ផ្លែ​ស្វាយ​ផ្ទុក​បាក់​តេរី​ល្អ​ទប់​ទល់​ការ​ឡើង​ទម្ងន់ និ​ងជំងឺ​ទឹក​នោម​ផ្អែម​

ផ្លែ​ស្វាយ​ផ្ទុក​បាក់​តេរី​ល្អ​ទប់​ទល់​ការ​ឡើង​ទម្ងន់ និ​ងជំងឺ​ទឹក​នោម​ផ្អែម​

ក្រុងអូក្លាហូម៉ា: ក្រុមអ្នកជំនាញផ្នែកអាហារ ធ្លាប់បានណែនាំយូរមកហើយថា ផ្លែទំពាំងបាយជូរ និងសូម្បីតែម្នាស់សុទ្ធតែអាចជួយសម្រកទម្ងន់។បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រ បានបន្ថែមផ្លែឈើមួយទៀតដោយអះអាងថា ស្វាយក៏អាចជួយបញ្ឈប់ការឡើងគីឡូ និងទឹកនោមផ្អែមប្រភេទទី ២។

ការសិក្សារកឃើញថា ការញ៉ាំផ្លែឈើអាចការពារការបាត់បង់បាក់តេរីមានប្រយោជន៍ អាចបង្កឡើងដោយអាហារសម្បូរខ្លាញ់។ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បាក់តេរីនៅក្នុងពោះវៀនអាចមានតួនាទីបង្កឲ្យធាត់ និងបញ្ហាប្រឈមកើតឡើងពីការឡើងទម្ងន់នេះ ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាដើម។

ការសិក្សានៅសាកលវិទ្យាល័យរដ្ឋអូក្លាហូម៉ា កណ្ដុរ ៦០ ក្បាលត្រូវបានធ្វើពិសោធន៍។ ការស្រាវជ្រាវ ដែលចុះផ្សាយក្នុងប្រតិបត្ដិជីវជាតិអាហារ ត្រូវបានធ្វើឡើងដោយ National Mango Board ដែលលើកស្ទួយពីការទទួលទានផ្លែឈើនៅសហរដ្ឋអាមេរិក។ផ្លែស្វាយ ដែលមានប្រភពមកពីអាស៊ីខាងត្បូង ផ្ទុកសមាសធាតុប្រឆាំងការរលាកជាមួយនឹងសារធាតុសរសៃជំនួយដល់ការរំលាយអាហារ។ ទឹកផ្លែស្វាយមួយពែងបង្កើនប្រព័ន្ធប្រឆាំងអុកស៊ីដកម្ម ព្រមទាំងវីតាមីន និងរ៉ែ ២០ ប្រភេទ។

ប៉ុន្ដែប្រសិទ្ធភាពផ្លែស្វាយលើបាក់តេរីមីក្រូបៃអូទិកមិនធ្លាប់ត្រូវបានស៊ើបអង្កេតកន្លងមកទេ។ ការស្រាវជ្រាវបន្ថែមត្រូវបន្ដធ្វើដើម្បីផ្ទៀងផ្ទាត់ថា មនុស្សទទួលគុណប្រយោជន៍ពីការញ៉ាំផ្លែស្វាយដូចការពិសោធលើសត្វដែរ៕

ប្រភព ៖ postkhmer

Loading...

  • ផ្លែ​ស្វាយ​ផ្ទុក​បាក់​តេរី​ល្អ​ទប់​ទល់​ការ​ឡើង​ទម្ងន់ និ​ងជំងឺ​ទឹក​នោម​ផ្អែម​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:សុខភាព
Tags: