អស្ចារ្យ! ច្បាប់ថ្មីនៅទីក្រុងប៉ារីស អនុញ្ញាតឲ្យដាំដើមរុក្ខជាតិ ពេញទីក្រុង កំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង

បារាំង៖ ជាញឹកញាប់ទីក្រុងប៉ារីស តែងជាប់ឈ្មោះក្នុងបញ្ជីជាទីក្រុងមួយ ដែលមានរូបសម្រស់ស្រស់ស្អាតជាងគេបង្អស់ ក្នុងចំណោមទីក្រុងជាច្រើនផ្សេងៗទៀត នៅលើពិភពលោក។ ខណៈបច្ចុប្បន្ន ទីក្រុងដែលពោរពេញទៅដោយ នូវសំណង់អគារជាច្រើន ប្រកបដោយក្បូរក្បាច់រចនាស្អាតៗ និងតំបន់ទេសចរណ៍គួរជាទីទាក់ទាញនេះ ក៏នឹងកំពុងតែ បន្ថែមនូវគុណភាពសម្រស់ទីក្រុងរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីទទួលបាន ប្រជាប្រិយភាពទាក់ទាញបន្ថែមទៀត ពីសំណាក់មហាជន និងភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន តាមរយៈការដាំដុះរុក្ខជាតិបៃតងផងដែរ។

បើតាមប្រភព យោងតាមរយៈការចេញផ្សាយមួយ ដោយគេហទំព័របរទេស Boredpanda បានឲ្យដឹងថា ថ្មីៗនេះបារាំងបានចេញច្បាប់ថ្មី  ដែលមិនត្រឹមតែអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួន អាចដាំដើមឈើ ឬកូនរុក្ខជាតិផ្សេងៗ នៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញ និងលើកទឹកចិត្តដល់ប្រជាជារបស់ខ្លួន ឲ្យអនុវត្តលើការងារមួយនេះ យ៉ាងខ្លាំងក្លាដើម្បីបង្កើនសម្រស់ក្នុងទីក្រុងថែមទៀតផង។

ប្រភពបន្តថា ប្រជាពលរដ្ឋនឹងទទួលបានការអនុញ្ញាត ក្នុងរយៈពេល៣ឆ្នាំ សម្រាប់ការដាំដុះរួមមាន បន្លែបង្ការផ្សេងៗ ផ្លែឈើគ្រប់ប្រភេទ ផ្កាគ្រប់ប្រភេទ និងរុក្ខជាតិជាច្រើនប្រភេទផ្សេងទៀត តាមតែចិត្តរបស់ពួកគេ​។ ប៉ុន្តែរុក្ខជាតិ ឬសួនច្បារ ដែលដាំឡើងមកនេះ ក៏ត្រូវតែចេះមានវិធីសាស្រ្តធ្វើយ៉ាងណា ដើម្បីរក្សាបាននូវទម្រង់រូបរាងស្អាតៗ ដើម្បីសម្រស់របស់ទីក្រុងផងដែរ។

លើសពីនេះទីក្រុងប៉ារីស ក៏មានគម្រោងរបស់ខ្លួនបន្ថែម នឹងធ្វើការរៀបចំដាំដុះរុក្ខជាតិគ្រាប់ នៅក្នុងផើងផ្កាជាច្រើនប្រភេទ និងបង្កើតនូវសួនច្បារថ្មីៗស្អាតៗជាច្រើនកន្លែង ដើម្បីលម្អក្នុងទីក្រុងរបស់ខ្លួនថែមទៀតផង។

គួរឲ្យដឹងដែរថា ការរៀបចំធ្វើបែបនេះឡើង គឺជាការផ្តួចផ្តើមគំនិតចេញពី អ្នកស្រី Anne Hidalgo ដែលជាចៅហ្វាយក្រុងប៉ារីស។ អ្នកស្រីមានផែនការបន្ត ធ្វើយ៉ាងណា ឲ្យដីដែលនៅទំនេរប្រមាណជា ១០០ហិចតាទៀតក្នុងទីក្រុង លេចចេញជារូបរាងនូវទីក្រុងបៃតង សម្រេចឲ្យបានក្នុងឆ្នាំ២០២០ នាពេលខាងមុខនេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត 

បើតាមប្រភពបានឲ្យដឹងថា សំណង់អគារកម្ពស់ ១២ជាន់ មួយកន្លែងក្នុងទី Chongqing កំពុងតែទទួលបានប្រជាប្រិយភាព យ៉ាងពេញទី​ ពីសំណាក់មហាជនជាច្រើន ក៏ដូចជាអ្នកនិយមលេងអីុនធឺណែត ដោយពួកគេបានធ្វើការបង្ហោះនិងចែកចាយរូបភាពនៃសំណង់អគារនោះ និងកោតសរសើរអំពីការរចនាឡើងបែបអេកូឡូស៊ី ដាំលម្អទៅដោយកូនរុក្ខជាតិតូចធំជាច្រើនប្រភេទ ជាហេតុផ្តល់មកនូវបរិស្ថានល្អ និងខ្យល់ដកដង្ហើមបរិសុទ្ធបានមួយកម្រិតផងដែរ។

ប្រភពបន្តថា សំណង់អគារមួយនេះដែរ ត្រូវបានគេហៅឈ្មោះថា “Chongqing House” ដែលបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ ដោយអ្នកឌីហ្សាញ បានធ្វើការរចនាជារាងយ៉រ ឬរានហាលនៅតួផ្នែកខាងក្រៅនៃអគារ ដែលមានដាំដេគ័រទៅដោយរុក្ខជាតិជាច្រើនប្រភេទ ជាង២០មុខ និងប្រភេទរុក្ខជាតិ ផ្ការីករាប់ពាន់ប្រភេទផងដែរ។ មិនតែប៉ុណ្ណោះបើក្រឡេកមើលពីចម្ងាយវិញ ហាក់បីដូចជា ការតុបតែងលម្អឡើង ជាមួយនឹងរុក្ខជាតិពណ៌បៃតងយ៉ាងដូច្នោះដែរ។ លើសពីនេះទៅទៀត ទីតាំងនៃអគារនេះដែរ គ្របដណ្តប់ជាមួយនឹងផ្ទៃដីប្រមាណជា ២០,០០០ម៉ែត្រការ៉េ។

បើតាមរយៈការបញ្ចេញមតិមួយចំនួន ក្នុងបណ្តាញសង្គមហ្វេសប៊ុកវិញ ម្នាក់ៗសរសើរមិនដាច់ពីមាត់ថា ពិតជាអគារបៃតង និងស្រស់ស្អាតបំផុត។ អ្នកបញ្ចេញមតិម្នាក់បានលើកឡើងថា «វាពិតជាអគារដ៏អស្ចារ្យមែន! ពួកយើងគួរណាស់តែធ្វើដូចនេះ ដើម្បីចូលរួមកាត់បន្ថយ នូវបម្រែបម្រួលអាកាសធាតុ» ។

ទន្ទឹមនឹងនោះផងដែរ ដោយសារតែការចូលរួមចំណែក ដល់ការអភិរក្ស និងថាមពល , សំណង់អគារមួយនេះ ក៏បានទទួលលិខិតបញ្ជាក់ថា ពិតជាអគារបៃតង និងស្រស់ស្អាត លំដាប់ថ្នាក់ជាតិផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត