​កីឡា​ជាតិ​លើក​ទី១​​នឹង​បង្កើនប្រសិទ្ធភាព និងគុណភាព​ដល់​​អត្តពលិក​

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី១​​​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​និង​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​ដែល​​នឹង​ជួយ​ពង្រឹង​​សមត្ថភាព​​កីឡា​គ្រប់​ផ្នែក​ទាំង​អស់​​ដើម្បី​​តៀម​ឆ្ពោះ​ទៅ​រៀបចំ​ធ្វើ​ម្ចាស់​​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម​២០២៣)។​

 

​កីឡា​ជាតិ​លើក​ទី១​​នឹង​បង្កើនប្រសិទ្ធភាព និងគុណភាព​ដល់​​អត្តពលិក​

ឯកឧត្ដម ស៊ាន បូរ់ាត់

 

ឯកឧត្ដម​ ស៊ាន បូរ៉ាត់​ ប្រធានរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍​​ក្នុង​កម្មវិធី​សន្តិ​សិតកាសែត​កាល​ព្រឹក​មិញ​ថា ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី១​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា។​ ព្រឹត្តិការណ៍​​នេះ​​នឹង​ជួយ​ជំរុញ​ឲ្យ​កីឡា​គ្រប់​ប្រភេទរបស់​កម្ពុជា​ឲ្យមាន​គុណ​ភាព​ និង​ប្រសិទ្ធិ​ភាព។

 

កម្ពុជានឹងប្រារព្ធកីឡាជាតិនេះក្នុងរយៈពេល២ឆ្នាំម្ដង​ដែល​ត្រូវ​ធ្វើ​​៤ដងមុន​ពេល​ព្រឹត្តិការណ៍ស៊ីហ្គេម​២០២៣​មក​ដល់។ ការប្រកួតនេះនឹងធ្វើឲ្យកីឡាករ កីឡាការិនីមានភាពរីកចំរើនហើយឈានដល់ផែនការសម្រាប់កីឡាស៊ីហ្គេម។ ម៉្យា​ទៀត​កម្ពុជា​នឹង​ទទួល​បាន​បទ​ពិសោធន៍​បណ្ដើរ​ៗ​ទម្រាំ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេល​ខាង​មុខ។

 

​កីឡា​ជាតិ​លើក​ទី១​​នឹង​បង្កើនប្រសិទ្ធភាព និងគុណភាព​ដល់​​អត្តពលិក​

ឯកឧត្ដម វ៉ាត់ ចំរើន និង​ ឯកឧត្ដម ស៊ាន បូរ៉ាត់

 

ឯកឧត្ដម​​ក៏​សូម​អំពាវ​នាវ​ដល់​ប្រជាជន​ទាំង​អស់​សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​ ពី​ព្រោះ​ថ្ងៃ​បើក ​និង​បិទ​កម្មវិធី​ប្រកួត​កីឡា​ជាតិ​លើក​ទី១​នេះ​​មាន​ការ​សម្ដែង​សិល្បៈ​ វប្បធម៌​ជាតិ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ជន​រួម​ជាតិ ​និង​ឆាកអន្តរជាតិ​ឲ្យ​ស្គាល់​ផង​ដែរពីអរិយធម៌និងវប្បធម៌​របស់កម្ពុជា។​

 

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៩ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥​ តុលា​ ដល់​ ថ្ងៃ​ទី​៥ វិច្ឆិកា​​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​នៅ​ពហុកីឡាដ្ឋាន​ជាតិ៕​​​

 

​កីឡា​ជាតិ​លើក​ទី១​​នឹង​បង្កើនប្រសិទ្ធភាព និងគុណភាព​ដល់​​អត្តពលិក​

 

អត្ថបទ៖ នួន ស៊ីណា