ចោរឆក់​២​នាក់ សមត្ថកិច្ច​ប៉ុស្តិ៍​បឹងរាំង​និង​ផ្សារ​ថ្មី​៣​រុញ​ដាក់គ្នា ទៅ​មិន​ទទួល​ព្រោះ​ខ្លាច​ខូច​ឈ្មោះ​ប៉ុស្តិ​

(ភ្នំពេញ) ៖ ចោរឆក់កាបូបជនជាតិបរទេស២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើង ឡើងទ្រោមខ្លួន បន្ទាប់ពីធ្វសកម្មភាពឆក់ហើយដួលម៉ូតូពេលជិះរត់គេចខ្លួន ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២០០ ស្ថិតក្នុងផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ជនរងគ្រោះទាំង២នាក់បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បាននាំគ្នាដើរតាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ២០០ ស្រាប់តែមានជនសង្ស័យ២នាក់ជិះ ម៉ូតូម៉ាកនិច ពណ៍ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1FQ-1330 ជិះមកពីក្រោយហើយបានធ្វើសកម្មភាព ឆក់កាបូប ស្ពាយនឹងស្មារ ពេលនោះគាត់ក៏បានឆក់មកវិញបណ្តាលអោយជនសង្ស័យទាំង២នាក់ដួលម៉ូតូ ។ បន្ទាប់ពីដួលម៉ូតូជន សង្ស័យទាំង២នាក់បានព្យាយាមរត់ចោលម៉ូតូបំណងគេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញ និងស្ទាកចាប់បានទាំង២ នាក់ និងវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន។ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះ គឺនៅពេលប្រជាពលរដ្ឋចាប់បាន ប្រគល់អោយសមត្ថកិច្ចហើយ បែរជាសមត្ថកិច្ចប៉ុស្តិ៍នាំបឹងរុាំង និងផ្សារថ្មី៣ រុញគ្នាទៅវិញទៅមក ។
សូមបញ្ជាក់ថា នៅពេលកើតមានឡើងនូវករណីអ្វីមួយសមត្ថកិច្ចមូលដ្ឋានតែងតែរុញដាក់គ្នាទៅវិញទៅមក ដោយមិនចង់ ទទួលខុសត្រូវឡើយព្រោះខ្លាចប៉ុស្តិរបស់ខ្លួនអន់ ៕

ចោរឆក់​២​នាក់ សមត្ថកិច្ច​ប៉ុស្តិ៍​បឹងរាំង​និង​ផ្សារ​ថ្មី​៣​រុញ​ដាក់គ្នា ទៅ​មិន​ទទួល​ព្រោះ​ខ្លាច​ខូច​ឈ្មោះ​ប៉ុស្តិ​ ចោរឆក់​២​នាក់ សមត្ថកិច្ច​ប៉ុស្តិ៍​បឹងរាំង​និង​ផ្សារ​ថ្មី​៣​រុញ​ដាក់គ្នា ទៅ​មិន​ទទួល​ព្រោះ​ខ្លាច​ខូច​ឈ្មោះ​ប៉ុស្តិ​ ចោរឆក់​២​នាក់ សមត្ថកិច្ច​ប៉ុស្តិ៍​បឹងរាំង​និង​ផ្សារ​ថ្មី​៣​រុញ​ដាក់គ្នា ទៅ​មិន​ទទួល​ព្រោះ​ខ្លាច​ខូច​ឈ្មោះ​ប៉ុស្តិ​