អ្នក​ជំនាញ​ព្រមាន​ឲ្យ​ឧស្សាហ៍​បោក​កម្រាល​ពូក ​បើ​ស្រ​ឡាញ់​សុខ​ភាព​

អ្នក​ជំនាញ​ព្រមាន​ឲ្យ​ឧស្សាហ៍​បោក​កម្រាល​ពូក ​បើ​ស្រ​ឡាញ់​សុខ​ភាព​

ក្រុងញូវយ៉ក: គ្មានអ្វីស្រស់ស្រាយជាងការទម្រេតខ្លួននៅកម្រាលពូកស្អាតភ្លឹងប្រកបដោយអនាម័យនោះទេ ប៉ុន្ដែមនុស្សជាច្រើនហាក់ដូចជាបានសារភាពថា ពួកគេមិនទម្លាប់ផ្លាស់ប្ដូរកម្រាលពូកញឹកញាប់តាមការណែនាំរបស់អ្នកជំនាញឡើយ។យ៉ាងណាមិញ អ្នកជំនាញសម្លៀកបំពាក់ បានលាតត្រដាងថា ដំណេកលើកម្រាលពូកកខ្វក់អាចជះឥទ្ធិពលអាក្រក់លើសពីភាពស្អុះស្អាប់ទាំងកាយ និងចិត្ដទៀត។ ពោលគឺភាពកង្វល់នៃកម្រាលពូកអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ អ្នកស្រី ម៉ារី ម៉ារឡូវ ឡេវេរ៉េត ជាអ្នកជំនាញថែទាំក្រណាត់ បាននិយាយថា ដំណេកលើគ្រែកខ្វក់អាចប៉ះពាល់ដល់សុខភាព។

ថ្លែងទៅកាន់ ATTN អ្នកស្រី បានឲ្យដឹងថា៖ «អំឡុងពេលដេក យើងនៅបន្ដបែកញើស ហើយប្រេង និងដីលើរាងកាយត្រូវបានបញ្ចេញជាហូរហែ។ ពេលនោះ យើងអាចបញ្ចេញទឹកមាត់ ទឹកនោម ទឹករំអិលចេញពីប្រដាប់ភេទ ឬក៏អាចមានលាមកជាប់នឹងកម្រាលពូកដែលយើងគេងផងដែរ»។

អ្នកស្រីបន្តថា៖ «ប្រសិនបើអ្នកគេងមានរបួស ហើយកម្រាលពូកគគ្រិចនោះ វាអាចធ្វើឲ្យរលាករឹតតែខ្លាំង និងចម្លងមេរោគផ្សិតលើស្បែក»។ការបោកគក់កម្រាលពូក និងស្រោមខ្នើយមិនញឹកញយ ដូចជាទុកឱកាសឲ្យទឹកកខ្វក់ផ្សេងៗជ្រាបចូលដិតដាមក្នុងខ្នើយ និងសាច់ពូក ហើយវានាំឲ្យមានការលំបាកបោកគក់ជាងធូលីដីទៅទៀត។

ដើម្បីបញ្ចៀសដំណេកខ្វះអនាម័យ អ្នកស្រី ម៉ារី បានណែនាំថា គួរតែបោកសម្អាត និងផ្លាស់ប្ដូរកម្រាលពូក ខ្នើយក្នុងមួយសប្ដាហ៍ម្ដងដើម្បីរក្សាភាពស្រស់ស្អាតក្នុងបន្ទប់ដេក និងសុខភាពល្អផងដែរ៕

ប្រភព ៖ postkhmer

Loading...

  • អ្នក​ជំនាញ​ព្រមាន​ឲ្យ​ឧស្សាហ៍​បោក​កម្រាល​ពូក ​បើ​ស្រ​ឡាញ់​សុខ​ភាព​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:សុខភាព
Tags: