សែន​ រ៉ាដេត​ «ប្រកួត​ឈ្នះ​ច្រើន​ ​តែ​ខ្លួន​នៅ​​​ខ្វះ​ខាត​​ច្រើន​​ទៀត»

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ សែន​ រ៉ាដេត​ បើ​ទោះ​ជា​ខ្លួន​ទទួល​ជ័យជម្នះ​ផ្ទួនៗ​​ស្ទើរ​គ្រប់​ការ​ប្រកួត​ក៏​ដោយ ​ប៉ុន្តែ​​កីឡាករ​រូប​នេះ​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ទៀត​ដែល​ត្រូវ​​​ពង្រឹង​​បន្ថែម​​។

 

សែន​ រ៉ាដេត​ «ប្រកួត​ឈ្នះ​ច្រើន​ ​តែ​ខ្លួន​នៅ​​​ខ្វះ​ខាត​​ច្រើន​​ទៀត»

 កីឡាករ សែន រ៉ាដែត(បង្គោលក្រហម)

 

សែន រ៉ាដេត មក​ពី​ខេត្ត​កោះកុង​រូប​នេះ​បាន​ឲ្យ​ ដឹង​ថា ​ចំណុច​ដែល​ត្រូវ​ហ្វឹកហាត់​បន្ថែម​ទៀត​នោះ​គឺ​តិចនិក​ក្នុង​ការ​ប្រកួត។​ ដោយ​សារ​រាល់​ការ​ប្រកួត​កន្លង​មក​​រូប​គេ​​មិន​សូវ​​សំបូរ​តិចនិក​​ច្រើន ​ដូច្នេះ​ត្រូវ​តែ​ខំ​ហាត់​​​ស្នៀត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ឲ្យ​ខ្លាំង​ជាង​នេះ ។

 

ជើង​ខ្លាំង​​វ័យ​ក្មេង​រូប​​នេះ​បន្តថា​ ប្រសិន​ខ្លួន​​មាន​ស្នៀត​សម្លាប់​ដៃ​គូ​ច្រើន​នោះ ការ​ផ្ដួល​ដៃ​គូ​រឹត​តែ​លឿន​ជាង​វ៉ៃ​​ត្រង់ៗ​ដូច​សព្វ​ដង។​ សព្វ​ថ្ងៃ​នេះ​ប្អូន​ សែន​ រ៉ាឌី​ រូប​នេះ​កំពុង​ហាត់​បច្ចេកទេស​ថ្មី​ៗ​​បន្ថែម​ទៀត​ពី​លោក​គ្រូ​ ផុន​ ផាន់ណា​ និង​បងប្រុស​ សែន​​ រ៉ាឌី​ ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​ទាំង​នេះ។

 

សែន​ រ៉ាដែត​ ជា​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​៥១​ គីឡូ​ក្រាម​ដែល​​​ក្នុងប្រភេទគីឡូនេះកម្រ​មាន​កីឡាករ​ណា​យក​ជ័យជម្នះ​លើ​​រូប​គេ ៕

 

អត្ថបទ៖​ នួន​ ស៊ីណា