កុំបារម្ភ​! អាការ​ចាញ់​កូន​អាច​កាត់​បន្ថយ​អត្រា​រលូត​ដល់ ៧៥ ភាគរយ​

កុំបារម្ភ​! អាការ​ចាញ់​កូន​អាច​កាត់​បន្ថយ​អត្រា​រលូត​ដល់ ៧៥ ភាគរយ​

ក្រុងម៉ៃអាមី: ស្ដ្រីមានផ្ទៃពោះដែលកើតអាការចាញ់កូនមិនសូវប្រឈមនឹងគ្រោះថ្នាក់រលូតកូនជាងអ្នកដែលគ្មានអាការចាញ់។ នេះបើយោងតាមការសិក្សាបែបវិទ្យាសាស្ត្រថ្មីមួយ។ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា ដំណើរចង់ក្អួតចង្អោរមានទំនាក់ទំនងជាមួយការកាត់បន្ថយហានិភ័យនៃការរលូតកូនរហូតដល់ ៧៥ ភាគរយ។ ក្រុមអ្នកជំនាញ បានត្រួតពិនិត្យទិន្នន័យស្ដ្រីជិត ៨០០ នាក់ដែលធ្លាប់រលូតកូនម្ដង ឬពីរដង។

ជាទូទៅ ស្ដ្រីមានផ្ទៃពោះជិតមួយភាគបីបានជួបបទពិសោធរលូតកូន ដែលភាគច្រើនតែងតែកើតឡើងនៅចន្លោះគភ៌ ៧ សប្ដាហ៍។ ស្ដ្រីក្នុងការសិក្សានេះមានអាយុមធ្យមជិត ២៩ ឆ្នាំ។ ក្នុងចំណោមស្ត្រីទាំងអស់ ស្ត្រីវ័យចាប់ពី ២៥ ឆ្នាំចុះក្រោមច្រើនមានអាការៈធីងធោង។នៅក្នុងព្រឹត្តិបត្រ JAMA Internal Medicine ក្រុមអ្នកស្រាវជ្រាវបាននិយាយថា៖ «ការសិក្សារបស់យើងបញ្ជាក់បន្ថែមពីលើការស្រាវជ្រាវអំពីដំណើរចង់ក្អួតចង្អោរ និងការក្អួតចង្អោរអាចជាសញ្ញាលើសពីការរក្សាគភ៌ក្នុងផ្ទៃ ថែមទាំងពាក់ព័ន្ធនឹងការកាត់បន្ថយនៃហានិភ័យលើបញ្ហារលូតកូនផងដែរ»។

ការក្អួតចង្អោរគឺជារោគសញ្ញាធម្មតា ទាំងនៅអំឡុងពេលសប្ដាហ៍ដំបូងនៃការពពោះ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អាការចាញ់កូន ធីងធោងក្អួតចង្អោរនេះមិនបានជះឥទ្ធិពលអវិជ្ជមានលើជីវិតរស់នៅឡើយ។ថ្វីដ្បិតតែអាការការក្អួតចង្អោរ និងធីងធោងបែបចាញ់កូនគឺជាសញ្ញាណល្អ អាចបង្ហាញពីការពពោះមិនមានបញ្ហាយ៉ាងណាក៏ដោយ ក៏កន្លងមកមិនទាន់មានការសិក្សាណាមានភ័ស្ដុតាងទូលំទូលាយគាំទ្រទស្សនៈនេះនៅឡើយទេ៕

ប្រភព ៖ postkhmer

Loading...

  • កុំបារម្ភ​! អាការ​ចាញ់​កូន​អាច​កាត់​បន្ថយ​អត្រា​រលូត​ដល់ ៧៥ ភាគរយ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:សុខភាព
Tags: