បុរស​ម្នាក់​ស្លុត​ចិត្ត ខណៈ​ដឹង​ថា គ្រូ​ពេទ្យ​​វះ​កាត់​ប្តូរ​ក្រលៀន​របស់​ខ្លួន ច្រ​ឡំ​ឈ្មោះ​អ្នក​ជំ​ងឺ

បុរស​ម្នាក់​ស្លុត​ចិត្ត ខណៈ​ដឹង​ថា គ្រូ​ពេទ្យ​​វះ​កាត់​ប្តូរ​ក្រលៀន​របស់​ខ្លួន ច្រ​ឡំ​ឈ្មោះ​អ្នក​ជំ​ងឺ

(អាមេរិក)៖ អ្នកជំងឺម្នាក់ នៅឯមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Massachusetts មានការតក់ស្លុតជាខ្លាំង នៅពេលដែលដឹងថា ក្រលៀនរបស់គាត់ ត្រូវបានក្រុមគ្រូពេទ្យផ្លាស់ចេញ ដោយកំហុស ព្រោះតែច្រឡំឈ្មោះអ្នកជំងឺ។

ហេតុការណ៍នេះ កើតឡើងនៅមន្ទីរពេទ្យ St. Vincent ស្ថិតនៅតំបន់ Worceste ដែលតាមការស៊ើបអង្កេត ឲ្យដឹងថា ការវះកាត់របស់គ្រូពេទ្យ បានធ្វើឡើងដោយមានការច្រឡំឈ្មោះ អ្នកជំងឺ គឺបុរសដែលត្រូវពេទ្យប្តូរក្រលៀន មិនមែនជាអ្នកជំងឺ ត្រូវវះកាត់ប្តូរក្រលៀនទេ ដែលនេះ គឺជាកំហុសរបស់គ្រូពេទ្យ វះកាត់យ៉ាងធ្ងន់ធ្ងរ ព្រោះមិនបានពិនិត្យមើល ថ្ងៃខែឆ្នាំកំណើត អ្នកជំងឺឲ្យច្បាស់ មុននឹងវះកាត់គ្រាន់តែមើលតែ ឈ្មោះប៉ុណ្ណោះ។

ក្រុមគ្រូពេទ្យ ដែលវះកាត់ក្រលៀនខុស អ្នកជំងឺនេះ ត្រូវបានខាងក្រសួងសុខាភិបាល នៃរដ្ឋ Massachusetts ហៅធ្វើការព្រមាន តែគេមិនដឹងថា តើនរណានឹងត្រូវបណ្តេញចេញ ឬយ៉ាងណានោះទេ ចំពោះករណីធ្វេសប្រហែស ដ៏ធ្ងន់ធ្ងរបែបនេះ៕

ប្រភព ៖ khmertalking

Loading...

  • បុរស​ម្នាក់​ស្លុត​ចិត្ត ខណៈ​ដឹង​ថា គ្រូ​ពេទ្យ​​វះ​កាត់​ប្តូរ​ក្រលៀន​របស់​ខ្លួន ច្រ​ឡំ​ឈ្មោះ​អ្នក​ជំ​ងឺ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: