ជិះកង់​កង់​មួយ​លើ​បំពង់ផ្សែង​កម្ពស់​ជាង​២៥០​ម៉ែត្រ​ឃើញ​ហើយ​ស្រៀវ​សាច់​ (វីដេអូ)

លោក Flaviu Cernescu គឺជាបុរសជនជាតិរ៉ូម៉ានី ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក។ នៅក្នុងសកម្មភាពចុងក្រោយថ្មីៗរបស់លោក គឺ Flaviu បានជិះកង់ (កង់មួយ) នៅលើសំណង់អាគារបំពង់ផ្សែងកម្ពស់ជាង២៥០ម៉ែត្រ ដែលជាសំណង់ខ្ពស់ជាងគេមួយ នៅក្នុងទីក្រុង Targu Jiu ភាគនិរតីនៃប្រទេសរ៉ូម៉ានី។

វីដេអូបង្ហាញពីទស្សនីយភាពដ៏គួរឲ្យស្ញប់ស្ញែងនេះ ត្រូវបានផ្ដិតយកដោយលោក Nikolai Ismail ដែលជាមិត្តភ័ក្ដិរបស់ Flaviu ហើយនៅពេលនិយាយពីកម្លាំងចិត្ត និងការរៀបចំថតវីដេអូនេះ Flaviu បាននិយាយថា៖ “ខ្ញុំបានជិះកង់ កង់មួយ អស់រយៈពេល១២ឆ្នាំហើយ ហើយមកទល់ពេលនេះខ្ញុំកំពុងរៀនជិះវានៅលើច្រកផ្លូវតូចៗ និងកន្លែងខ្ពស់។

Loading...

សម្រាប់ការជិះកង់នៅលើបំពង់ផ្សែងធំៗទាំងនេះ វាតម្រូវឲ្យមានការស្ងប់អារម្មណ៍ និងផ្ដោតទៅលើការមើលផ្លូវខ្លាំងណាស់”។ តែយ៉ាងណាមិញសូមរម្លឹកផងដែរ សូមមិត្តអ្នកអានកុំសាកល្បងធ្វើវាដោយខ្លួនឯងឲ្យសោះ ហើយសូមទស្សនាវីដេអូបង្ហាញពីទស្សនីយភាពនេះជំនួសវិញ។

ជិះកង់​កង់​មួយ​លើ​បំពង់ផ្សែង​កម្ពស់​ជាង​២៥០​ម៉ែត្រ​ឃើញ​ហើយ​ស្រៀវ​សាច់​ (វីដេអូ)

ប្រភព៖ kqube