Messi បំបែក​កំណត់ត្រា​ ១៧៩​គ្រាប់​របស់​វីរបុរស Athletic នៅ La liga

Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ក្នុង​ទឹកដី​ (Home Game) ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ La Liga។

 

 Messi បំបែក​កំណត់ត្រា​ ១៧៩​គ្រាប់​របស់​វីរបុរស Athletic នៅ La ligaលោក Telmo Zarra និង Messi

 

ការ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ជ័យជម្នះ ៤-០ ​លើ​ Deportivo គឺ​ជា​គ្រាប់​បាល់​ទី​១៨០​គ្រាប់​ក្នុង​ទឹកដី​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ និង​បាន​បំបែក​កំណត់ត្រា​ វីរបុរស​ក្លឹប​ Athletic លោក Telmo Zarra ដែល​ស៊ុត​បញ្ចូល​ទី​បាន ១៧៩គ្រាប់។

 

នៅ​ក្នុង​បញ្ជី​ខាង​លើ​កីឡាករ​ឆ្នើម Cristiano Ronaldo របស់​ Real Madrid ឈរ​នៅ​លេខ​៤ ជាមួយ​នឹង​គ្រាប់​បាល់​ ១៥០​គ្រាប់​ តាម​ពី​ក្រោយ​ វីរបុរស​របស់​គេ Alfredo Di Stefano (Real Madrid) ដែល​មាន​ចំនួន​១៥១​គ្រាប់ ខណៈ Telmo Zarra ឈរលេខ២  ហើយលេខ១ គឺ Messi៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal