តោះមកស្តាប់បទ«ជាប់រវល់» របស់លោក សាន ផានិត Remix ចេញជា ៨ Versions ដោយ DJ ជាតិ និងអន្តរជាតិ ចង់ដឹងថាមួយណាឡូយជាងគេ? (មានវីដេអូ)

ភ្នំពេញ៖ ចំពោះប្រិយមិត្តដែលនិយមចូលចិត្ត ស្តាប់បទចម្រៀង ដែលមានលក្ខណៈបែបញាក់កន្រ្តាក់អារម្មណ៍ ឬអាចនិយាយបានថា បទចម្រៀង Remix ប្រាកដជាជាប់ចិត្ត នឹងស្នាដៃរបស់ផលិតករ DJ (Producer DJ) ទាំង៨រូបនេះហើយ ដោយថ្មីៗនេះ ពួកគាត់បានលើកយកនូវបទ «ជាប់រវល់» របស់ លោក សាន ផានិត យកមក Remix ចេញជាចង្វាក់ញាក់ កន្ត្រាក់អារម្មណ៍ផ្សេងៗពីគ្នា។

ជាការពិតណាស់ ក្នុងចំណោម DJ ទាំង៨រូបនេះ គឺមានទាំង DJ ជាតិ និងអន្តរជាតិ ល្បីៗ មកពីបណ្តាក្លឹបធំៗ នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលពួកគាត់បានចូលរួមក្នុងការ Remix បទ«ជាប់រវល់» របស់ លោក សាន ផានិត ឲ្យចេញជាច្រើនចង្វាក់ និងច្រើនសណ្ឋានខុសៗពីគ្នា ដោយមានដូចជាចង្វាក់៖ Trap, Electro, R&B, Techno Beat, Ghost Pack Beat, និង ARS

ដូចនេះកុំឲ្យខាតពេលយូរ តោះមកទស្សនា រួចជួយដាក់ពិន្ទុទាំងអស់គ្នា ថាតើស្នាដៃRemix របស់ ផលិតក DJ រូបណា ដែលជាប់ចិត្តប្រិយមិត្តជាងគេ?

1) ♫ ជាប់រវល់ - Remix (Trap | Beat ) ♫

ដោយ Producer ៖ Dj DLM

2) ♫ ជាប់រវល់ - Remix ( R & B Beat ) ♫

ដោយ Producer៖  Dj Benz 

3) ♫ ជាប់រវល់ - Remix (Electro | Beat ) ♫

ដោយ Producer៖ Dj  Nvb

4) ♫ ជាប់រវល់ - (ARS Remix) ♫

ដោយ Producer៖ DJ Aaron SZ

៥) ♫ ជាប់រវល់ - Remix (Electric Beat ) ♫

ដោយ Producer៖ Dj Xbaby 

6) ♫ ជាប់រវល់ - Remix (Ghost Pack Beat ) ♫

ដោយ Producer៖ DJ Sam Cambodia

7)  ♫ ជាប់រវល់ - Remix (Electro | Beat ) ♫

ដោយ Producer៖ Dj New York

8) ♫ ជាប់រវល់ - Remix (Electro | Beat ) ♫

ដោយ Producer - Dj Smey

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយពីត្រឡប់ចូលសិល្បៈមិនបានប៉ុន្មានផង តារាចម្រៀងប្រុស សាន ផានិត ត្រូវបានគេសង្កេតឃើញថា សន្ទុះនៃប្រជាប្រិយភាពរបស់រូបលោក ហាក់ដូចជាកើនឡើងវិញ មិនគួរឲ្យជឿ។

ស្របនឹងកេរ្តិ៍ឈ្មោះ ហាក់ដូចជាឡើងស្រឺតៗ បានធ្វើឲ្យឱកាសទីផ្សារក្នុងសិល្បៈ របស់តារាចម្រៀង កំពុងមមាញឹកធ្វើបទ Original Song រូបនេះ ក៏អំណោយផលទៅតាមនោះផងដែរ ដែលនាពេលបច្ចុប្បន្ន រូបលោកទទួលបានការងារជាច្រើន ស្ទើរតែរកពេលសម្រាកគ្មាន។

លោក សាន ផានិត បានប្រាប់មក Khmerload ថា សព្វថ្ងៃនេះ រូបលោកពិតជារវល់យ៉ាងខ្លាំងក្នុងរង្វង់សិល្បៈ។ ជាពិសេសថ្មីៗនេះ មានក្លឹបមួយចំនួន បានអញ្ជើញលោកទៅច្រៀង ដោយផ្តល់ឲ្យនូវតម្លៃខ្លួនខ្ពស់ លើសកាលពីមុន ៣ ទៅ ៤ដង ឯណោះ។ 

ប៉ុន្តែទោះជាយ៉ាងណា រូបលោក មិនបានប្រាប់យ៉ាងក្បោះក្បាយនោះទេ ពីតម្លៃខ្លួនដែលទទួលបាននៅក្នុងក្លឹបនោះ គ្រាន់តែបានបង្ហើបបន្តិចថា វាពិតជាខ្ពស់គួរសម។

តារាប្រុសរូបនេះបានបន្តថា កាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ ក្លឹប JJ នៅក្រុងព្រះសីហនុ បានអញ្ជើញរូបលោកទៅច្រៀងផងដែរ ដែលទទួលបានការជោគជ័យខ្ពស់ គួរឲ្យកត់សម្គាល់។ ជាពិសេស កាលពីថ្ងៃទី៧ កន្លងនេះផងដែរ រូបលោក ក៏បានបង្ហាញខ្លួន ជាតារាចម្រៀងកិត្តិយស នៅក្នុងក្លឹបដ៏ធំមួយ គឺក្លឹប RCA ផងដែរ។

ជាមួយគ្នានោះដែរ ក្លឹប RCA ដែលលោក សាន ផានិត បាននិយាយខាងលើ ត្រូវបានគេដឹងថា ជាក្លឹបមួយ ដែលអញ្ជើញតែកំពូលតារាចម្រៀងល្បីៗ ទៅច្រៀងនោះទេ ដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និងតារាស្រីថៃ Pancake ជាដើម។ ប៉ុន្តែនៅថ្ងៃស្អែក លោក សាន ផានិត ក៏មានវត្តមាននៅក្នុងក្លឹប RCA ជាតារាចម្រៀង កិត្តិយសផងដែរ។

នេះជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ របស់លោក សាន ផានិត ទទួលបាន ក្រោយពី ត្រឡប់ចូលសិល្បៈម្តងទៀត ដែលបច្ចុប្បន្ន មានបណ្តាក្លឹបល្បីៗ ស្វាគមន៍រូបលោកជាមួយនឹងតម្លៃខ្លួនខ្ពស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload