ក្រុម​អ្នក​ជំនាញ​ផលិត​រថយន្ត Ford បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់ Ford Ranger

ក្រុម​អ្នក​ជំនាញ​ផលិត​រថយន្ត Ford បាន​ធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់​ដើម្បី​បញ្ជាក់​ថា​រថយន្ត Ford Ranger គឺ​ជា​រថយន្ត​ដែល​មាំ ធន់ និង​មាន​បច្ចេកវិទ្យា​ឆ្លាត​លើស​គេ។

 

Ford Ranger អាច​ធ្វើការ​អូស​ ឬ​សណ្ដោង​បាន​រហូត​ដល់ ៣២០០kg មិន​តែ​ប៉ុណ្ណោះ​ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោទ​អាច​ដំណើរ​ការ​បាន​នៅ​ពេល​កំពុង​បើក​រថយន្ត​ទៅ​មុខ និង​នៅ​ពេល​ដែល​អ្នក​បើក​រថយន្ត​ថយ​ក្រោយ​ផង​ដែរ ដើម្បី​ជួយ​ទប់​រថយន្ត​មិន​ឲ្យ​រអិល​ចុះ​មក​ក្រោម​វិញ។ ក្នុង​ខណៈ​នោះ ប្រព័ន្ធ​គ្រប់​គ្រង​លំនឹង​រថយន្ត​ចាប់​ផ្ដើម​ដំណើរ​ការ ដោយ​បាន​ត្រួត​ពិនិត្យ​ល្បឿន​របស់​កង់​រថយន្ត​ខាង​មុខ និង​ខាង​ក្រោយ ដើម្បី​បង្កើន​កម្លាំង​អូស​/​ទាញ​របស់​កង់ និង​ដើម្បី​រក្សា​លំនឹង​រថយន្ត។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ឡើង​ចំណោទ​ដែល​ចោទ​ខ្លាំង​រហូត​ដល់ ៤៥​ដឺក្រេ រថយន្ត Ford Ranger អាច​ផ្ទុក​ទម្ងន់​រហូត​ដល់ ១០០០kg (១តោន) ក្នុង​ពេល​តែ​មួយ។

 

ក្រុម​អ្នក​ជំនាញ​ផលិត​រថយន្ត Ford បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់ Ford Ranger

 

ក្រុម​អ្នក​ជំនាញ​ផលិត​រថយន្ត Ford បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់ Ford Ranger

 

ក្រៅ​ពី​នេះ ពួកគេ​ក៏​បាន​ធ្វើ​តេស្ត​យ៉ាង​ស្វិតស្វាញ​ទៅ​លើ​កម្លាំង​នៃ​ការ​អូស សណ្ដោង​របស់​រថយន្ត​ Ford Ranger ផង​ដែរ។ ដើម្បី​បញ្ជាក់​ពី​ភាព​រឹងមាំ​របស់​រថយន្ត គេ​បាន​ធ្វើ​តេស្ត​ដោយ​បាន​ចត​រថយន្ត​នៅ​លើ​កំណល់​ដ៏​ខ្ពស់​មួយ ដោយ​បាន​យក​ដែក​ដែល​មាន​ទម្ងន់ ៦០០kg ទៅ​ថ្ពក់​នឹង​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត បន្ទាប់​មក​គេ​ក៏​ចាប់ផ្ដើម​បង្វិល​រថយន្ត​នោះ​ពី​យឺត​ទៅ​លឿន​ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ភាព​មាំ​របស់​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​នៃ​រថយន្ត​ក្នុង​ការ​អូស ឬ​សណ្ដោង​វត្ថុ​ធ្ងន់ៗ​។

 

Ford Ranger ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​នឹង​ដែក​ថែប​ដែល​មាន​ភាព​ស្វិត​មាំ ៨ ប្រភេទ​ខុស​គ្នា។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ Ford Ranger ជា​រថយន្ត​ដែល​មាំ ធន់ និង​មាន​បច្ចេកវិទ្យា​ឆ្លាត​លើស​គេ។

 

ក្រុម​អ្នក​ជំនាញ​ផលិត​រថយន្ត Ford បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់ Ford Ranger

 

មិន​តែ​ប៉ុណ្ណោះ គេ​ក៏​បាន​ធ្វើ​តេស្ត​ទៅ​លើ​ការ​ផ្ទុក​ទម្ងន់​របស់​រថយន្ត​នេះ​ផង​ដែរ ដោយ​បាន​ទម្លាក់​វត្ថុ​ដែល​មាន​ទម្ងន់​ខុសៗ​គ្នា​ទៅ​លើ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​បន្ត​បន្ទាប់​គ្នា ដើម្បី​ធ្វើ​តេស្ត​មុខ​ងារ​នៃ​ការ​ផ្ទុក​ទម្ងន់​តាម​ទម្រង់​ផ្សេងៗ​គ្នា​នៅ​លើ Ford Ranger ។ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ទម្លាក់​វត្ថុ​ដែល​មាន​ទម្ងន់​ខុសៗ​គ្នា​លើ​រថយន្ត មុខងារ​នៃ​ការ​ផ្ទុក​ទម្ងន់​ចាប់​ផ្ដើម​ដំណើរ​ការ​ដើម្បី​រក្សា​លំនឹង​របស់​រថយន្ត​ ជៀស​វាង​ការ​បាត់បង់​លំនឹង​នៅ​ពេល​ដែល​អ្នក​ដឹក​ឥវ៉ាន់​ធ្ងន់ៗ​។ ម៉្យាង​ទៀត​ Ford Ranger ក៏​មាន​បំពាក់​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​បញ្ចៀស​ការ​វេរ ឬ​ក្រឡាប់​នៅ​ពេល​ដែល​អ្នក​បើក​បរ​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​កោង ឬ​ផ្លូវ​រអិល។

 

ក្រុម​អ្នក​ជំនាញ​ផលិត​រថយន្ត Ford បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់ Ford Ranger

 

ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់ សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

អត្ថបទ៖ ពាណិជ្ជកម្ម