ជប៉ុន គ្រោងប្រើលុយ ១ពាន់លានដុល្លារ បង្កើនល្បឿនអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល ដើម្បីទប់ទល់នឹងការបង្កហេតុ របស់កូរ៉េខាងជើង

ជប៉ុន គ្រោងប្រើលុយ ១ពាន់លានដុល្លារ បង្កើនល្បឿនអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល ដើម្បីទប់ទល់នឹងការបង្កហេតុ របស់កូរ៉េខាងជើង

(ជប៉ុន)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន នឹងបន្ថែមថវិកាប្រមាណ ១ពាន់លានដុល្លារ ដែលបានគ្រោងទុកសម្រាប់បង្កើន សមត្ថភាពប្រព័ន្ធការពារមីស៊ីលផ្លោង នៅក្រោយការធ្វើតេស្តមីស៊ីលជាច្រើនលើកច្រើនសារ ដ៏មានអនុភាពរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែល និងសុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងទៀតថា ការចំណាយនេះ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងកញ្ចប់ថវិកា ដែលត្រូវបានស្នើសុំដោយរដ្ឋាភិបាល កាលពីខែមេសា រួមបញ្ចូលទាំងលុយសម្រាប់តម្លើងប្រព័ន្ធការពារមីស៊ីលថ្មីមួយ នៅក្នុងចំណោមប្រព័ន្ធ THAAD និង ប្រព័ន្ធ Aegis Ashore។ លើសពីនេះទៀត វាក៏រាប់បញ្ចូលទាំងលុយសម្រាប់បង្កើន រយៈចម្ងាយ និងភាពជាក់លាក់ របស់ប្រព័ន្ធ PAC-3 ដែលមានស្រាប់ផងដែរ។

យ៉ាងណាមិញ ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ឬមួយក៏ Aegis Ashore អាចនៅតែត្រូវការចំណាយពេលរាប់ឆ្នាំដើម្បីសម្រេចបាន ចំណែកឯការបង្កើនការចំណាយ ទៅលើប្រព័ន្ធ Patriot ក៏ទំនងជាមិនអាចបន្ថែមសមត្ថភាពទៅលើពួកវា បានលឿនជាងមុន ប៉ុន្មាននោះដែរ ដោយសារតែក្រុមហ៊ុនដែលពាក់ព័ន្ធ ក្នុងការពន្លឿនដំណើរការនេះ មានកាលវិភាគមមាញឹកពេក។

គួរបញ្ជាក់ថា បច្ចេកវិទ្យាមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានវិវត្តន៍ទៅមុខលឿនជាងការរំពឹងទុក ដែលធ្វើឲ្យប្រទេសជប៉ុនស្ថិតនៅក្នុងការគំរាមកំហែងខ្ពស់ជាងមុខ៕

ប្រភព ៖ freshnewsasia

Loading...

  • ជប៉ុន គ្រោងប្រើលុយ ១ពាន់លានដុល្លារ បង្កើនល្បឿនអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីល ដើម្បីទប់ទល់នឹងការបង្កហេតុ របស់កូរ៉េខាងជើង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: