ចេញពី​ក្លឹប​កម្សាន្ត ត្រូវគេ​ជិះ​ម៉ូតូ​ដេញ​កាប់​ភ័យ​ពេក​ជិះ​បុក​ដើម​អំពិល​របួសធ្ងន់​

ភ្នំពេញ៖ យុវជន២នាក់ ជិះម៉ូតូគេចពីការតាមដេញកាប់របស់ក្រុមក្មេងម្ខាងទៀតបានប៉ះដៃចង្កូតនិងដើមអំពិលហើយដួលបោកបង្គោលភ្លើង រងរបួសធ្ងន់ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិមុខសាលាឧទ្ធរ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ka-17-10-2016-03

សាក្សី ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២ក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមសង់ឆ្នាំ២០១០ឡើងសេរីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AU-0323 និងមួយគ្រឿងទៀតម៉ាកស៊ុយហ្សុយគីស្មាស់ មិនចាំស្លាកលេខ ជិះដេញកាប់គ្នាតាមបណ្តោយផ្លវព្រះស៊ីសុវត្ថិ ក្នុង ទឹសដៅពីជើងទៅត្បូ ។ ពេលជិះដេញគ្នាមកដល់កន្លែងកើតហេតុ យុវជន២នាក់ដែលជិះម៉ូតូឌ្រីមសង់បាន ប៉ះដៃ ចង្កូតនឹងដើមអំពិលទឹក បណ្តាលឲ្យដួលបោកទាំង២នាក់របួសធ្ងន់ អ្នកឌុបរបួសបាក់ភ្លៅខាងឆ្វេង និងអ្នកជិះពី ក្រោយសន្លប់ ចំណែកមួយក្រុមទៀតដែលជិះដេញពីក្រោយបានគេចខ្លួនបាត់ស្រមោល ។

ka-17-10-2016-04

ជនរងគ្រោះបាននិយាយឲ្យដឹងថា មុនពេលកើតហេតុរូបគេទាំង២នាក់ទើបចេញមកពីក្លឹបកម្សាន្ត ហើយជិះ ម៉ូតូឌុបគ្នាបំណងទៅផ្ទះ ។ ពេលជិះមកដល់មុខព្រះបរមរាជវាំង ក៏មានម៉ូតូមួយគ្រឿងទៀតជិះតាមពីក្រោយ ប្រដាប់ ដោយដាវសាម៉ូរ៉ៃហៅអោយរូបគេឈប់ ។ គ្រាន់តែឃើញគេមានដាវយុវជនរងគ្រោះបាន បន្ថែមល្បឿនបំណង ជិះគេច តែដោយសារពួកគេស្លន់ ទើបជិះម៉ូតូទៅប៉ះដើមអំពិលបណ្តាលឲ្យដួលរបួសធ្ងន់ទាំង២នាក់ទៅ៕