លោក សឿង វ៉ាន់ នាយក វិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម មានអំណាចទារលុយសិស្សម្នាក់៦៥ដុល្លារ គ្មានអ្នកណាហ៊ានក្អក

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានអោយដឹងថា លោក សឿង វ៉ាន់ នាយកវិទ្យា ល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម មានអំណាចទារប្រាក់ពីសិស្សម្នាក់៦៥ដុល្លា ជាច្រើនឆ្នាំមកហើយ ដែលក្នុងមួយឆ្នាំៗមិនដឹងយកលុយទៅណាអស់នោះទេ ហើយក៏មិនដែលមាននរណាហ៊ានសួរនាំពីបញ្ហានេះ ក៏ព្រោះតែលោក សឿង វ៉ាន់ មានឥទ្ធិពល ធំធេងណាស់ ផ្គើននឹង ប្រកាសក្រសួង ដែលហាមមិនអោយយកលុយពីសិស្ស ។

សេចក្តីរាយការណ៍បានអោយដឹងថា តាំងពីជំនាន់លោក ទួន សុខុម ជាប្រធានស្តីទី នៃមន្ទីរអប់រំយុវជនកីឡាខេត្តកំពង់ចាមម្ល៉េះ គឺលោក សឿង វ៉ាន់ នាយក វិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម មានបរិវារឆ្វេងស្តាំ និងមានមន្ត្រីខិលខូចផ្សេងទៀត ជួយជ្រោមជ្រែងឲ្យយកលុយ ពីសិស្សានុសិស្សម្នាក់៦៥ដុល្លា ទាំងខុសច្បាប់ ជ្រក ក្រោមប្រាក់ឧបត្ថម្ភស្អីគេនោះ ក្នុងចំណោមសិស្សជិតមួយពាន់នាក់ សរុបមួយឆ្នាំៗមិនដឹងយកលុយទៅណាអស់នោះទេ គឺដំណើរការយកលុយពីសិស្ស ច្រើនឆ្នាំមកហើយ មិនដែលមាននរណាហ៊ានប៉ះពាល់ទេ ជាពិសេស លោកប្រធានមន្ទីរអប់រំនិងយុវជនខេត្តកំពង់ចាម តែម្តង  បើទោះបីជាឪពុកម្តាយរបស់សិស្សានុសិស្ស រិះគន់ បែប ណា ក៍ដោយ ក៍មិនមាន ហើបមាត់នោះដែរ។

មន្ត្រីអប់រំក្រុងកំពង់ចាម បានឲ្យដឹងថា លោក សឿង វ៉ាន់ មិនដឹងថា ចំណាយលុយប៉ុន្មាននោះទេ ក្នុងការទិញប៉ុស្តិ៍ ជានាយកវិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម ខណះខ្លួនជាប់ជាមន្ត្រីអង្គការខេប ។ហើយនៅពេលខ្លួនជានាយកវិទ្យាល័យ គឺក្រអឺត ក្រទម ដល់កំពូល នឹងមានអំណាចយកលុយ ពីសិស្សានុសិស្សម្នាក់៦៥ដុល្លា ដែលផ្គើន ពីប្រកាសក្រសួង ក៍ដូចជារាជរដ្ឋាភិបាលហាមប្រាម មិនអោយយកលុយពីសិស្ស ពេល ចុះឈ្មោះចូលរៀន។

ពាក់ព័ន្ធទៅនឹងបញ្ហាលោក សឿង វ៉ាន់ នាយកវិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម យកលុយ ពីសិស្សានុសិស្សម្នាក់៦៥ដុល្លា លោក រស់ សាលីន  អ្នកនាំពាក្យក្រសួងអប់រំ មិនអាចទាក់ទងបំភ្លឺចំពោះបញ្ហានេះបានទេ ខណះ ទូរស័ព្ទចូលច្រើនលើកច្រើនសារ អត់មានអ្នកទទួល ៕

លោក សឿង វ៉ាន់ នាយក វិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម មានអំណាចទារលុយសិស្សម្នាក់៦៥ដុល្លារ គ្មានអ្នកណាហ៊ានក្អក

លោក សឿង វ៉ាន់ នាយក វិទ្យាល័យអនុវត្តន៍ ហ៊ុន សែន កំពង់ចាម មានអំណាចទារលុយសិស្សម្នាក់៦៥ដុល្លារ គ្មានអ្នកណាហ៊ានក្អក