Pique បង្ហើប​ថា​ខ្លួន​ទាក់​ទង​ជាមួយ​ Skakira ដំបូង​ដោយ​ប្រើ​សំណួរ​​ទាក់​ទង​នឹង​អាកាស​ធាតុ​

ប្រិយមិត្តប្រហែលជាបានដឹងហើយថាគូស្នេហ៍របស់កីឡាករ Gerrard Pique ដែលជាខ្សែការពារឆ្នើមរបស់ក្លឹប Barcelona គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបគឺ Shakira ហើយគិតមកដល់ពេលនេះគូស្នេហ៍មួយគូនេះមានកូនជាមួយគ្នាចំនួន២នាក់មកហើយ ។

Pique បង្ហើប​ថា​ខ្លួន​ទាក់​ទង​ជាមួយ​ Skakira ដំបូង​ដោយ​ប្រើ​សំណួរ​​ទាក់​ទង​នឹង​អាកាស​ធាតុ​

តែយ៉ាងណាថ្មីៗនេះមានសារព័ត៌មានមួយនៅក្នុងប្រទេសអេស្ប៉ាញបានធ្វើការសាកសួរទៅដល់កីឡាករ Pique ទាក់ទងនឹងប្រវត្តិនៃការចាប់ផ្ដើមទំនាក់ទំនងរវាងគេនឹង Shakira ។ ឆ្លើយតបនឹងការសាកសួរនោះ Pique បាននិយាយថា « ខ្ញុំបានជួបនាងដំបូងក្នុងទីក្រុង Madrid ពួកយើងបានជួបគ្នាក្នុងការថត MV នៃចម្រៀង Waka Waka សម្រាប់ World Cup ២០១០ ហើយពេលនោះពួកយើងបាននិយាយគ្នាតិចតួចតែមិនទាន់បានចាប់ផ្ដើមអ្វីនោះទេ »។

Pique បង្ហើប​ថា​ខ្លួន​ទាក់​ទង​ជាមួយ​ Skakira ដំបូង​ដោយ​ប្រើ​សំណួរ​​ទាក់​ទង​នឹង​អាកាស​ធាតុ​

Pique បន្តថា « ក្រោយមកនៅអំឡុង World Cup ខ្ញុំបានដឹងថានាងបានទៅដល់អាហ្វ្រិកខាងត្បូងមុនខ្ញុំដោយសារនាងជាអ្នកច្រៀងបើកឆាកក្នុងកម្មវិធីនោះ ដូចនេះខ្ញុំក៏បានធ្វើការផ្ញើរសារទៅកាន់នាងដើម្បីសួរពីស្ថានភាពអាកាសធាតុនៅទីនោះ ហើយនាងបានឆ្លើយតបយ៉ាងសាមញ្ញមកវិញថាឲ្យខ្ញុំយកអាវក្រៅទៅផងហើយនាងបានរៀបរាប់ខ្លះអំពីស្ថានភាពអាកាសធាតុនៅទីនោះឲ្យខ្ញុំបានដឹង ទោះបីវាជាសំណួរបែបសាមញ្ញដ៏ធម្មតាតែវាក៏ជាចាប់ផ្ដើមនៃការទំនាក់ទំនងរបស់ពួកយើងផងដែរ » ។

  • Pique បង្ហើប​ថា​ខ្លួន​ទាក់​ទង​ជាមួយ​ Skakira ដំបូង​ដោយ​ប្រើ​សំណួរ​​ទាក់​ទង​នឹង​អាកាស​ធាតុ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កីឡា
Tags: