Black Hawk ក្លាយជាម្ចាស់ជើងឯកពានខេមអេដ ប្រចាំឆ្នាំ២០១៦

ការប្រកួតហ្វុតសាលដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៦(CamEd Men’s Futsal Tournament 2016) ដែលបានធ្វើនៅទីលាន Central Park Sports Complex ក្នុងខណ្ឌទួលគោក អស់រយៈពេលជាង២ខែមកនោះ បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ហើយក្រុមមានប្រភពតែមួយគឺ Black Hawk(Newbie) និង Black Hawk(Oldie) បានក្លាយជាម្ចាស់ជើងឯក និងជើងឯករង ក្នុងព្រឹត្តិការណ៍នេះ ខណៈក្រុមម្ចាស់ជើងឯក២សម័យកាល The Crown បានត្រឹមចំណាត់ថ្នាក់លេខ៣។

mm1

នៅក្នុងការប្រកួត ផ្តាច់ព្រ័ត្រ កាលពីល្ងាចអាទិត្យ ម្សិលមិញ ក្រុមBlack Hawk(Newbie) បានយកឈ្នះលើក្រុម Black Hawk(Oldie) ក្នុងលទ្ធផល ៥-១ ដើម្បីក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតនេះ ហើយកីឡាករ ទួន សេរីវុទ្ធ របស់ក្រុម Black Hawk(Newbie) បានស៊ុតបាល់បញ្ចូលទីសរុប១៩គ្រាប់ ដើម្បីទទួលពាន១ដាច់ដោយឡែកទៀត ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ រីឯក្រុមលេខ២ Black Hawk(Oldies) ក៏ទទួលបានពាន Fair Play មួយទៀតផងដែរ។

mm2

ចំណែកក្រុមម្ចាស់ជើងឯក២សម័យកាល The Crown ដែលបានចាញ់ក្រុម Black Hawk(Oldie) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ បានយកឈ្នះក្រុម The Pirate ៣-០ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ខណៈក្រុមទាំង២នេះបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងការប្រកួតពេញម៉ោង មានរយៈពេល១ម៉ោងនោះ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុម The Crown ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងរដូវកាលឆ្នាំ២០១៦នេះ។

mm3

ទាក់ទងទៅនឹងការប្រកួតនេះ លោក Casey Barnett នាយកគ្រប់គ្រងវិទ្យាស្ថានខេមអេដ ដែលជាអ្នកបង្កើតឲ្យមានការប្រកួតនេះឡើង បានថ្លែង ក្នុងពិធីប្រគល់ពាន និងបំពាក់មេដាយថា៖«តាមរយៈការប្រកួតក្នុងរដូវកាលឆ្នាំ២០១៦នេះ បានបង្ហាញឲ្យឃើញថា គុណភាព និងជំនាញនៃការលេងរបស់កីឡាករមានការកើនឡើង ហេតុនេះខ្ញុំសង្ឃឹមថា យើងនឹងមានគុណភាព ក្នុងការចូលរួមការប្រកួតសាកលវិទ្យាល័យ ក្នុងឆ្នាំ២០១៧ ព្រោះកីឡាករឆ្នើម និងមានសក្តានុពលនៃការប្រកួតនេះ យើងនឹងជ្រើសរើស ទៅបង្ហាត់បន្ថែមត្រៀមការប្រកួតសាកលវិទ្យាល័យនេះ»។

mm4

ជាងនេះទៅទៀត អនុបណ្ឌិតមកពីសហរដ្ឋអាមេរិក លោក Casey បានបញ្ជាក់ថា៖«ការបង្កើតឲ្យមានការប្រកួតនេះឡើង គឺយើងមានគោលបំណងបង្រៀននិស្សិតទាំងអស់របស់យើង ដែលបានចូលរួមការប្រកួត ដើម្បីមានបទពិសោធ ក្នុងការចេះធ្វើការងារជាក្រុម ចេះដឹងនាំក្រុម និងមានគុណភាពផ្នែកកម្លាំង ដែលផលប្រយោជន៍អស់នេះ វានឹងជួយឲ្យពួកគេ ទទួលបានជោគជ័យ ក្នុងការចេញទៅប្របកការងារ នៅថ្ងៃអនាគត»៕

mm5

mm6

mm7

mm8

The post Black Hawk ក្លាយជាម្ចាស់ជើងឯកពានខេមអេដ ប្រចាំឆ្នាំ២០១៦ appeared first on CamboSport.