ប្រកួតបាល់ទាត់​​អន្តរជាតិ​តែ​៩០​នាទី ប៉ុន្តែ​ត្រូវ​ប្រើពេល​៣​ថ្ងៃ​ដើម្បី​សម្អាត​សំរាម​នៅ​ស្តា​ត​ និពន្ធដោយ : សឿន វណ្ណឌេត       October-17-2016, 2:16 pm         4940

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ប្រកួតបាល់ទាត់​​អន្តរជាតិ​តែ​៩០​នាទី ប៉ុន្តែ​ត្រូវ​ប្រើពេល​៣​ថ្ងៃ​ដើម្បី​សម្អាត​សំរាម​នៅ​ស្តា​ត​នៅពេល​មានការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ធំៗ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម្តងៗ ​មាន​អ្នកគាំទ្រ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ប្រមាណ​ជា​៥​ម៉ឹ​ន​នាក់​។ មិន​ត្រឹមតែ​ទស្សនា​ការប្រកួត​ប៉ុណ្ណោះ​ទេ អ្នកគាំទ្រ​ទាំងនោះ​ បាន​ទិញ​ចំណីអាហារ និង​ភេសជ្ជៈ​មក​ញ៉ាំ​យ៉ាង​ឆ្ងាញ់​ពិសារ​ថែម​ទៀតផង​។ បញ្ហា គឺ​សំរាម​គរ​ដូច​ភ្នំ​ ក្រោយ​ការប្រកួត​កីឡាបាល់ទាត់​ម្តងៗ​ទៀត​។​
ប្រកួតបាល់ទាត់​​អន្តរជាតិ​តែ​៩០​នាទី ប៉ុន្តែ​ត្រូវ​ប្រើពេល​៣​ថ្ងៃ​ដើម្បី​សម្អាត​សំរាម​នៅ​ស្តា​ត​ និពន្ធដោយ : សឿន វណ្ណឌេត       October-17-2016,  2:16 pm         4940
​ទោះបី​គេ​សង្កេតឃើញ​មាន​អ្នកទស្សនា​មួយចំនួនធំ ​​បាន​យក​កាកសំណល់​ទៅ​ដាក់​ក្នុង​ធុងសំរាម បន្ទាប់ពី​ញ៉ាំ​រួច​ក៏ដោយ​ ប៉ុន្តែ​គេ​ក៏នៅមាន​អ្នកទស្សនា​មួយចំនួន​តូច​ បាន​ចោល​ពាស​វាលពាសកាល​ផងដែរ។ ក្រោយការប្រកួតម្តងៗ ទីធ្លា​ពហុ​កីឡដ្ឋាន​ជាតិ​ទាំងមូល​ ស្ទើរ​គ្របដណ្តប់​ដោយ​សំរាម​ ដែល​បាន​បង្ក​ភាពលំបាក​ ដល់​អ្នក​បោសសម្អាត​នៅ​ទីនោះ។ គេ ​ត្រូវ​ប្រើ​រយៈពេល​យូរ​ ដើម្បី​សម្អាត​សំរាម​ទាំងនេះ​។​

​លោក ម៉ុក វ័រ ប្រធាន​ផ្នែកអនាម័យ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ បាន​បញ្ជាក់ថា រាល់ពេល​មានការ​ប្រកួត​បាល់ទាត់​លក្ខណៈ​អន្តរជាតិ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម្តងៗ លោក ព្រមទាំង​អ្នក​បោសសំអាត​២៧​នាក់​ផ្សេងទៀត ត្រូវ​ប្រើ​រយៈពេល ​ពី​២ ​ថ្ងៃ ទៅ​៣​ថ្ងៃ​ ក្នុង​ការសម្អាត​សំរាម​ទាំងនោះ​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​​។  ចំណែក​ការប្រកួត​ធម្មតា​ពួកគាត់​ប្រើ​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​

​ទោះបី​បច្ចុប្បន្ន​មាន​អ្នក​បោសសម្អាតដល់ទៅ​២៧​នាក់​ក៏ដោយ ប៉ុន្តែចំនួននេះ ​ហាក់ដូចជា​មិនទាន់​ឆ្លើយតប ​ទៅនឹង​តម្រូវការ​នៅពេល​មានការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ម្តងៗ​នោះឡើយ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ម៉ុក វ័រ បាន​បញ្ជាក់ប្រកួតបាល់ទាត់​​អន្តរជាតិ​តែ​៩០​នាទី ប៉ុន្តែ​ត្រូវ​ប្រើពេល​៣​ថ្ងៃ​ដើម្បី​សម្អាត​សំរាម​នៅ​ស្តា​ត​ និពន្ធដោយ : សឿន វណ្ណឌេត       October-17-2016,  2:16 pm         4940ថា ដើម្បីសម្អាតសំរាម​ឲ្យទាន់ពេល ​​យ៉ាងហោច​ត្រូវការ​អ្នក​បោសសំអាត​យ៉ាងតិច​ចំនួន​៤០​នាក់​។  

​លោក​ប្រធាន​ផ្នែកអនាម័យ​ប្រចាំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រូបនេះ ​បាន​សង្កេតឃើញថា បញ្ហា​ប្រឈម​រឿង​សំរាម​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​បច្ចុប្បន្ននេះ ដោយសារ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល ​ពី​​អ្នកគាំទ្រចំនួន​តូច។ ម្យ៉ាងទៀត​ដោយសារ​ធុងសំរាម​បច្ចុប្បន្ន​ នៅមានចំនួនតិច មិនទាន់​ឆ្លើយ​តបទៅនឹង​តម្រូវការ​។

​ជាមួយគ្នានេះ លោក ក៏​សង្កេតឃើញ​ផងដែរ​ថា បច្ចុប្បន្ន​អ្នកគាំទ្រ​ មានការ​យល់ដឹង​ច្រើន​ពី​បញ្ហា​សំរាម ពោលគឺ​ពួកគេ​តែងតែ​ដាក់​សំរាម​ទៅក្នុងធុង​សំរាម ម្យ៉ាងវិញទៀត​នៅពេល​ចប់​ការប្រកួត​ពួកគេ​ទាំងនោះ​បាននាំគ្នា​ប្រមូល​សំរាម​ដាក់​ជា​ដុំៗ​ទៀតផង​។ 

​ទន្ទឹមនឹងនេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បោសសម្អាត ក៏ដូចជា​ឆ្លើយតប​ទៅនឹង​តម្រូវការ​ពេល​មានការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ម្តងៗ ប្រធានអនាម័យប្រចាំពហុកីឡដ្ឋានជាតិ វ័យ​៦៨​ឆ្នាំ​រូបនេះ ​សំណូមពរ​ដល់​អ្នកទស្សនា​ទាំងអស់​ ត្រូវ​រៀបចំ​សំរាម​ឲ្យ​បាន​ស្អាត ដោយ​វេច​ខ្ចប់​នៅក្នុង​ថង់ ឬ​ដាក់​ជា​គំនរៗ កុំ​ចោល​ផ្តេ​ស​ផ្តាស ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​បោសសម្អាត​។ ម្យ៉ាងវិញទៀត លោក ម៉ុក វ័រ ក៏បានផ្តល់​ជា​គំនិត​ផងដែរ​ ដល់​ថ្នាក់​គ្រប់គ្រង​ស្តា​ត​ថា គួរ​ដាក់​ធុងសំរាម​បន្ថែម​ ក្នុង​ជួរ​ខាងក្រោម​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ឬ​ដាក់​ធុងសំរាម​ចល័ត​ នៅពេល​មានការ​ប្រកួត​ធំៗ​។

​មិន​ខុសគ្នា​ពី​លោក ម៉ុក វ័រ នោះទេ​អ្នកស្រី គឹម ឆៃ​លីម មកពី​ខេត្តកំពត ​ដែល​បាន​ក្រោក​បោសសម្អាតសំរាម​នៅ​ទី​នោះ បាន​រៀបរាប់ថា​៖«​អត់​មានអី​ទេ ការងារ​ខ្ញុំ​អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ធ្វើ តែ​ខ្ញុំ​គ្រាន់​សូម​សំណូមពរ​ដល់​អ្នកទស្សនា​ ទោះបី​មិនបាន​ដាក់​សំរាម​ក្នុង​ធុងសំរាម​ក៏ដោយ គ្រាន់តែ​ចង​ដាក់​ក្នុង​ថង់​ជា​ដុំៗ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ខ្ញុំ​បោសសម្អាត អស់​អី​ហើយ​ខ្ញុំ​មានតែ​ប៉ុណ្ណឹង​»៕