Barcelona កំពុង​ចង់​បាន​កីឡាករ​ Arsenal មួយ​រូប​ប៉ុន្តែ​ Arsen Wenger ​ថា​នឹង​ព្យាយាម​រារាំង​ឲ្យ​បាន

ថ្មីៗនេះមានដំណឹងមកថាក្លឹប Barcelona កំពុងតែមានបំណងចង់បានខ្សែការពារស្លាបខាងឆ្វេងសញ្ជាតិអេស្ប៉ាញមួយរូបរបស់ក្លឹប Arsenal គឺកីឡាករ Hector Bellerin តែយ៉ាងស្របពេលដែលមានដំណឹងនេះគ្រូបង្វឹក Arsenal បានលើកឡើងថាក្លឹបរបស់ខ្លួននឹងព្យាយាមប្រយុទ្ធតតាំងដើម្បីរក្សាខ្សែការពារដ៏ល្អរូបនោះឲ្យបាន ។

Barcelona កំពុង​ចង់​បាន​កីឡាករ​ Arsenal មួយ​រូប​ប៉ុន្តែ​ Arsen Wenger ​ថា​នឹង​ព្យាយាម​រារាំង​ឲ្យ​បាន

ដោយ Wenger បាននិយាយថា « Bellerin គឺជាកីឡាករមួយរូបដ៏ល្អ ហើយគិតមកដល់ពេលនេះគេបានស្នាក់នៅជាមួយពួកយើង៣ឆ្នាំមកហើយ ហើយកម្រិតលេងរបស់គេក៏វិវត្តន៍កាន់តែប្រសើរផងដែរគេមានភាពរហ័សរហួនរួមនឹងកាយសម្បទាដ៏ល្អជាពិសេសគេមានភាពវ័យឆ្លាតក្នុងការដណ្ដើមបាល់ពីគូប្រកួតរួមទាំងការបញ្ចូនផងដែរ » ។

Wenger បន្តថា « ដូចនេះហើយយើងមិនចង់បាត់បង់គេនោះទេ ពួកយើងនឹងព្យាយាមក្នុងការបញ្ចុះបញ្ចូលគេនឹងផ្ដល់លក្ខខណ្ឌល្អដើម្បីឲ្យគេបន្តកុងត្រាថ្មីជាមួយយើងយូរទៅមុខទៀត » ។

ប្រភព ៖

  • Barcelona កំពុង​ចង់​បាន​កីឡាករ​ Arsenal មួយ​រូប​ប៉ុន្តែ​ Arsen Wenger ​ថា​នឹង​ព្យាយាម​រារាំង​ឲ្យ​បាន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កីឡា
Tags: