ព្រឹកមិញ​សម្តេចតេជោ ហ៊ុន សែន ​អញ្ជើញទៅ​គោរពវិញ្ញាណក្ខន្ឋព្រះចៅយូហួរ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានដឹកនំាមន្រ្តីជាន់ខ្ពស់​រាជរដ្ឋាភិបាលអញ្ជើញទៅ​គោរព​វិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ​ភូមិបុល អាឌុលយ៉ាដេត​ (Bhumibol Adulyadej)​នៅស្ថានទូតថៃប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហាក្សត្រថៃ ​ភូមិបុល អាឌុលយ៉ាដេត ​(ព្រះចៅយូហួរ)​ បានសោយទិវង្គតកាលពីរសៀលថ្ងៃទី១៣ ​តុលា ២០១៦​ ក្នុង​ព្រះជន្ម​៨៩ព្រះវស្សា ​។ រាជដ្ឋាភិបាលប្រទេសថៃ​ បានប្រកាសកាន់ទុក្ខរយៈពេល១ឆ្នាំ។

បើយោងតាម ​Page សម្តេចតេជោ ហ៊ុន សែន ​បានឲ្យដឹងថា​ នៅក្នុងឱកាសនោះ ​សម្តេចសម្តែងនូវការចូលរួមរំលែកទុក្ខ ​និង​សោកស្តាយបំផុត ​ចំពោះការបាត់បង់ដ៏ធំធេងនេះ ​ថ្វាយព្រះមហាក្សត្រិយានី ​និងព្រះរាជវង្សានុវង្ស ​រាជរដ្ឋាភិបាល​ និងប្រជាជន​នៃព្រះរាជាណាចក្រថៃ​ និងសូមបួងសួង ​សូមវិញ្ញាណក្ខន្ធព្រះអង្គ ​ឆាប់បានចាប់បដិសន្ធិក្នុង​ព្រះបរមសុគតិភព ​​គ្រប់ជាតិ​កុំបី​ឃ្លៀង​ឃ្លាតឡើយ ៕