ថៃ​មាន​ជម្រើស​ពីរ​ក្នុង​ការ​ប្រកួត​ជម្រុះ​World Cup2018 ជាមួយ​អូស្រ្តាលី

បន្ទាប់ពីស្ដេចថៃចូលទីវង្គត់កាលពីថ្ងៃពីប៉ុន្មានថ្ងៃមុន សហព័ន្ធបាល់ទាត់ថៃ (FAT) បានប្រកាសថា រាល់សកម្មភាពបាល់ទាត់គ្រប់ទាំងអស់ត្រូវផ្អាក និងបញ្ចប់មុនកំណត់ ប៉ុន្តែសម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 ក្រុមដំរីចម្បាំងមួយនេះ ត្រូវមានជម្រើសពីរក្នុងការទទួលក្រុមជម្រើសជាតិអូស្រ្តាលី ដែលពួកគេត្រូវជួបគ្នានៅខែក្រោយនេះហើយ។

សហព័ន្ធបាល់ទាត់ថៃ (FAT) បានប្រកាសថាជំនួបប្រកួត ដែលជម្រើសជាតិថៃត្រូវទទួលភ្ញៀវជើងខ្លាំងក្រុមកង់ហ្គូរូអូស្រ្តាលី នៅថ្ងៃទី០៥ខែ វិច្ឆិកាក្នុងកីឡដ្ឋាន Rajamangala Stadium ក្នុងក្រុងបាំងកក ដែលកាលបរិច្ឆេទនេះ ត្រូវតាមការកំណត់ពី FIFA ប៉ុន្តែដោយសារស្ថានភាពប្រែប្រួលនៃការសោយទីវង្គត់របស់ស្ដេចថៃ King Bhumibol Adulyadej ការប្រកួតត្រូវប្តូរយកជម្រើសពីរយ៉ាង។

ថៃ​មាន​ជម្រើស​ពីរ​ក្នុង​ការ​ប្រកួត​ជម្រុះ​World Cup2018 ជាមួយ​អូស្រ្តាលី

ជម្រើសទីមួយ ការប្រកួតជម្រុះ World Cup 2018 ដែលថៃត្រូវធ្វើម្ចាស់ផ្ទះ និងប្រកួតក្នុងទឹកដីថៃដដែល តែត្រូវប្រកួតដោយបិទទ្វាគ្មានអ្នកទស្សនា ខណៈមួយទៀតត្រូវទៅប្រកួតនៅប្រទេសផ្សេងវិញ។ តាមប្រភព TODAY បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ថៃបានទាក់ទងសមាគមន៍បាល់ទាត់សិង្ហបុរី (FAS) ដើម្បីសុំទីលានកីឡដ្ឋានជាតិសិង្ហបុរីប្រកួត ។

ក្រៅពីសិង្ហបុរី FAT ក៏បានសម្លឹងមើលកីឡដ្ឋាន Thuwunna Stadium ក្នុងទីក្រុងយ៉ាំងហ្គូន របស់មីយ៉ាន់ម៉ាជាជម្រើសមួយទៀត បើសុំសិង្ហបុរីមិនបាន។ ប៉ុន្តែអ្វីដែល FAT ចង់បានបំផុតនោះគឺគុណភាពនៃកីឡដ្ឋានជាតិសិង្ហបុរី។

លោក Chin Sau Ho ប្រធានសហព័ន្ធបាល់ទាត់សិង្ហបុរី បានយល់ព្រមឲ្យកីឡដ្ឋានជាតិរបស់ខ្លួនទៅឲ្យថៃធ្វើការប្រកួត និងថែមទាំងបាននិយាយថា៖” ពួកយើងសម្ដែងការគោរព និងមានមោទនភាពហើយក៏រីករាយឲ្យក្រុមជម្រើសជាតិថៃលេងក្នុងកីឡដ្ឋានជាតិរបស់ខ្លួនដែរ។

តាមពិតទៅថៃនឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិអ៊ីរ៉ង់ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ខណៈការប្រកួតក្នុងលីក ខាប់ ទាំងអស់បញ្ចប់មុនកាលកំណត់។ អូន សៅណាត
ថៃ​មាន​ជម្រើស​ពីរ​ក្នុង​ការ​ប្រកួត​ជម្រុះ​World Cup2018 ជាមួយ​អូស្រ្តាលី

ថៃ​មាន​ជម្រើស​ពីរ​ក្នុង​ការ​ប្រកួត​ជម្រុះ​World Cup2018 ជាមួយ​អូស្រ្តាលី

ថៃ​មាន​ជម្រើស​ពីរ​ក្នុង​ការ​ប្រកួត​ជម្រុះ​World Cup2018 ជាមួយ​អូស្រ្តាលី

ប្រភព៖ ESPNFCASIA, kqube

Loading...

  • ថៃ​មាន​ជម្រើស​ពីរ​ក្នុង​ការ​ប្រកួត​ជម្រុះ​World Cup2018 ជាមួយ​អូស្រ្តាលី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: