សពបុរសដែលគេសម្លាប់ទម្លាក់ទឹកស្អុយនៅខណ្ឌពោធិ៍សែនជ័យនោះស្គាល់អត្តសញ្ញាណហើយ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានឃាតកវាយសម្លាប់ រួចចងដៃ ជើង និងចងដុំថ្ម ទម្លាក់ចូល ទៅក្នុងទឹកប្រឡាយ ហើយត្រូវបានពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ អណ្តែតក្នុងប្រឡាយទឹក ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។សមត្ថកិច្ចឲ្យដឹងថា សាកសពត្រូវបានស្គាល់ឈ្មោះ កៅ ផា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល ស្វាយរៀងកំពង់ចាម-ភ្នំពេញ រស់នៅភូមិត្រពាំងរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។

សពបុរសដែលគេសម្លាប់ទម្លាក់ទឹកស្អុយនៅខណ្ឌពោធិ៍សែនជ័យនោះស្គាល់អត្តសញ្ញាណហើយ

សមត្ថកិច្ចជំនាញបានឲ្យដឹងថា សពខាងលើត្រូវបានជនដៃដល់វាយសម្លាប់ ចងទម្លាក់ទឹក ហើយរកអត្តសញ្ញាណមិនទាន់ឃើញ សមត្ថកិច្ចក៏ដឹកយកទៅដំកល់ទុក និងបូជានៅវត្តអង្គតាម៉ិញ ដោយសារស្ថានភាពសាកសពហើមស្អុយទៅហើយ ។រហូតមកដល់ល្ងាចថ្ងៃទី១៥ ខែតុលា ត្រូវបានសាច់ញាតិក្រុមគ្រួសារសព មកសាកសួរនៅប៉ុស្តិ៍ចោមចៅ ស្គាល់ខោអាវ ខ្សែក្រវ៉ាត់សម្ភារៈជាប់ខ្លួនច្បាស់ ថា ត្រូវជាប្តី ឪពុកហើយ ទើបសមត្ថកិច្ច សាកសួរក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញា ។

សពបុរសដែលគេសម្លាប់ទម្លាក់ទឹកស្អុយនៅខណ្ឌពោធិ៍សែនជ័យនោះស្គាល់អត្តសញ្ញាណហើយ

សាកសពមានប្រពន្ធចំនួន២នាក់ ទី១ ឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ។ ទី២ ឈ្មោះ ចាប សាម៉េត អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិចុងព្រែក ឃុំកំពង់ព្រែក ស្រុករមាសហែក មានស្រុកកំណើត ភូមិតាហង់ ឃុំ អណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានសម្ភារៈមកជាមួយ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AB-៤៧២៨ និងមានពាក់ចិញ្ចៀនមាសមួយវង់ទម្ងន់៥ជី ។

សពបុរសដែលគេសម្លាប់ទម្លាក់ទឹកស្អុយនៅខណ្ឌពោធិ៍សែនជ័យនោះស្គាល់អត្តសញ្ញាណហើយ

ប្រភពបន្តទៀតថា មុនកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ត្រូវបានឈ្មោះ សូរ ផា ហៅអ៊ូក អាយុ ៣០ឆ្នាំមុខរបរបើកបររថយន្តឈ្នួល មានទីលំនៅក្បែរខាងគ្នា ជួលរថយន្តជិះទៅខាងខេត្តសៀមរាប ក្នុងតម្លៃ២៥០ដុល្លារ (ទៅមក ) ហើយក៏ចេញដំណើរពីផ្ទះ ។នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ហើយប្រពន្ធដើមទំនាក់ទំនងតាមទូរស័ព្ធលើកចុងក្រោយម៉ោង១២និង ១៥នាទី ថ្ងៃទី១១ រហូតដល់ល្ងាចថ្ងៃដដែល ទូរស័ព្ទក៏ចុចលែងចូល សង្ស័យប្តីមានបញ្ហាដែរ។ តែទូរស័ព្ទចុចមិនចូលរហូត ដល់ រសៀលថ្ងៃទី១៤ ខែតុលា បន្ទាប់ពីប្រព័ន្ធព័ត៌មានផ្សព្វផ្សាយ ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចខាងលើឃើញខោអាវសង្ស័យ ក៏ក្រុមគ្រួសារនាំគ្នាមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅខណ្ឌពោធិ៍សែន ជ័យ ពិនិត្យខោអាវ ខ្សែក្រវាត់ ស្គាល់ច្បាស់ ជាក់ជា ប្តី ពិតប្រាកដមែន ។

ក្រោយពីស្គាល់អត្តសញ្ញាណសាកសពខាងលើ សមត្ថកិច្ចកំពុងសាកសួរក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីស្រាវជ្រាវបន្ត ៕

ប្រភព ៖ nokorwatnews

Loading...

  • សពបុរសដែលគេសម្លាប់ទម្លាក់ទឹកស្អុយនៅខណ្ឌពោធិ៍សែនជ័យនោះស្គាល់អត្តសញ្ញាណហើយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: