ជា វណ្ណារិទ្ធ និងមិត្តភក្តិលេងមួយក្បាច់ទៀត ស៊ីអារម្មណ៍លើសមុន សម្រាប់អបអរថ្ងៃខួបកំណើត ភរិយាជាទីស្រឡាញ់! (មានវីដេអូ)

ភ្នំពេញ៖ ជាថ្មីម្តងទៀតបន្ទាប់ពីធ្វើកម្មវិធីដ៏ភ្ញាក់ផ្អើល សម្រាប់អបអរសាទរក្នុងថ្ងៃខួបកំណើតឱ្យ ភរិយាជាទីស្រឡាញ់កាលពីដើមខែតុលាកន្លងទៅ នៅថ្ងៃនេះពិធីករដ៏មានប្រជាប្រិយភាពប្រចាំ នៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន លោកជា វណ្ណារិទ្ធ ព្រមជាមួយនឹងមិត្តភក្តិរបស់លោកជាច្រើន បានរៀបចំកម្មវិធីជាលើកទី២ អបអរជាថ្មីធំជាងមុនទៅទៀត ដោយមានការរៀបចំជាកម្រងរូបភាពរបស់អ្នកនាង សុភាព ម៉ូល្យ៉ា រូបអូនហ្វេម (Fame) និងរូបក្រុមគ្រួសារដ៏កក់ក្តៅជាច្រើនសន្លឹក អមជាមួយនឹងប៉េងប៉ោងជាច្រើនស្អេកស្កះ ជាពិសេសគឺមាននំខេក ដែលរៀបជាអក្សរអង់គ្លេស ចេញជាឈ្មោះ Bella (ឈ្មោះនៅក្នុងគណីយហ្វេសប៊ុករបស់អ្នកនាង សុភាព ម៉ូល្យ៉ា) ដ៏ស្រស់ស្អាតមួយផងដែរ។

ក្នុងឱកាសស៊ីអារម្មណ៍ និងសប្បាយរីករាយនេះលោក ជា វណ្ណារិទ្ធ ក៏បានត្រៀមបាច់ផ្កាដ៏ធំមួយបាច់ផងដែរ សម្រាប់ជូនភរិយាសំណព្វចិត្ត ព្រមទាំងបានថតរូប អនុស្សាវរីយ៍ជាច្រើនប៉ុស្តិ៍ ដ៏គួរឱ្យច្រណែន ខណៈមួយរយៈពេលចុងក្រោយនេះ លោក និងភរិយារូបស្អាតអ្នកនាង សុភាព ម៉ូល្យ៉ា បានបង្ហាញពីភាពផ្អែមល្ហែម មិនចេះចប់ក្រោយ ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន។ 

គួរបញ្ជាក់ថា អ្នកទាំងពីរ បានធ្វើឲ្យទស្សនិកជនក៏ដូចជា អ្នកគាំទ្រនាំគ្នាស្រឡាញ់ចូលចិត្ដ កាន់តែខ្លាំងឡើងៗ ហើយភាពល្បីល្បាញអ្នកទាំងពីរ ក៏ចេះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីអ្នកនាង សុភាព ម៉ូល្យ៉ា បានសម្រាលកូនប្រុសឈ្មោះក្រៅថា ហ្វេម (Fame) កាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ។ ទោះជាអ្នកទាំងពីរមានកូនមួយហើយក្ដី ក៏លោក ជា វណ្ណរិទ្ធបានបង្កជាភាពភ្ញាក់ផ្អើល ដល់ភរិយាសំណព្វចិត្ដដូចជា ពេលដែលខ្លួននៅកម្លោះក្រមុំអញ្ចឹងដែរ ដែលធ្វើឱ្យប្រិយមិត្ដ និងមិត្តភក្តិមួយចំនួន ទាំងក្នុង និងក្រៅបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជា Instagram លួចច្រណែនគ្រប់ៗគ្នា ព្រោះថាពួកគេ កម្រនឹងបានឃើញគូអ្នកសិល្បៈរូបណា មានផ្អែមល្ហែមជាមួយគ្នា យ៉ាងស្អិតរមួត ដូចជាគូស្នេហ៍វ័យក្មេង មួយគូនេះណាស់។

ចង់ដឹងថា ការធ្វើពិធីពញ្ញាក់អារម្មណ៍ សម្រាប់អបអរថ្ងៃខួបកំណើតនេះ គួរឱ្យភ្ញាក់ផ្អើម និងរំភើបយ៉ាងណាខ្លះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload