កាល់ស្យូម​ផ្ដល់​ផល​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ​និង​កូន​ក្នុង​ផ្ទៃ

ពេល​អ្នក​មាន​ផ្ទៃ​ពោះ អ្នក​មិន​គ្រាន់តែ​ទទួល​ទាន​សម្រាប់​ពីរ​នាក់​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវការ បន្ថែម​ជីវជាតិ​ចម្រុះ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក។ កត្តា​នេះ​ដោយ​សារ​តែ​អ្នក​ត្រូវ​ការ​បរិមាណ​ សារធាតុ​ចិញ្ចឹម​ដ៏​ចាំបាច់​មួយ​ដើម្បី​ធានា​ថា ​ទារក​ក្នុង​ផ្ទៃ និង​អ្នក​មាន​សុខភាព​ល្អ​ទាំង​មុន​ពេល​ ក្នុង​ពេល​​ និង​ក្រោយ​ពេល​សម្រាល។
 
អាហារ​ផ្សេង​គ្នា​ផ្តល់​​សារជាតិ​ចិញ្ចឹម​ផ្សេង​គ្នា​ ហើយ​ការ​បន្ថែម​ប្រភេទ​អាហារ​បំប៉ន​ចម្រុះ​កាន់​តែ​ច្រើន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដូចជា​អាហារ​ដែល​សម្បូរ​កាបូ​អ៊ីដ្រាត ប្រូតេអ៊ីន ជាតិ​ខ្លាញ់​ និង​រ៉ែ​ខនិក​ផ្សេង​ទៀត ព្រម​ទាំង​វីតាមីន​ជាដើម អ្នក​ក៏​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​បាន​កាន់​តែ​ច្រើន​ផង​ដែរ។ ប្រការ​ជា​សញ្ញាណ​ល្អ​ធ្វើ​ឱ្យ​អ្នក​សម្រាល​បាន​បុត្រ​ដែល​មាន​សុខភាព​ និង​ការពារ​សុខុមាលភាព​របស់​អ្នក​ផង​ដែរ។
 
កាល់ស្យូម​ផ្ដល់​ផល​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ​និង​កូន​ក្នុង​ផ្ទៃ
 
កាល់ស្យូម​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដទៃ​ទៀត​ដែល​អ្នក​ត្រូវការ។ នេះ​គឺ​ជា​មធ្យោបាយ​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ធ្មេញ​និង​ឆ្អឹង​រឹង​មាំ។ កាល់ស្យូម​ជួយ​បង្កា​៖
 
ជំងឺ​ពុក​ឆ្អឹង៖ ឆ្អឹង​ចាប់ផ្ដើម​ចុះ​ទន់​ខ្សោយ​បណ្ដាល​មក​ពី​កំហាប់​ឆ្អឹង​ថយ​ចុះ។ កំហាប់​ឆ្អឹង​ថយ​ចុះ​ដោយសារ​កត្តា​ជាច្រើន​ ដូច​ជា​អាយុ ភេទ​ ប្រវត្តិ​គ្រួសារ ភាព​អសកម្ម​ផ្នែក​រាងកាយ និង​កត្តា​របប​អាហារ​ដូច​ជា​ការ​ទទួល​ទាន​របប​កាល់​ស្យូម​តិច​ជា​ដើម។
 
ជំងឺ​បម្រុង​ក្រឡា​ភ្លើង៖ ជា​ការ​បូក​បញ្ចូល​គ្នា​នូវ​អាការ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ចាល់​ជាតិ​ទឹក កម្រិត​ប្រូតេអ៊ីន​ខ្ពស់​នៅ​ក្នុង​ទឹក​នោម។ ប្រសិន​បើ​មិន​ព្យាបាល​ទេ វា​អាច​បណ្តាល​ឱ្យ​ទារក​នឹង​ម្តាយ​មាន​បញ្ហា​ធ្ងន់ធ្ងរ និង​ស្មុគ​ស្មាញ។
 
ជំងឺ​ឆ្អឹង​ស្ដើង​គឺ ឆ្អឹង​មាន​សភាព​ទន់​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​មេតាបូលីស​នៅ​ឆ្អឹង​ខូច​ខាត។​
 
ប្រជុំ​អាការ​រោគ​ មុន​ពេល​មក​រដូវ (PMS)៖ កាល់​ស្យូម​អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ PMS​ បាន 50​% បូក​រួម​ទាំង​អាការ​ឈឺ​ក្បាល មួម៉ៅ និង​ហើម​ពោះ។
 
កាល់​ស្យូម​ក៏​ជួយ​ឱ្យ​មាន​កំណក​ឈាម​ធម្មតា ​មុខងារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ និង​ធ្វើ​ឱ្យ​ចង្វាក់​បេះដូង​អ្នក​ប្រក្រតី។ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​រមួល​ក្រពើ និង​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​អំឡុង​ពេល​មាន​គភ៌​ផង​ដែរ។
 
ប្រភព​កាល់ស្យូម​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក
កាល​ណា​មនុស្ស​គិត​ដល់​កាល់ស្យូម ពួក​គេ​នឹក​ដល់​ផលិត​ផល​ទឹក​ដោះ​គោ។ ពួក​គេ​គិត​មិន​ខុស​នោះ​ទេ ព្រោះ​ទឹក​ដោះគោ​ ឈីស និង​ទឹក​ដោះគោ​ជូរ (យ៉ាអួ) ជា​ប្រភព​កាល់ស្យូម​ខ្ពស់។ ជា​ឧទាហរណ៍ ទឹក​ដោះ​គោ​មួយ​កែវ ផ្ទុក​ជាតិ​កាល់​ស្យូម 30​0 មីលី​ក្រាម​ ចំណែក​ទឹក​ដោះ​គោ​ជូរ​ (យ៉ាអួ) កន្លះ​ពែង ផ្ទុក 207 មីលី​ក្រាម។
​នេះ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ធានា​បំពេញ​តម្រូវការ​កាល់ស្យូម​របស់​អ្នក​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDA)​។
 
សូម​ចង​ចាំ​ថា មិន​មែន​កាល់ស្យូម​ទាំង​អស់​ដែល​មាន​ក្នុង​អាហារ​ សុទ្ធ​តែ​ត្រូវ​រាង​កាយ​ស្រូប​យក​នោះ​ទេ។ លោក​អ្នក​ស្រូប​យក​កាល់ស្យូម​ប្រហែល​30%​ពី​អាហារ​ ប៉ុន្តែ​កត្តា​នេះ​វា​អាស្រ័យ​លើ​ចំណុះ ​និង​ជីវ​សុពលភាព​របស់​កាល់ស្យូម​ក្នុង​ប្រភេទ​អាហារ​នីមួយៗ​ដែល​យើង​ទទួល​ទាន។ ​ឧទាហរណ៍ ​សារព័ត៌មាន​អាមេរិក​អំពី​ការ​ប៉ាន់​ប្រមាណ​លើ​ការ​ត្រួត​ពិនិត្យ​អាហារូបត្ថម្ភ​បាន​បង្ហាញ​ថា រាង​កាយ​លោក​អ្នក​ស្រូប​យក​ជាតិ​កាល់ស្យូម​ត្រឹម​តែ​ 42,5%​ ប៉ុណ្ណោះ​ពី​បរិមាណ​ទទួល​ទាន​ស្ពៃ​តឿ​ 85​ក្រាម ដែល​ផ្ទុក​កាល់​ស្យូម 79 មីលី​ក្រាម។
​ 
កត្តា​ដទៃ​ទៀត​ដែល​ប៉ះពាល់​ដល់​ការ​ស្រូប​យក​កាល់​ស្យូម​របស់​រាង​កាយ​មាន​ដូចជា​បរិមាណ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដែល​លោក​អ្នក​ទទួល​ទាន និង​វ័យ​របស់​លោក​អ្នក។
 
អង្គការ​សុខភាព​ពិភពលោក​ (WHO)​ និង​អង្គការ​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ណែនាំ​ឱ្យ​ការ​ទទួល​ទាន​កាល់ស្យូម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ 1.200 មីលី​ក្រាម​។ ទន្ទឹម​នេះ​ដែរ​ កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​ដែល​មាន​វ័យ​លើស​ពី​ 18ឆ្នាំ ឡើង​ទៅ គឺ​ស្មើ​នឹង​ 1.000 មីលី​ក្រាម​ ក្នុង​មួយ​ថ្ងៃ និង​1.300​មីលី​ក្រាម ប្រចាំ​ថ្ងៃ​សម្រាប់​ក្មេង​ស្រី​ជំទង់​រហូត​ដល់​អាយុ​18​ឆ្នាំ។
 
ប៉ុន្ដែ​នៅ​មាន​ទៀត យ៉ាង​ណានៅ​មាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ច្រើន​លើស​ពី​ផលិតផល​ទឹក​ដោះ​គោ​ទៅ​ទៀត។ ជា​ឧទាហរណ៍ តើ​អ្នក​ដឹង​ថា​អ្នក​អាច​ទទួល​បាន​ជាតិ​កាល់​ស្យូម​ពី​ទឹក​សណ្តែក​ និង​ទឹក​អាល់​ម៉ុន​ឬ​ទេ? អ្នក​ក៏​អាច​ទទួល​បាន​ជាតិ​កាល់ស្យូម​ពី​បន្លែ​បៃតង គ្រាប់​សណ្តែក និង​ត្រី។ ខាង​ក្រោម​នេះ​ជា​ជម្រើស​អាហារ​មួយ​ចំនួន​ក្រៅ​ពី​ទឹក​ដោះ​គោ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ខ្ពស់ និង បរិមាណ​សារធាតុ​ចិញ្ចឹម​ដែល​វា​ផ្ទុក។
 
កាល់ស្យូម​ផ្ដល់​ផល​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ​និង​កូន​ក្នុង​ផ្ទៃ

 

ប្រសិន​បើ​អាហារ​ទាំង​នេះ​មិន​គ្រប់គ្រាន់​ទេ ​អ្នក​អាច​ទទួលទាន​អាហារ​ជំនួយ​កាល់​ស្យូម​ខ្ពស់​ផ្សេង​ទៀត ដូចជា​ទឹក​ក្រូច នំប៉័ង​ គ្រាប់​ធញ្ញជាតិ និង​អាហារ​សម្រន់ ឬ​កាល់ស្យូម​អំពូល។ អាហារ​ទាំងនេះ​ផ្ទុក​បរិមាណ​កាល់ស្យូម​​ល្អបំផុត។ ជាឧទាហរណ៍ ទឹកក្រូច​ស្រស់ កន្លះ​ពែង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ពី​133 មីលី​ក្រាម ទៅ 250 មីលី​ក្រាម​។
 
គួរចៀសវាង​ ឬ​កាត់បន្ថយ
ខណៈ​ពេល​ដែល​អ្នក​ផ្តោត​សំខាន់​លើ​ការ​ទទួល​ជាតិ​កាល់​ស្យូម​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​រយៈ​របប​អាហារ​របស់​អ្នក អាហារ​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ជាតិ​កាល់ស្យូម​ផង​ដែរ។ ប្រភេទ​អាហារ​ទាំង​នេះ រួម​មាន​កាហ្វេ​អ៊ីន គ្រឿង​ស្រវឹង ភេសជ្ជៈ​ដប​ ឬ​កំប៉ុង និង​ជាតិ​ប្រៃ​ជា​ដើម។ វា​ក៏​អាច​បណ្ដាល​ឱ្យ​បាត់បង់​កំហាប់​ឆ្អឹង ឬ​ធ្វើ​ឱ្យ​រាង​កាយ​ពិបាក​ស្រូប​យក​ជាតិ​កាល់​ស្យូម​ផង​ដែរ ដូច្នេះ​យក​ល្អ​គួរ​តម ឬ​ជៀសវាង​ទទួល​ទាន​អាហារ​ទាំង​នេះ។
 
បន្ថែម​កាល់ស្យូម​ល្អ​ៗ​ឱ្យ​បាន​ច្រើន​
​ដោយ​សារ​តែ​ផលិត​ផល​ទឹក​ដោះ​គោ​មិន​មែន​ជា​របប​អាហារ​ចាំបាច់​របស់​ប្រជាជន​កម្ពុជា​ អ្នក​អាច​ជួប​បញ្ហា​ទទួល​យក​ជាតិ​កាល់ស្យូម​ពី​ការ​ទទួល​ទាន​ទឹក​ដោះ​គោ ឈីស និង​ទឹក​ដោះ​គោ​ជូរ (យ៉ា​អ៊ួ)​។ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​បន្ថែម​កាល់ស្យូម​បាន មិន​ថា​របប​អាហារ​ផលិត​ពី​ទឹក​ដោះ​គោ​ឬ​អត់ តាម​គន្លឹះ​ទាំង​នេះ៖
• បន្ថែម​ឈីស​ក្នុង​សេនវិច។  ញ៉ាំ​ឈីស​ម្ដង ទទួល​បាន​ជាតិ​កាល់ស្យូម​យ៉ាង​ច្រើន​ដូច​ជា​ញ៉ាំ​ទឹកដោះ​គោ​កន្លះ​ពែង។
• សូម​ព្យាយាម​ទទួល​ទាន​ម្សៅ​ធញ្ញជាតិ (oatmeal) ដោយ​បន្ថែម​វា​ក្នុង​នំ​ដុត និង​នំ​ពង​ទា។ ម្សៅ​ធញ្ញជាតិ​មួយ​ពែង​ផ្ទុក​កាល់ស្យូម​រហូត​ដល់​150​ មីលី​ក្រាម។
• ទទួល​ទាន​គ្រាប់​អាល់មុន​ជា​អាហារ​សម្រន់​។ អ្នក​ក៏​អាច​ថែម​ចំណិត​អាល់​ម៉ុន​លាយ​ក្នុង​ម្ហូប​ញ៉ាំ​ បន្លែ ឬ​គ្រាប់​ធញ្ញជាតិ​បាន​ផង​ដែរ។
• បន្ថែម​ម្សៅ​ទឹក​ដោះគោ​ស្ងួត​គ្មាន​ជាតិ​ធាត់​ទៅ​ក្នុង​ស៊ុប សម្ល​ និង​ទឹក​ជ្រលក់។ ឬ​ប្រើ​ទឹក​ដោះ​គោ​ជូរ​គ្មាន​ជាតិ​ខ្លាញ់ (យ៉ាអ៊ួ) ជំនួស​ប័រ ឬ​ក្រែម​ខាប់​ជូរ។
• សាកល្បង​ទទួល​ទាន​សណ្តែក​លីង​ជាមួយ​នំ​បុ័ង​អាំង។ សណ្តែក​លីង​មួយ​ពែង ផ្ទុក​កាល់​ស្យូម 154 មីលី​ក្រាម។
• ព្យាយាម​ទម្លាប់​ញ៉ាំ​ការ៉េម ប៉ុន្តែ​ក្នុង​កម្រិត​មធ្យម។ ការ៉េម​ Vanilla 100​ ក្រាម​មួយ​ចាន​ ផ្ដល់​ឱ្យ​អ្នក​នូវ​កាល់​ស្យូម 124 មីលី​ក្រាម​។
 
មិន​ទាន់​គ្រប់​គ្រាន់​?
ប្រសិន​បើ​អ្នក​ទទួល​កាល់ស្យូម​មិន​បាន​គ្រប់​គ្រាន់​ពី​របប​អាហារ​ទេ​ សូម​ព្យាយាម​ទទួល​ទាន​ជំនួយ​កាល់​ស្យូម​បន្ថែម។ ការ​ពិត អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ថា​ជំនួយ​ កាល់ស្យូម​អាច​បន្ថយ​ហានិភ័យ​ពី​ការ​វិវត្ត​ទៅ​រក​ជំងឺ​លើស​ឈាម​ អំឡុង​ពេល​មាន​ផ្ទៃពោះ។ ជំងឺ​ទាំង​នេះ​ទាក់​ទង​ទៅ​នឹង​អត្រា​មរណ​ភាព​មាតា និង​ហានិភ័យ​នៃ​ទារក​កើត​មិន​គ្រប់​ខែ។
 

 
ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ប្រើ​ថ្នាំ​ជំនួយ​កាល់ស្យូម ក្រោយ​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក​ និង​ពេល​ថ្ងៃ​ត្រង់ ព្រោះ​វា​ជួយ​ឱ្យ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​កាន់​តែ​ល្អ។ មិន​ថា​កាល់​ស្យូម​បាន​មក​ពី​អាហារ ឬ​ថ្នាំ​ជំនួយ​នោះ​ទេ វា​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ពេល​បំបៅ​ដោះ​កូន ព្រោះ​តម្រូវការ​ជាតិ​កាល់​ស្យូម​ស្ទើរ​តែ​ស្មើ​នឹង​ពីរ​ដង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។
 
ដោយ​សារ​តែ​មាន​បរិមាណ​កាល់ស្យូម 250 មីលី​ក្រាម ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ទឹកដោះ ការ​ទទួល​ទាន​បន្ថែម​គឺ​ចាំបាច់​បំផុត​ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​បាត់បង់​ជាតិ​រ៉ែ​ខនិក​សំខាន់​ពី​ឆ្អឹង​របស់​ម្តាយ។
 
អត្ថបទ៖ ពាណិជ្ជកម្ម