ស្ត្រី​ម្នាក់​ស្លាប់ បន្ទាប់​ពី​គ្រូពេទ្យ​ស្ទើរភ្លើង​ម្នាក់ ធ្វើការ​ក្នុង​គ្លីនិក​ឯកជន​មួយ យីហោ «​សម្ភព​មាន​សុខ​» បាន​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ថា រឿងនេះ កើតមានឡើងពិតមែន នៅស្រុកថ្មពួក តែមិនទាន់ មានរបាយការណ៍មកដល់ដៃលោកនៅឡើយទេ ចំពោះបុគ្គលដែលជាគ្រូពេទ្យដើរចាក់ថ្នាំ បង្កឲ្យមនុស្សស្លាប់នោះ លោកបានក៏រៀបចំគណៈកម្មការសម្រាប់ចុះត្រួតពិនិត្យលើ ករណីនេះ ឲ្យបានឆាប់រហ័សផងដែរ។
ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួន បន្ទាប់ពីគ្រូពេទ្យស្ទើរភ្លើងម្នាក់ ធ្វើការក្នុងគ្លីនិកឯកជនមួយ យីហោ «សម្ភពមានសុខ» បានចាក់ថ្នាំខុសបច្ចេកទេស តែក្រោយពេលកើតហេតុ ម្នាស់មន្ទីរពេទ្យខាងលើ បានប្រគល់ប្រាក់ចំនួន ១៦ម៉ឺនបាត ជាថ្នូរដើម្បីបញ្ចប់រឿងគ្រប់យ៉ាង។
ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបង្កដោយគ្រូពេទ្យឈ្មោះ ធឿម ធុង ជាបុគ្គលិកធ្វើក្នុងមន្ទីរសម្រាកព្យាបាល សម្ភពមានសុខ។
បើតាមការអះអាងរបស់ប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ ទីត ទឿយ បានឱ្យដឹងថា ភរិយារបស់គាត់មានឈ្មោះ ឡេត សាមឿយ អាយុ២២ឆ្នាំ មុនកើតហេតុ ពួកគាត់បានយកកូនប្រុសមានអាយុ៤ខែ ទៅព្យាបាលនៅខេត្តសៀមរាប ហើយបានត្រលប់មក ផ្ទះវិញ តែមានអាការៈអស់កម្លាំង ទើបរត់ទៅហៅពេទ្យខាងលើ ឲ្យមកចាក់ថ្នាំជំនួយកម្លាំង។
ក្រោយពីចាក់ថ្នាំជំនួយកម្លាំងហើយ ទាំងរូបលោក និងប្រពន្ធ មានអាការៈមិនស្រួលខ្លួនសោះ លោកក៏ឲ្យបងស្រីទៅ ហៅពេទ្យឯកជន «មន្ទីរពេទ្យសម្ភពមានសុខ» មានទីតាំងស្ថិតនៅភូមិ,ឃុំខាងលើ មកចាក់ថ្នាំ ហើយគ្រូពេទ្រស្ទើរភ្លើង ម្នាក់បានមកចាក់ថ្នាំលើកទី១ តែមិនបានប៉ុន្មានផង ក៏មកចាក់ថ្នាំម្តងទៀតជាលើកទី២ ទើបបង្កឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ តែម្តង។
នៅពេលគ្រូពេទ្យមកដល់ផ្ទះរបស់គាត់ភ្លាម ជនរងគ្រោះបានសុំចាក់ថ្នាំឲ្យខ្លួនមុនគេ ដោយសារមានអាការៈអស់កម្លាំង ហេវហត់ខ្លាំងពេក ហើយចាំបន្តទៅចាក់ឲ្យប្តីរបស់នាងជាក្រោយ ពេលគ្រូពេទ្យចាក់ថ្នាំឲ្យនាងបានម្តងរួចហើយ បែរជានាង មានអាការៈឈឺពោះ និងឈឺក្បាលកាន់តែធ្ងន់ទៅៗ ពេលចាក់រួចគ្រូពេទ្យក៏ត្រលប់ទៅផ្ទះរបស់ខ្លួនវិញ លុះដល់ម៉ោង ៥៖៤០នាទីល្ងាច ថ្ងៃដដែល ពេទ្យខាងលើក៏បានមកចាក់ឲ្យប្អូនស្រីរបស់គាត់ម្តងទៀត ពេលចាក់មិនទាន់ចប់ផង ស្រាប់តែ នាងបែកពពុះមាត់ដកចង្ការមាន់ ដាច់ខ្យល់ស្លាប់យ៉ាងអាណោធអាធ័ម។
ក្រោយពេលធ្វើបុណ្យសពរួច គ្រួសារសាកសពបានទាមទារសំណងជំងឺចិត្តចំនួន ២០ម៉ឺនបាត តែខាងមន្ទីរពេទ្យខាងលើ បានសម្របសម្រួលនៅត្រឹមតែ ១៦ម៉ឺនបាត និងមានការបញ្ចប់ពី អធិការដ្ឋានស្រុកថ្មពួក៕

ស្ត្រី​ម្នាក់​ស្លាប់  បន្ទាប់​ពី​គ្រូពេទ្យ​ស្ទើរភ្លើង​ម្នាក់ ធ្វើការ​ក្នុង​គ្លីនិក​ឯកជន​មួយ យីហោ «​សម្ភព​មាន​សុខ​» បាន​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​ ស្ត្រី​ម្នាក់​ស្លាប់  បន្ទាប់​ពី​គ្រូពេទ្យ​ស្ទើរភ្លើង​ម្នាក់ ធ្វើការ​ក្នុង​គ្លីនិក​ឯកជន​មួយ យីហោ «​សម្ភព​មាន​សុខ​» បាន​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​ ស្ត្រី​ម្នាក់​ស្លាប់  បន្ទាប់​ពី​គ្រូពេទ្យ​ស្ទើរភ្លើង​ម្នាក់ ធ្វើការ​ក្នុង​គ្លីនិក​ឯកជន​មួយ យីហោ «​សម្ភព​មាន​សុខ​» បាន​ចាក់​ថ្នាំ​ខុស​បច្ចេកទេស​