វីគី)