នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)

ប្រជាជនថៃមានការគោរពព្រះមហាក្សត្ររបស់ខ្លួនខ្លាំងណាស់ ហើយបើមានឮសម្តី ឬ មានសកម្មភាពមើលងាយព្រះចេស្តាចំពោះព្រះព្រះមហាក្សត្រ បុគ្គលម្នាក់នោះ នឹងត្រូវបានចាប់ទុកថា បំពានទោសមាត្រាទី ១១២។

នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)

Loading...

ថ្មីៗនេះ ការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានធ្វើឱ្យប្រជាជនទូទាំងប្រទេសមានអារម្មណ៍រំជួលចិត្ត និង សោកសៅយ៉ាងខ្លាំង តែបែរជានារីម្នាក់ឈ្មោះថា អុម៉ាផុន បានប្រើហ្វេសប៊ុកបង្ហោះមើលងាយព្រះចេស្តារបស់ព្រះមហាក្សត្រ។

នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)
បន្ទាប់ពីនាងបង្ហោះសារមើលងាយ ខាងប៉ូលិសបានធ្វើការស្រាវជ្រាវដើម្បីរកទីកន្លែងដែលនាងរស់នៅ ទើបដឹងថា នាងធ្លាប់បានទៅសិក្សានៅរស់នៅប្រទេសអាឡឺម៉ង់ជាច្រើនឆ្នាំ ហើយថែមទាំងរៀបការជាមួយប្តីជនជាតិបរទេស។ ពេលនេះខាងប៉ូលិស បានចាប់ខ្លួនរូបនាងមកផ្តន្ទាទោសតាមមាត្រាដែលនាងបានប្រព្រឹត្តខុស។

នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)
ទោះជាយ៉ាងនេះក្តី កំហឹងរបស់ប្រជាជនហាក់មិនចង់ឱ្យរូបនាងទទួលទោសតាមច្បាប់ឡើយ តែគឺចង់នាំគ្នាវាយនាងឱ្យស្លាប់នៅនឹងកន្លែង កុំតែបានប៉ូលិសរួមគ្នាទប់ស្កាត់ កុំអីនាងប្រហែលជាគ្មានជីវិតរស់នៅទៀតឡើយ។ តែទន្ទឹមនឹងការផ្តន្ទាទោស នាងក៏ត្រូវក្រាបសុំខមាទោសចំពោះរូបថតព្រះមហាក្រត្រ៕ ខេរី (ហ្សូស៊លអិក)
សូមទស្សនាវីដេអូខាងក្រោម៖

នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)នារីម្នាក់មើលងាយព្រះមហាក្សត្រថៃតាម Facebook ប៊ិះមិនរួចជីវិត (មានវីដេអូ)

ប្រភព៖ pmhotnews