ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់

កំពង់ឆ្នាំង៖ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បុរសដែលស្លាប់មាន.ឈ្មោះ សេត ចន្ធី អាយុ៣៦ឆ្នាំ និងអ្នករបួសធ្ងន់២នាក់ទៀត ១- ឈ្នោះ ឡុង បូរ៉ា អាយុ២៥ឆ្នាំ រងរបួសស្រាល និង ២-ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២២ឆ្នាំរងរបួសធ្ងន់ ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិចក ឃុំចក ស្រុកបរិបូណ៌។ដោយមុនពេលកើតហតុជនរងគ្រោះទាំ៣នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហ្ស៊ុយស៊ុយគីស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BS- ២៧៣៧ ក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ បានបើក ឡើងជែងរថយន្ត ១គ្រឿងក្នុងទិសដៅស្របគ្នា ក្នុងពេលដែលកំពុងវ៉ាជែងរថយន្តក៍ស្រាប់តែមានរថយន្ តដឹកទំនិញធុនធំ ១គ្រឿងពណ៌ស ពាក់ស្លាកលេខព្រះស៊ីហនុ ៣A- ២៦៤៣ ក្នុងទិសដៅច្រាស់គ្នា ក៏បានបុកម៉ូតូជនរងគ្រោះពេញមួយ ទំហឹងដួលជាច្រើនត្រឡប់ បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯ២នាក់ទៀតរបួសធ្ងន់និងស្រាល ៕

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់ ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់ ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់