ស្អុយ​ខ្លាំង​ពេក ! និមន្ត​ទៅ​មើល​ផ្អើល​ពេញ​វត្ត

ខេត្តព្រៃវែង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​បរិវេណ​វត្ត​តា​កោ ស្ថិត​ក្នុងភូមិ​តា​កោ ឃុំ​តា​កោ ស្រុក​ពោធិ៍​រៀង ដោយសារ​តែ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ ធំ​ក្លិនស្អុយ​អសោច​ទើប​នេន​ៗ​និមន្ត​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​លោក​នេន​ជា​ច្រើន​អង្គ​បាន​និមន្ត​លេង​នៅ​ជិត​ឈាបនដ្ឋាន ស្រាប់តែ​ធំ​ក្លិនស្អុយ​អសោច​ក៏​និមន្ត​រក​មើល​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​បាន​ចងក​ស្លាប់​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​ក្បែរ​កន្លែង​ដុត​សព​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត ។ បន្ទាប់​ពី​ប្រទះ​ឃើញ​បែប​នេះ ព្រះសង្ឃ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។

ក្រោយ​ពី​ពិនិត្យ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ជន​រង​គ្រោះ​គឺជា​ជន​ដែល​មាន​សតិ​មិន​ប្រក្រតី ហើយ​មាន​អាយុ​ប្រហែលជា​ជាង​៣០​ឆ្នាំ ដោយ​ជន​រង​គ្រោះ​បាន​យក​ស្បង់​ចីវរ​ចង​នឹង​ពិ​ដាន​ថ្ម ក្នុង​សាលា​បុណ្យ​ដែល​ទុក​ចោល​ធ្វើ​អត្តឃាត​ខ្លួនឯង ​ហើយ​ជន​រង​គ្រោះ​អាច​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​១៥​តុលា​ម៉្លេះ ។

បច្ចុប្បន្ន​សព​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដូច្នេះ​សមត្ថកិច្ច​ក៏​សម្រេច​ថា​នឹង​បូជា​នៅ​ឈាបនដ្ឋាន​ក្នុង​វត្ត​ខាងលើ​នោះ​តែ​ម្តង ព្រោះ​សព​មាន​ក្លិនស្អុយ​ទៅ​ហើយ ។ ដូចនេះ​បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បាន​បាត់​សមាជិកគ្រួសារ​ដែល​មាន​សតិ​មិន​ប្រក្រតី​សូម​បញ្ជាក់​ភិនភាគ​មក​កាន់​ម​សមត្ថកិច្ច ដើម្បី​ទទួលយក​ធាតុ​ទៅ​ធ្វើបុណ្យ​បន្ត​នៅ​វត្ត​តា​កោ ៕