រឿង “ស្រទន់​មន្ត​ស្នេហ៍” ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

បន្ទាប់​ពី​ចំណាយ​ពេល​ជាង​១​ខែ សម្រិតសម្រាំង​រើស​តួ​ឲ្យ​សាកសម​បំផុត មុន​នេះ​បន្តិច​រឿង​ប្រលោមលោក​ដ៏​ល្បី “ស្រទន់​មន្ត​ស្នេហ៍” ដែល​បាន​ប្រែក្លាយ​ជា​ភាពយន្ត​នោះ បាន​រៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលីចេញ​ថត​ហើយ​នៅ Studio 4 និង​ចាប់ផ្ដើម​ថត​នៅ​ថ្ងៃ​ស្អែក​តែ​ម្ដង ​ក្នុង​រាជធានី​ភ្នំពេញ។

 

 រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 

លោក ជ័យ សម្បត្តិ អ្នក​ដឹកនាំ​រឿង ​”ស្រទន់​មន្ត​ស្នេហ៍” បាន​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​ឆ្លងកាត់​ការ​ល្បង​សមត្ថភាព​តួ​អស់​ជាច្រើន​នាក់ ហើយ​ប្រើ​ពេល​យ៉ាង​យូរ​ ស្វែង​រក​ទីតាំង​​សក្តិសម​សម្រាប់​ថត​រួច​មក ទើប Studio 4 សម្រេច​​ក្រុង​ពាលី និង​ចេញ​ថតនៅ​ថ្ងៃ​ស្អែក​តែម្ដង។ លោក​បាន​បន្ត​ថា​​​ “ទម្រាំ​តែ​ជ្រើរើស​បាន​តួ​ទាំងអស់​ ក្រុម​ការងារ​ Studio 4 ព្យាយាម​​​សម្រិតសម្រាំង​​តួ​​មក casting ទាំងអស់ និង​ផ្ចិតផ្ចង់​ចម្រាញ់​អ្នក​ដែល​មាន​សមត្ថភាព​បំផុត”។

 

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ អ្នក​ដឹក​នាំ​បាន​បញ្ចេញ​តួអង្គ​ឈ្មោះ​តួអង្គ​សំខាន់​ៗ​មាន ប៊័ររី គឺជា​តួឯក​ប្រុស ដេត ភូមិន្ទ។ ចំណែក​តំណែង​តួឯក​ស្រី​បាន​ទៅ​លើ​តារា​ស្រី​វ័យ​ក្មេង នៅ ម៉ារីសា និង​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​ជាច្រើន​ទៀត​ដូច​ជា ផាន់ ផាត់ណា ស៊ឹម ស្រីនិច្ច ទេព កញ្ញា និង​តារា​សម្ដែង​ជាច្រើន​ទៀត៕

 

រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 

រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 កញ្ញា ពុធ ស្រីខូច

រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 លោក ប៊ឺរី

រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 

រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 

រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 កញ្ញា ផាន់ ផាត់ណា

រឿង “ស្រទន់​មន្ត​ស្នេហ៍”  ក្រុង​ពាលី​ព្រឹក​មិញ​ហើយ

 

ចុចអាន៖៥ ម៉ូដ​បែប​​ការិយាល័យ​ សម្រាប់​តួឯក​ស្រី “ស្រទន់​មន្ត​ស្នេហ៍”

 

ចង់​ដឹង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿង “ស្រទន់​មន្តស្នេហ៍” ចុច​អាន…

 

អត្ថបទ៖ទ្រី រ៉ាវី