​ប្រភព​កាល់ស្យូម​ល្អ​បំផុត​ សម្រាប់​បុត្រ​ធីតា​លោកអ្នក​

​ប្រភព​កាល់ស្យូម​ល្អ​បំផុត​ សម្រាប់​បុត្រ​ធីតា​លោកអ្នក​

ដោយសារ​កូន​លោក​អ្នក​កំពុងធំ​លូតលាស់​ជា​រៀងរាល់ថ្ងៃ រាងកាយ​ពួកគេ​ត្រូវការ​សារធាតុចិញ្ចឹម​ផ្សេងៗ​គ្នា​។ សារធាតុចិញ្ចឹម​ទាំងនេះ​រួមទាំង​​កាល់ស្យូម  វីតាមីន រ៉ែ​ខ​និក កាបូ​អ៊ី​ដ្រាត ​ប្រូតេអ៊ីន និង​ខ្លាញ់​សុទ្ធតែ​ជា​តម្រូវការ​ចាំបាច់​ដូច​គ្នា​សម្រាប់​មនុស្សពេញវ័យ​គ្រាន់តែ​បរិមាណ​ខុស​គ្នា​ប៉ុណ្ណោះ​។ តម្រូវការ​សម្រាប់​ការលូតលាស់​របស់​កុមារ​រួម​ទាំង​ការធ្វើ​លំ​ហាត់ប្រាណ និង​កត្តា​ជីវសាស្ត្រ​ដូច​ជា​ភេទ និង​មាឌ​នៃ​រាងកាយ​ជាដើម មាន​តួនាទី​សំខាន់​ក្នុង​ការកំណត់​តម្រូវការ​អាហារូបត្ថម្ភ​របស់​ពួកគេ​។ គន្លឹះ​ចាំបាច់​ក្នុងការ​បំពេញតម្រូវកា​រ​របស់​ពួកគេ​គឺ​អាស្រ័យ​តាម​របប​អាហារ​ចម្រុះ​ផ្សេងៗ។​

​នេះ​គឺ​ដោយសារ​តែ​របប​អាហារ​ដែល​មាន​តុល្យភាព​ល្អ ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ដែល​សំខាន់​ដែល​កូន​លោក​អ្នកត្រូវការ​។ ក្នុងចំណោម​សារធាតុចិញ្ចឹម​ទាំងនេះ កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​ការលូតលាស់​សុខភាព​ឆ្អឹង និង​ធ្មេញ​។ ជំងឺ​ពុក​ឆ្អឹង​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​ផុយ​បង្កើន​នូវ​ហានិភ័យ​ឆ្អឹង​បាក់​កម្រិត​ខ្ពស់​ដោយសារ​ឆ្អឹង​មិន​រឹងមាំ ចាប់ផ្តើម​តាំងពី​នៅ​វ័យ​កុមារ​ប្រសិនបើ​ការផ្ដល់​នូវ​របប​អាហារ​មិនបាន​គ្រប់គ្រាន់​ពិសេស​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​។​

យ៉ាងណា​កាល់ស្យូម​មិន​សុទ្ធតែ​សម្រាប់​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ​នោះ​ទេ​។ វា​ក៏​សំខាន់​ណាស់ ដែរ​សម្រាប់​ជំរុញ​មុខងារ​សរសៃប្រសាទ និង​សាច់ដុំ ជួយ​កំណក​ឈាម និង​ជំរុញ​មុខងារ​អង់​ហ្ស៊ី​ម​ដែ​លប​ម្លែង​អាហារ​ទៅ​ជា​ថាមពល​។ រ៉ែ​ខ​និក​នេះ​ក៏​ជួយ​បង្ការ​ជំងឺ​ក្រិន (​កម្ពស់​ទាប​ធៀប​អាយុ​) ដែល​បណ្តាល​ឲ្យ​ឆ្អឹង​កុមារ​ទន់​។​

កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំថ្ងៃ (RDA)
ដោយសារ​តែ​កុមារ​មាន​ការលូតលាស់​ឆ្អឹងខ្ចី​គ្រប់ពេល ពួកគេ​ត្រូវ​ការផ្គត់ផ្គង់​កាល់ស្យូម​ទៀងទាត់​ដើម្បី​ជួយ​ឲ្យ​ការលូតលាស់​ល្អ​។ ដើម្បីឲ្យ​ការលូតលាស់​បាន​ល្អ​ប្រសើរ​បំផុត វិទ្យាស្ថាន​ឱសថ​សាស្ត្រ (IOM) នៃ​សហរដ្ឋអាមេរិក  បាន​បង្កើត​នូវ​គោលការណ៍​ណែនាំ​ដូចខាងក្រោម​៖
- កុមារ​អាយុ​ចន្លោះ​ពី 1 ទៅ 3​ឆ្នាំ ត្រូវ​បាន​ណែនាំ​ឲ្យទទួល​ទានកា​ល់​ស្យូម 700​មិលី​ក្រាម ជា​រៀងរាល់ថ្ងៃ​។​
- កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី 4 ទៅ 8​ឆ្នាំ ត្រូវការ 1.000​មិលី​ក្រាម​ប្រចាំថ្ងៃ​។​
- ឯ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី 9 ទៅ 18​ឆ្នាំ ត្រូវការ 1300​មិលី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។​

https://ods.od.nih.gov/factsheets/Iron-HealthProfessional/

វា​មាន​សារៈសំខាន់​សម្រាប់​កុមារ​ក្នុងការ​បំពេញតម្រូវកា​រ​កាល់ស្យូម​គ្រាប់​គ្រាន់​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំថ្ងៃ (RDAs) ដើម្បី​ទប់ស្កាត់​ក្រិន ឬ​បញ្ហា​កង្វះ​អាហារ​រូបត្ថ​ម្ភ​រ៉ាំរ៉ៃ​។ កុមារ​ដែល​ក្រិន​តែងតែ​បង្ហាញ​នូវ​រូបរាង​សមាមាត្រ​ធម្មតា ប៉ុន្តែ​តាម​ពិត​បើ​ប្រៀបធៀប​ទៅនឹង​ការលូតលាស់​របស់​កុមារ​ដែល​មាន​វ័យ​ស្របាល​គ្នា គឺ​គេ​មាន​កម្ពស់​ទាប​ជាង​កម្រិត​ធម្មតា​។ តាម​របាយការណ៍​ស្ទង់​មតិ​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​2014 បាន​បង្ហាញឲ្យឃើញថា កុមារ​កម្ពុជា​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ជាង 32% ជួប​បញ្ហា​ក្រិន​។​

សូម​ចាំ​ថា​ប្រសិនបើ​កូន​លោក​អ្នក​មិន​បាន​ទទួល​ជាតិ​កាល់ស្យូម​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ​ពី​វ័យ​ដំបូង​របស់​គេ​នោះទេ ពួកគេ​នឹង​ប្រឈម​ហានិភ័យ​ដោយសារ​មាន​មូលដ្ឋាន​សុខភាព​ឆ្អឹង​មិន​រឹងមាំ​នៅពេល​ធំ​ពេញវ័យ​។​

ប្រភព​កាល់ស្យូម​ដ៏​ល្អ​បំផុត​
ប្រភេទ​បន្លែ​បៃតងចាស់​ដូចជា​ផ្កា​ស្ពៃ​បៃតង (​ប្រូ​ខូលី​) ស្ពៃ​តឿ មើម​បន្លែ និង​ស្ពៃក្រញាញ់​ម្យ៉ាង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ខ្ពស់​។ ប៉ុន្តែ​អ្នកនឹង​ឃើញ​មាន​កាល់ស្យូម​នៅក្នុង​តៅហ៊ូ ត្រី​ដែល​មាន​ឆ្អឹង​ដូចជា​សា​ឌី​ន​តូច​និង​ធំ ឬ​ត្រី​សាល់​ម៉ុង គ្រាប់​អាល់​ម៉ុន សណ្តែក និង​សណ្តែកក្រហម និង​អាហារ​ផលិត​ពី​ទឹកដោះ​ដូចជា​ទឹកដោះគោ​ស្រស់ ទឹកដោះគោ​ជូរ (​យ៉ា​អ៊ួ​) និង​ឈីស​ជាដើម សុទ្ធសឹងតែ​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ខ្ពស់​ដែល​រាងកាយ​ត្រូវការ​ស្រូបយក​។ ដោយសារ​អាហារ​ផលិត​ពី​ទឹកដោះ​ទាំងនោះ​មិន​សម្បូរ​នៅ​កម្ពុជា ប្រជាជន​ខ្មែរ​ភាគច្រើន​ទទួល​បាន​របប​កាល់ស្យូម​ទ្រទ្រង់​ប្រចាំថ្ងៃ (RDA) តាមរយៈ​បន្លែ និង​ត្រី​ជាដើម​។​

http://pubs.iclarm.net/resource_centre/3494-11879-1-PB.pdf

​អាហារ​ផ្សេង​ពី​ទឹកដោះគោ​ទាំងនេះ​បន្ថែម​ជាតិ​កាល់ស្យូម​ដល់​កូន​លោក​អ្នក ដូច្នេះ​សូម​កុំ មើលរំលង​ពួក​វា​ឲ្យសោះ ត្រូវ​ចាំ​ថា​សុខភាព​ត្រូវការ​របប​អាហារ​ចម្រុះ​។ ប្រសិនបើ​អ្នកត្រូវការ​ជម្រើសជាតិ​កាល់ស្យូម​ច្រើន​នោះ​ក៏​មាន​អាហារ​ផ្ទុក​ជាតិ​កាល់ស្យូម​ជាច្រើន​ទៀត​ដែល​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ដែល​សំខាន់​ចាំបាច់​។ ប្រសិនបើ​អ្នកត្រូវការ​ជម្រើសជាតិ​កាល់ស្យូម​ច្រើន​នោះ​ក៏​មាន​អាហារ​ផ្ទុក​ជាតិ​កាល់ស្យូម​ជាច្រើន​ទៀត​ដែល​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ដែល​សំខាន់​ចាំបាច់​។ ប្រសិន​បើ​កូន​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​ទឹកដោះគោ ឬ​បន្លែ​ផ្សេងៗ អាច​រក​ទិញ​បាន​នូវ​សារធាតុ​កាល់ស្យូម​ពី​ផលិតផល​នានា​ដែល​ងាយ​ញ៉ាំ​ដូចជា​កាល់ស្យូម​អំពូ​ល​សម្រាប់​ក្មេង​ជា​ដើម​។​

នៅ​ពេល​លោក​អ្នកដើរ​ផ្សារ​រក​ទិញ​អាហារ​បំពេញតម្រូវការ​ជាតិ​កាល់ស្យូម​សម្រាប់​កូន​លោក​អ្នក កុំ​ភ្លេច​ទិញ​អាហា​រណា​ដែល​ផ្ទុក​ជាតិ​កាល់ស្យូម​ឲ្យបាន​ច្រើន​មាន​ដូចជា ទឹកក្រូច​ស្រស់ ផលិតផល​អាហារ​ធ្វើ​ពី​សណ្ដែក តៅ​ហ៊ូ នំប៉័ង និង​គ្រាប់​ធញ្ញជាតិ​។ សូម​អាន​ស្លាក​បិទ​លើ អាហារ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​ថា​អ្នក​ទិញ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ហើយ​ចងចាំ​ពីអ្វី​ដែល​ជា​តម្រូវកា​រអា​ហា​រូបត្ថ​ម្ភ​កូន​លោក​នៅពេល​ជ្រើសរើស​ផលិតផល​ទាំងនេះ​។​

តើ​មាន​អ្វី​ទៀត​ដែល​អាច​ពង្រឹង​សុខភាព​ឆ្អឹង​កុមារ និង​មនុស្សពេញវ័យ​?
ខណៈ​ដែល​កាល់ស្យូម​ដើរតួនាទី​ខុសគ្នា​ក្នុង​មុខងារ​ជាច្រើន​នៃ​រាងកាយ​កូន​របស់​លោក​អ្នក លោកអ្នក​ក៏​អាច​មាន​ជម្រើស​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​ដល់​ការលូតលាស់​សុខភាព​ឆ្អឹង​រឹងមាំ​។​

​វីតាមីន D
​រាងកាយ​ត្រូវការ​វីតាមីន D ដើម្បី​ស្រូបយក​កាល់ស្យូម​។ កូន​របស់​លោក​អ្នក​អាច​ទទួលយក វីតាមីន D បាន​ច្រើន​បំផុត ដែល​គេ​ត្រូវការ​តាមរយៈ​ឲ្យ​ត្រូវ​ពន្លឺ​កាំរស្មីព្រះអាទិត្យ (​ប្រហែល​ពី 10 ទៅ 15​នាទី​ក្នុង​មួយថ្ងៃ​) និង​ទទួលទាន​របប​អាហារ​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន D រួម​មាន​ស៊ុត ត្រី​ទឹកប្រៃ ថ្លើម និង​ទឹកដោះគោ​។​

http://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/calcium-supplements/art-20047097
http://www.niams.nih.gov/health_info/bone/bone_health/nutrition/

ការធ្វើ​លំ​ហាត់ប្រាណ​
​ការធ្វើ​លំ​ហាត់ប្រាណ​ក៏មាន​សារៈសំខាន់​ផងដែរ​ចំពោះ​ឆ្អឹង​ដូចជា​លំ​ហាត់ប្រាណ​បង្កើន​ការលូតលាស់​ឆ្អឹង ដែល​ផ្តល់​នូវ​ការជំរុញ​ភាព​លូតលាស់​ឆ្អឹង​ក្នុង​រាងកាយ​។ សកម្មភាព​ផ្សេងៗ​ដូច​ជា​ការ​ជិះ​កង់ ការរត់​ត្រឹកៗ លេង​បាល់ រាំ និង​ហាត់​លើក​ទម្ងន់​យ៉ាងហោចណាស់ 30 ទៅ 60 នាទី​ក្នុង​មួយថ្ងៃ ឲ្យបាន​បី​ទៅ​ប្រាំ​ដង​ក្នុង​មួយ​សប្តាហ៍​អាច​ជួយ​ធ្វើឲ្យ​កំហាប់ និង​ម៉ាស​ឆ្អឹង​រឹងមាំ​។​

​កុំ​ជក់បារី ឬ​សេព​គ្រឿង​ស្រវឹង និង​កាហ្វេ​អ៊ី​ន​
​បើសិនជា​ក្នុង​វ័យ​ជំទង់ កូន​លោក​អ្នក​ជក់បារី ឬ​ផឹក​គ្រឿង​ស្រវឹង សូម​បញ្ឈប់​គេ​ជាបន្ទាន់​។ លើសពីនេះ​ទៀត​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ចំពោះ​ពួកគេ​ដូចជា បារី និង​គ្រឿង​ស្រវឹង​ជាដើម​ធ្វើឲ្យ​ម៉ាស​កំហាប់​ឆ្អឹង​ថយចុះ​។ ម្យ៉ាងវិញទៀត​កាហ្វេ តែ និង​សូ​ដា​អាចធ្វើឲ្យ​រាងកា​យកូន​លោកអ្នក​ពិបាក​ស្រូប​យក​ជាតិ​កាល់ស្យូម​។​

កាត់បន្ថយ​ការ​ទទួលទាន​ប្រៃ​
​របប​អាហារ​ប្រៃ​ខ្លាំង​ធ្វើឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​រាងកា​យ​ដោយ​បង្កើន​បរិមាណ​ក្នុង​ទឹកនោម​។ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​កូន​លោក​អ្នក​តម​អាហារសម្រន់​ដែលមាន​ជាតិ​ប៊ីចេង​សូ​ដ្យូ​ម​ខ្ពស់​ដូចជា​ទឹកស៊ីអ៊ីវ​ជាដើម​។​

​ប្រសិន​បើ​កូន​លោក​អ្នក​មិន​បាន​ទទួល​កាល់ស្យូម​គ្រប់គ្រាន់​ពី​របប​អាហារ​របស់​គេ​ទេ សូម​ផ្ដល់​របប​កាល់ស្យូម​អំពូល​បន្ថែម​។ ថ្វីបើ​វា​សម​ស្រប​បំផុត​សម្រាប់​កុមារ​ឲ្យទទួល​បានជាតិ​កាល់ស្យូម​ពីទឹក​ដោះ​គោ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ក្ដី ជួន​កាល​វា​មិន​អាច​ទៅរួច​ទេ​ដោយសារ​វា​បង្ក​អាល្លែកហ្ស៊ី ឬ​មិន​អាច​រំលាយ​ជាតិ​ស្ករ​ឡា​ក់​តូ​ស​ពី​ក្នុង​ទឹកដោះគោ​បាន​។ ចូរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​លោក​អ្នក​អំពី​បរិមាណ​ជាតិ​ជំនួយ​កាល់ស្យូម​បន្ថែម​ដ៏​ត្រឹមត្រូវ​សម្រាប់​តម្រូវការ​របស់​កូន​លោក​អ្នក ប្រសិន​បើ​លោក​អ្នក​បារម្ភ​ក្រែង​ពួកគេ​មិន​ទទួល​សារធាតុ​បំប៉ន និង​រ៉ែ​ខ​និក​ពង្រឹង​សុខភាព​ធ្មេញ និង​ឆ្អឹង​គ្រប់គ្រាន់​ទេ​នោះ​។​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។