ពលរដ្ឋ ៣៧ គ្រួសារ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទទួល​បាន​អំណោយ​សង្គ្រោះ

ពលរដ្ឋ ៣៧ គ្រួសារ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទទួល​បាន​អំណោយ​សង្គ្រោះ



ស្វាយ​រៀង​: លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​ក្រុមការងារ ចុះ​ជួយ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង និង​ជា​តំណាង លោកស្រី​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន ប្រធាន​ក្រុមការងារ ថ្នាក់​ជាតិ​ចុះ ជួយ​ខេត្តស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​ចុង​ព្រែក និង​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

នៅ​ក្នុង​ឱកាស​នោះ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ក៍បាន​នាំ​មក​នូវ​បណ្តាំ​ផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន​ជូន​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ដែល​កំពុង​តែ​រង​គ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង ហើយ​បាន​ជម្លៀស មក​រស់នៅ​ទីទួល​សុវត្ថិភាព នា​ពេល​នេះ ដែល​លោកស្រី តែងតែ​គិតគូរ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គ្រប់​ទីកន្លែង​។

លោក​សូម​ចូលរួម សោកស្តាយ​ផង​ដែរ ចំពោះ​ស្ថានភាព​នៃ គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បា ន​បង្ក​ផល​ប៉ះពាល់ យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ របស់​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ ទឹកភ្លៀង បាន​ជន​លិច ដីស្រែ​ចំការ ភូមិឋាន​ផ្ទះសំបែង ខាតបង់​ការ​ប្រកប​មុខរបរ ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​។

លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ក៍បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​រង ផល​ប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ អនាម័យ​បី​ស្អាត បី​ប្រការ គឺ​ហូប​ស្អាត​.​ផឹក​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​បង្ការ​កុំឱ្យ​កើត​មាន ជំងឺ​ដ​ង្កា​ត់ ផ្សេង​ៗ ម្យ៉ាងទៀត ទោះបីជា​កំពុង​ស្ថិត ក្នុង​កាលៈទេសៈ យ៉ាងណា​ក៍ដោយ ក៍​កុំ​ភ្លេច​ទៅ ចុះ​ឈ្មោះ​បោះ​ឆ្នោត ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ត្រៀម​ទៅ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ ពីព្រោះ​វា​គឺជា​កាតព្វកិច្ច​របស់ យើង​ជា​ប្រជាពលរដ្ឋ​។ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា បាន​មាន​ប្រសាសន៍ សង្កត់ធ្ងន់​ថាៈ អំណោយ​ទាំង​អស់នេះ វា​តិចតួច​មែន ប៉ុន្តែ​វា​អាច​ជួយ សម្រាល​ដល់​ជីវភាព​រស់នៅ និង​ការ​ខ្វះខាត​របស់​បងប្អូន បាន​មួយ​គ្រា​ផង​ដែរ ដែល​កិច្ចការ​ទាំងនេះ បាន​សបញ្ជាក់​ឱ្យ​ឃើញ ពី​ការ​យកចិត្ត​ទុក ដាក់ ដល់​ប្រជាពលរដ្ឋ ពី​សំណាក់​ដឹកនាំ​។

អំណោយ​សំរាប់​បងប្អូន ទាំង ៣៧ គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួល​បាន​ថវិកា​ចំនួន ៥ ម៉ឺន​រៀល ទឹក​សុទ្ធ ១​កេស មី​១​កេស​។ ដោយឡែក ព្រះសង្ឃ ដែល​គង់នៅ​ក្នុង​វត្ត សន្តិភាព ក៏​បាន​ចែក​ជូន​ទៅ​ដល់ ប្រជាពលរដ្ឋ ទាំង ៣៧ គ្រួសារ​ផង​ដែរ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​ថវិកា ១ ម៉ឺន​រៀល ឃី​ត​មួ​យក​ព្ចា​ប់ រួម​នឹង​ទេយ្យទាន ជា​ច្រើន​មុខ​ទៀត​៕