សង្គ្រាម​ក្រហម៖ ​តើ​ហង្ស និង​បិសាច​ ក្រុម​ណា​ឈ្នះ​យប់​នេះ?

ក្រុម​ហង្ស​ក្រហម​ Liverpool ​នឹង​ត្រូវ​បើក​ទ្វារ​​កីឡដ្ឋាន​ Anfield ​ស្វាគមន៍​​ក្រុម​គូ​ប្រជែង​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​ បិសាច​ក្រហម​ Manchester United ​​​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​០៨ ​នា​វេលា​ម៉ោង​ ០២:០០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​កញ្ចក់​ទូរទស្សន៍​ CTN, CNC និង​ MyTV ផងដែរ។

 

សង្គ្រាម​ក្រហម៖ ​តើ​ហង្ស និង​បិសាច​ ក្រុម​ណា​ឈ្នះ​យប់​នេះ?

 

ជួប​គ្នា​២​ប្រកួត​នៅ​ Premier League ​រដូវ​កាល​​មុន​ Man Utd ​បាន​យក​ឈ្នះ​ Liverpool ទាំង​២​ជើង​ ប៉ុន្តែ​នៅ​ពាន UEFA Europa League ​ក្រុម​ហង្ស​ក្រហម ​​បាន​ទម្លាក់​បិសាច​ក្រហម ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​វិញ។ ដូច្នេះ​ចាំ​មើល​ថា​យប់​នេះ ​តើ​ក្រុម​ណា ​នឹង​អាច​ទទួល​បាន​ជ័យ​ជម្នះ?

 

ជើង​កីឡាករ៖

 

សង្គ្រាម​ក្រហម៖ ​តើ​ហង្ស និង​បិសាច​ ក្រុម​ណា​ឈ្នះ​យប់​នេះ?

ខ្សែ​បម្រើ​ Emre Can របស់​ Liverpool ហ្វឹកហាត់ត្រៀមប៉ះ Man Utd

 

ម្ចាស់​ផ្ទះ​ Liverpool ​មាន​បញ្ហា​កីឡាករ​រកាំរកូស​ច្រើន​គួរ​សម បន្ទាប់​ពី​ខ្សែ​បម្រើ​ Adam Lallana ​រង​របួស​ក្រលៀន​ តាំង​ពី​មុន​សម្រាក​ប្រកួត​អន្តរ​ជាតិ ខណៈ​ដែល​​ខ្សែ​បម្រើ​ Georginio Wijnaldum ​រង​របួស​​ត្រគាក​​ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​ហូឡង់។ ទោះ​ជា​យ៉ាង​ណា អ្នកចាត់ការ​ Jurgen Klopp ​នៅ​តែ​រំពឹង​ថា ​កីឡាករ​ដ៏​សំខាន់​ទាំង​២​នាក់​នេះ​ នឹង​អាច​ជួយ​ក្រុម​បាន​​ខ្លះ។ រីឯ​ខ្សែ​ការពារ​ Nathaniel Clyne និង​ Dejan Lovren ​ដែល​​របួស​ ត្រូវ​អវត្តមាន​ពី​ជម្រើស​ជាតិ​​ដែរ​នោះ ​ជា​វិញ​អស់​ហើយ។​ ដូច្នេះ​១១​នាក់​ដំបូង​របស់​ម្ចាស់​ផ្ទះ​ អាច​មាន៖ Karius; Clyne, Matip, Lovren, Milner; Henderson, Can, Firmino, Mane, Coutinho និង​ Sturridge។

 

សង្គ្រាម​ក្រហម៖ ​តើ​ហង្ស និង​បិសាច​ ក្រុម​ណា​ឈ្នះ​យប់​នេះ?

ខ្សែ​បម្រើ Juan Mata និងអ្នកចាត់ការ​ Mourinho ទៅដល់ទីក្រុង​ Liverpool យប់មិញ

 

ចំណែក​ឯ​ក្រុម​​ភ្ញៀវ​ Man Utd ​នឹង​អវត្តមាន​ខ្សែ​ការពារ​ Phil Jones ​របួស​ជង្គង់ ប៉ុន្តែ​​ខ្សែ​ការពារ​ឆ្វេង​ Luke Shaw ​​​ដែល​អវត្តមាន​៤​ប្រកួត​មុន​ ដោយ​សារ​របួស​​​ក្រលៀន​ និង​ខ្សែ​បម្រើ​ Henrikh Mkhitaryan ​អវត្តមាន​តាំង​ពី​ប៉ះ​ Man City កាល​ខែ​កញ្ញា ដោយសារ​របួស​​ភ្លៅ ​នឹង​អាច​ចូល​លេង​ឲ្យ​ក្រុម​លោក​ Jose Mourinho វិញ​បាន។ ដូច្នេះ​១១​​នាក់​ដំបូង​របស់​បិសាច​ក្រហម អាច​មាន៖ De Gea; Blind, Smalling, Bailly, Valencia; Herrera, Pogba; Lingard, Mata, Rashford និង​ Ibrahimovic។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

សង្គ្រាម​ក្រហម៖ ​តើ​ហង្ស និង​បិសាច​ ក្រុម​ណា​ឈ្នះ​យប់​នេះ?

Roberto Firmino ស៊ុត​ឲ្យ​ Liverpool ឈ្នះ Man Utd ២-០ នៅ Europa League រដូវ​កាលមុន

 

– ក្រុម​ទាំង​២​នេះ​ ប៉ះ​គ្នា​នៅ​កីឡដ្ឋាន​ Anfield ​៨៦​ដង Liverpool ឈ្នះ​៤២, Man Utd ​ឈ្នះ​២៥ និង​ស្មើ​១៩​ដង។

 

– ជួប​គ្នា​នៅ​ Premier League រដូវ​កាល​មុន​ Man Utd ឈ្នះ​ ៣-១ នៅ​ Old Trafford ​ខណៈ​ដែល​នៅ​កីឡដ្ឋាន​ Anfield ក្រុម​បិសាច​ក្រហម ឈ្នះ​ ១-០ ទៀត។

 

– ជួប​គ្នា​នៅ​ UEFA Europa League រដូវ​កាល​មុន​ ទឹក​ដី​ Anfield ​ក្រុម​ហង្ស​ក្រហម ឈ្នះ​ ២-០ ហើយ​នៅ​​កីឡដ្ឋាន​ Old Trafford ​ក្រុម​ទាំង​២​ស្មើ​គ្នា​ ១-១។

 

– Liverpool ​ចាញ់​ Man Utd នៅ​ប្រកួត​ក្នុង​លីគ​​ ​សរុប​៦៧​ដង ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់។

 

– ៤​ប្រកួត​​​ចុង​ក្រោយ​របស់​ Liverpool ​​នៅ Premier League ​ឈ្នះ​​ទាំង​៤​ប្រកួត​ជាប់ៗ​គ្នា​​​ ប៉ុន្តែ​ពួកគេ​​​មិន​ដែល​បិទ​ Clean Sheets ​បាន​​ទេ​ ក្នុង​៩​ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ។

 

– ៤​ប្រកួត​​ចុង​ក្រោយ​របស់​ Man Utd នៅ​ Premier League ​ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ ​និង​របូត​គ្រាប់​បាល់​ដល់​ទៅ​ ៧​គ្រាប់៕

 

ព្យាករ​គូ​នេះ​គឺ៖ Liverpool ២-១ Manchester United , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា?

 

ចុចអាន ៖ កំណត់ត្រា​ប៉ះ​គ្នា​​របស់​ Klopp &​ Mourinho មុនជំនួប Red War

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC