ពិតជាគួរឲ្យសោកស្តាយ! សត្វខ្លាឃ្មុំផេនដា ដែលមានអាយុចាស់ជាងគេបំផុត លើពិភពលោក បានងាប់ហើយ

ចិន៖ ជារឿងដ៏គួរឲ្យសោកសង្រេងមួយផងដែរ បន្ទាប់ពីខ្លាឃ្លុំផេនដាញីមួយក្បាល មានអាយុកាលរាប់សិបឆ្នាំ ចាស់ជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងថែមទាំងជាសត្វដ៏គួរឲ្យស្រលាញ់ជាទីបំផុត ក្នុងក្រសែភ្នែកមនុស្សគ្រប់រូបនោះ ពេលនេះបានងាប់ហើយក្នុងអាយុ៣៨ឆ្នាំ។

ប្រភពបានឲ្យដឹងថា ខ្លាឃ្មុំផេនដាមួយក្បាលនេះ មានឈ្មោះថា Jia Jia រស់នៅក្នុងសួនឧទ្យានកម្សាន្តហុងកុង Ocean Park ហើយត្រូវបានគេស្គាល់ថា ជាខ្លាឃ្មុំផេនដាយក្ស ដែលមិនធ្លាប់មានពីមុនមក មានអាយុ ៣៨ឆ្នាំ ចាស់ជាងគេបំផុត បានងាប់ហើយ ហើយបើធៀបអាយុរបស់វា ជាមួយនឹងអាយុ ឬឆ្នាំរបស់មនុស្សយើងវិញ ខ្លាឃ្មុំផេនដាមួយក្បាលនេះ មានអាយុកាលរហូតដល់ទៅជាង ១០០ឆ្នាំឯណោះ។

បើតាមការឲ្យដឹង ពីខាងសួនឧទ្យានខាងលើនេះ និយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ស្ថានភាពរបស់ Jia Jia មានការផ្លាស់ប្តូរមិនប្រក្រតី ធ្វើឲ្យវាបាត់បង់ចំណង់អាហារ ពោលគឺវាមិនចង់ស៊ីអ្វីទាំងអស់។ ជាមូលហេតុបណ្តាលឲ្យ ខ្លាឃ្មុំផេនដា ដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ ស្រកទំងន់រហូតដល់ងាប់តែម្តង ទោះបីត្រូវបានទទួលការមើលថែ និងព្យាបាល ពីសំណាក់បសុពេទ្យ (ពេទ្យសត្វ) ក៏ដោយ។

ខាងឧទ្យាននេះបន្តទៀតថា ក្នុងរយៈពេលប្រមាណ២សប្តាហ៍ចុងក្រោយនេះ ការស៊ីចំណីរបស់ Jia Jia មានការធ្លាក់ចុះខ្លាំងជាងមុន ពោលចាប់ពី១០គីឡូក្រាមក្នុងមួយថ្ងៃ មកសល់ត្រឹមតែ ៣គីឡូក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយនេះក៏ជាមូលហេតុចំបងមួយ ដែលធ្វើឲ្យរូបវាបាត់បង់ទម្ងន់ផងដែរ។ សូម្បីតែការដើររបស់ Jia Jia ក៏មានលក្ខណៈយ៉ាប់យ៉ឺន ដោយគិតតែទម្រេតខ្លួនដេកតែប៉ុណ្ណោះក្នុងមួយថ្ងៃៗ។

ទន្ទឹមនឹងនោះផងដែរ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលទទួលបាន ពីសំណាក់អ្នកនាំពាក្យរបស់រដ្ឋាភិបាលហុងកុង បានឲ្យដឹងថា រដ្ឋាភិបាលយល់ឃើញថា ព័ត៌មានដែលទទួលបានមកនេះ ពិតជាព័ត៌មានដ៏ក្រៀមក្រំមួយជាទីបំផុត ហើយលោកក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ មកកាន់ខាងឧទ្យាន Ocean Park Hong Kong ដែលបានមើលថែទាំខ្លាឃ្មុំផេនដា Jia Jia នេះ ដោយយកចិត្តទុកដាក់ និងការគាំពារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះផងដែរ។

គួរឲ្យដឹងដែរថា Jia Jia កើតនៅក្នុងឆ្នាំ១៩៧៨ ក្នុងព្រៃខេត្ត Sichuan ប្រទេសចិន ហើយក្រោយមកវា ក៏ត្រូវបានគេយកមកចិញ្ចឹម ក្នុងឧទ្យានខាងលើនេះ នាឆ្នាំ១៩៩៩។ ក្នុងនោះកាលពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅ  Jia Jia ក៏ធ្លាប់ត្រូវបានគេប្រារព្ធធ្វើខួបលើកទី៣៧ឆ្នាំ សម្រាប់វាផងដែរ។

គួរឲ្យដឹងទៀតថា ជាធម្មតា អាយុកាលរបស់សត្វខ្លាឃ្មុំផេនដា ដែលរស់នៅក្នុងព្រៃ អាចរស់បានត្រឹមអាយុប្រមាណត្រឹមតែ ២០ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែវាក៏អាចរស់ដល់អាយុ ២៥ឆ្នាំផងដែរ ប្រសិនណាបើយើងយកវាមកចិញ្ចឹម ដាក់ក្នុងទ្រង់ត្រឹមត្រូវ។ ហើយចំពោះករណី ខ្លាឃ្មុំផេនដា Jia Jia នេះវិញ ដែលវាមានអាយុកាលអាចរស់នៅ បានយូររហូតដល់ ៣៨ឆ្នាំនេះ វាពិតជារឿងដ៏អស្ចារ្យមួយហើយសម្រាប់វា ដែលមិនធ្លាប់មានពីមុនមកឡើយ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិតជាគួរឲ្យសោកស្តាយ! សត្វខ្លាឃ្មុំផេនដា ដែលមានអាយុចាស់ជាងគេបំផុត លើពិភពលោក បានងាប់ហើយ

ពិតជាគួរឲ្យសោកស្តាយ! សត្វខ្លាឃ្មុំផេនដា ដែលមានអាយុចាស់ជាងគេបំផុត លើពិភពលោក បានងាប់ហើយ

ពិតជាគួរឲ្យសោកស្តាយ! សត្វខ្លាឃ្មុំផេនដា ដែលមានអាយុចាស់ជាងគេបំផុត លើពិភពលោក បានងាប់ហើយ

ពិតជាគួរឲ្យសោកស្តាយ! សត្វខ្លាឃ្មុំផេនដា ដែលមានអាយុចាស់ជាងគេបំផុត លើពិភពលោក បានងាប់ហើយ

ពិតជាគួរឲ្យសោកស្តាយ! សត្វខ្លាឃ្មុំផេនដា ដែលមានអាយុចាស់ជាងគេបំផុត លើពិភពលោក បានងាប់ហើយ