ចិន​បាញ់​បង្ហោះ​យានអវកាស​មាន​មនុស្ស​ជិះ​ដោយ​ជោគជ័យ

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៧​តុលា​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​យានអវកាស​មាន​មនុស្ស​ជិះ SHENZHOU-11 ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កា​រណប JIUQUAN ខេត្ត​ហ្គា​ន​ស៊ូ​ភាគ​ពាយ័ព្យ​ចិន ។

យានអវកាស​នោះ​ត្រូវ​ទៅ​កាន់​មន្ទីរពិសោធន៍​អវកាស​ចិន TIANGONG-2 ។ ក្នុង​យាន​នោះ​មាន​អវកាសយានិក​ចិន​២​នាក់​ហើយ​យាន SHENZHOU-11 ត្រូវ​បាញ់​បញ្ជូន​ដោយ​កាំជ្រួច LONGUE MARCHE-2F ។ យាន​នោះ​បាន​ទៅ​ដល់​តារាវិថី​នា​ព្រឹក​ថ្ងៃ​ទី​១៧ តុលា​។ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជិន​ពីង​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការ​បាញ់​បញ្ជូន​យានអវកាស​មាន​មនុស្ស​ជិះ​នេះ​របស់​ចិន ៕