លោក សេក បរិសុទ្ធ គឺជា​គ្រាប់ពូជ​បណ្តុះ​-​លើកតម្កើង​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ និពន្ធដោយ : ថ្មីៗ       October-17-2016, 3:00 pm         64

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108លោក សេក បរិសុទ្ធ គឺជា​គ្រាប់ពូជ​បណ្តុះ​-​លើកតម្កើង​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​​ភ្នំពេញ​៖ លោក សេក បរិសុទ្ធ ដែល​ធ្លាប់​បម្រើការ​នៅតាម​អង្គការ​ធំៗ​ជាច្រើន និង​ធ្លាប់ជា​សាស្ត្រា​ចា្យ​សារព័ត៌មាន​ដ៏​ល្បី​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​មរណភាព​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅក្នុង​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៦​ខែតុលា​ឆ្នាំ​២០១៦​។ ការបាត់បង់​រូបលោក ត្រូវបាន​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស​មួយចំនួន​យល់ឃើញថា គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​នៅក្នុង​វិស័យ​សារព័ត៌មាន ដែល​វិស័យនេះ ដើរតួនាទី​លើកកម្ពស់​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ស្ថិតក្នុង​អាយុ​ជាង​៥០​ឆ្នាំ លោក សេក បរិសុទ្ធ ដែល​បច្ចុប្បន្ន​បម្រើការ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​មួយ និង​ធ្លាប់ជា​គ្រូ​សារព័ត៌មាន​ដ៏​ល្បីល្បាញ​ម្នាក់​បាន​លាចាក​ក្រុមការងារ​នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល និង​បាន​លា​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់មកវិញ អ្នក​ធ្លាប់​រួម​អាជីព ជា​អ្នកសារព័ត៌មាន​។ 

​ក្រោយពី​ទទួលដំណឹង​ថា លោក សេក បរិសុទ្ធ បាត់បង់​ជីវិត​នៅក្នុង​គ្រោះ​ចរាចរណ៍​ភ្លាម មិត្តភក្តិ​រួម​អាជីព និង​មិត្តភក្តិ​ធ្លាប់ជា​អ្នកសារព័ត៌មាន​បាន​ចែករំលែក​ក្តី​រន្ធត់ អាឡោះអាល័យ នឹកស្មាន​មិន​ដល់​ចំពោះ​លោក សេក បរិសុទ្ធ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ កូនសិស្ស​សារព័ត៌មាន​ដែល​ធ្លាប់បាន​សិក្សា​ជាមួយ​លោក បរិសុទ្ធ បានបង្ហាញ​អារម្មណ៍​នឹករលឹក និង​ក្តុកក្តួល​ជា​អនេកប្បការ​។ អ្នក​ដែល​ស្និទ្ធ​នឹង​លោក បរិសុទ្ធ មិន​ត្រឹមតែ​បង្ហាញ​អារម្មណ៍​ស្រងូតស្រងាត់​តាម​សំណេរ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​បាន​បង្ហោះ​រូបថត​លោក បរិសុទ្ធ បន្ថែមទៀត​។

លោក សេក បរិសុទ្ធ គឺជា​គ្រាប់ពូជ​បណ្តុះ​-​លើកតម្កើង​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ និពន្ធដោយ : ថ្មីៗ       October-17-2016,  3:00 pm         64

​លោក អ៊ុំ សារិន អ្នក​សារ​ព័ត​មាន​ល្បីឈ្មោះ​ម្នាក់ បម្រើការ​នៅ​ទូរទស្សន៍ CNC ដែលជា​មិត្តភក្តិ​ម្នាក់​របស់លោក សេក បរិសុទ្ធ បាន​បញ្ចេញ​អារម្មណ៍​តាម​សំណេរ​របស់លោក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ទទួលដំណឹង​ល្ងាច​ម៉ោង ៦ ល្ងាច​ថា លោក សេក បរិសុទ្ធ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ខេត្តក្រចេះ​។ សឹង​មិន​ជឿ​ត្រចៀក​ខ្លួនឯង​។ គាត់​ជា​មិត្ត​យូរ​ឆ្នាំ​ហើយ តាំងពី​នៅ​ធ្វើការ​ឲ្យ អេស ប៉េ កា ខាង​នាយកដ្ឋាន​អន្តរជាតិ​។ ក្រោយ​មកជា បុគ្គលិក យូណេស្កូ និង ជា​នាយក​សាលា​កាសែត ស៊ី ស៊ី អាយ ដែល​កាលណោះ នៅក្រោម​ក្រសួង​ព័ត៌មាន​។ សូម​វិញ្ញាណក្ខន្ធ​លោក ទៅកាន់​សុគតិភព​»​។

​ងាក​មក​លោក ឆាយ សុផល សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្លិប​អ្នកកាសែត​កម្ពុជា​វិញ​។ លោក​បានបង្ហាញ​អារម្មណ៍​ថា​៖«​បង សេក បរិសុទ្ធ បង​អើយ​បង​។ ម៉េច​ក៏​បងអ​ភ័​ព្ធ​យ៉ាងនេះ​?» លោក ប្រាជ្ញ ស៊ីម អតីត​និពន្ធ​នាយក​ទស្សនា​វ​ដ្តី​ប្រជាប្រិយ បានបង្ហាញ​អារម្មណ៍​អាណិតអាសូរ​ចំពោះ​លោក សេក បរិសុទ្ធ ដែល​បាន​លាចាក​លោក​ដោយ​បន្សល់ទុក​កូន និង​ភរិយា ជាទី​ស្រឡាញ់​របស់លោក​។ លោក ស៊ីម បាន​បន្ត​បញ្ជាក់​នៅក្នុង​សំណេរ​របស់លោក​ថា​៖«​នេះ គឺជា​បាត់បង់​ធនធានមនុស្ស​ដ៏​ធំ​មួយ​នៅក្នុង​សង្គមជាតិ​»​។

​អ្នក​ស្គាល់​លោក សេក បរិសុទ្ធ ដ៏​ដទៃ​បាន​សម្តែង​អារម្មណ៍​មិនសូវ​ខុសគ្នា​ឡើយ ដោយ​ពួកគេ​បញ្ជាក់ថា លោក សេក បរិសុទ្ធ គឺជា​ធនធានមនុស្ស​ដ៏​សំខាន់​នៅក្នុង​វិស័យ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​សារព័ត៌មាន​តាំងពីដើម​ទសវត្សរ៍​៩០​មកម្ល៉េះ​។

​អ្នកសារព័ត៌មាន​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា សុទ្ធតែ​ធ្លាប់បាន​សិក្សា​អាជីព​សារព័ត៌មាន​ជាមួយ​រូបលោក​។ ការរីកចម្រើន​វិស័យ​សារព័ត៌មាន​កម្ពុជា​មក​ដល់​កម្រិត​នេះ នៅក្នុងពេល​បច្ចុប្បន្ននេះ គឺជា​លទ្ធផល​មួយផ្នែកធំ​របស់លោក សេក បរិសុទ្ធ​។ លោក សេក បរិសុទ្ធ ត្រូវបាន​គេ​ចាត់ទុកជា គ្រាប់ពូជ​បណ្តុះ និង​លើកកម្ពស់​សេរីភាព​ក្នុងការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ លទ្ធិប្រជាធិបតេយ្យ​មិនអាច​រីកចម្រើន​បានឡើយ បើ​គ្មាន​សារព័ត៌មាន​។ សារព័ត៌មាន​មិនអាច​ដំណើរការ​បានឡើយ បើ​គ្មាន​អ្នកសារព័ត៌មាន​ដែលជា​ធនធានមនុស្ស​។ ធនធានមនុស្ស​ជា​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ជាច្រើន​នាក់ ធ្លាប់​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​លោក សេក បរិសុទ្ធ​។

​ដូច្នេះ សរុបសេចក្តី​មក លោក សេក បរិសុទ្ធ គឺជា​គ្រាប់ពូជ មួយ​គ្រាប់​ដ៏​ល្អ ដែល​បានរួម​ចំណែក​បណ្តុះ​ថ្នាល​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ថ្នាល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕