លិច​នាវា​មួយ​នៅ​ភូមា​ស្លាប់​14​នាក់​បាត់​ខ្លួន​ច្រើន​នាក់

ពួក​អ្នក​ជួយ​សង្គ្រោះ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ តុលា​ថា តុល្យការ​បណ្តោះអាសន្ន​នៃ​ការ​លិច​នាវា​មួយ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​នៅ​ភូមា​អ្នក​ស្លាប់​ឡើង​ដល់​១៤​នាក់ រួច​អ្នកដំណើរ​ច្រើន​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​ក្នុង​នោះ​មាន​និស្សិត​ច្រើន​នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ចូលរួម​បុណ្យ​ពុទ្ធសាសនា​មួយ​ហៅ​បុណ្យ  THADINGYUT ។

លោក SA WILLY FRIENT អ្នក​ទទួលខុសត្រូវ​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ថ្លែងប្រាប់ AFP ថា​សម្រាប់​ពេល​នេះ​យើង​រក​ឃើញ​សាកសព​មនុស្ស​១៤​នាក់ រួច​តុល្យការ​ពិតជា​មាន​ខ្ពស់​ជាង​នេះ​ច្រើន ។ និស្សិត​ច្រើន​នាក់​ជិះ​ក្នុង​នាវា​ដឹក​អ្នកដំណើរ​នោះ​ដឹក​លើស​ចំណុះ​ដែល​លិច​ក្នុង​ព្រែក CHINDWIN ហើយ​រត់​រវាង​ក្នុង ​HOMALIN និង​ក្រុង MONYWA ជិត​ក្រុង​ម៉ា​ន់​ដា​ឡៃ ជាទី​ក្រុង​ធំ​នា​ភាគ​កណ្តាល​ប្រទេស ។ លោក SA WILLY FRIENT បញ្ជាក់​ថា​ចំនួន​មនុស្ស​ជិះ​លើ​នាវា​នោះ​ពុំ​ដឹង​ឡើយ ព្រោះ​គ្មាន​ការ​ចុះ​បញ្ជី​​ច្បាស់លាស់​តែ​គេ​ប៉ាន់​ប្រមាណ​ថា មាន​ដល់​ទៅ​២៥០​នាក់ ខណៈ​នាវា​នោះ​អនុញ្ញាត​ឱ្យ​ដឹក​មនុស្ស​យ៉ាងច្រើន​បំផុត​១៥០​នាក់ ៕