ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​មាន​បាតុភូត​ធម្មជាតិ​អស្ចារ្យ​បំផុត​ កើតឡើង​ប្រចាំ​សតវត្ស​ទី​២១

សូមទស្សនាវីដេអូ ៖ 

សម្រាប់ឆ្នាំ២០១៦នេះ វានឹងក្លាយជាឆ្នាំដែលពិសេសបំផុតប្រចាំសតវត្សទី២១ នោះគឺបាតុភូតធម្មជាតិព្រះចន្ទរីកធំ “Supermoon” (ព្រះចន្ទកៀកនឹងផែនដី) ដោយបាតុភូតដ៏កម្រនេះ នឹងកើតឡើង៣ដងក្នុងមួយឆ្នាំ២០១៦ តែអ្វីដែលពិសេសបំផុតគឺ នៅខែវិច្ឆិកាខាងមុខ ព្រោះនៅថ្ងៃនោះ វានឹងក្លាយជាបាតុភូតធម្មជាតិជាប្រវត្តិសាស្ត្រ សម្រាប់សតវត្សទី២១តែម្ដង នោះគឺ Extra-Supermoon  ។ថ្ងៃទី១៦ ខែតុលាដែលទើបតែកន្លងផុតទៅនេះ ជាថ្ងៃដ៏ពិសេសមួយ ដែលព្រះចន្ទរះពេញវង់ ហើយរំកិលចូលមកជិតផែនដីបំផុត បើធៀបនឹងចម្ងាយរវាងព្រះចន្ទនឹងផែនដីក្នុងថ្ងៃធម្មតា ។

ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​មាន​បាតុភូត​ធម្មជាតិ​អស្ចារ្យ​បំផុត​ កើតឡើង​ប្រចាំ​សតវត្ស​ទី​២១

ចម្ងាយរវាងព្រះចន្ទនឹងផែនដី ខុសគ្នាគឺអាស្រ័យថា តើព្រះចន្ទស្ថិតនៅត្រង់ណានៃគន្លងរាងអេលីប ដោយជ្រុងម្ខាងនៃរាងអេលីបត្រូវគេឲ្យឈ្មោះថា Perigee ដោយវាស្ថិតនៅជិតជាងជ្រុងម្ខាងទៀតដែលមានឈ្មោះថា Apogee ក្នុងចម្ងាយ៣ម៉ឺនមៃល៍ ត្រូវនឹង៤៨២៨០គីឡូម៉ែត្រ ។ពេលមួយដែលព្រះអាទិត្យ ផែនដី និងព្រះចន្ទស្ថិតនៅក្នុងជួរស្របគ្នា ដោយព្រះចន្ទនៅខាង Perigee នោះ វានឹងកើតមានបាតុភូត Perigee Moon ឬឈ្មោះម្យ៉ាងទៀតហៅថា Supermoon ។ បាតុភូតធម្មជាតិនេះ នឹងធ្វើឲ្យគេមើលឃើញព្រះចន្ទរីកធំជាងមុន១៤% និងភ្លឺជាងមុន៣០% ធៀបនឹងពេលដែលព្រះចន្ទរះពេញបូណ៌មីដូចគ្នា តែស្ថិតនៅជ្រុងម្ខាងទៀតនៃគន្លងអេលីប នោះគឺខាង Apogee
ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​មាន​បាតុភូត​ធម្មជាតិ​អស្ចារ្យ​បំផុត​ កើតឡើង​ប្រចាំ​សតវត្ស​ទី​២១
ជាញឹកញយ ពេលដែលមានបាតុភូត Supermoon ព្រះចន្ទនឹងរះនៅទាបជាសព្វមួយដង ដែលគេឲ្យឈ្មោះថា Low-hanging Moon ជាពេលដែលគេអាចផ្ដិតយករូបព្រះចន្ទ ជាមួយនឹងអគារខ្ពស់ និងល្បីៗ ប្រចាំទីក្រុង ឬប្រទេសនីមួយៗបានយ៉ាងស្អាតបំផុត ។បន្ទាប់ពីខែតុលានេះទៅ បាតុភូត Supermoon នឹងកើតមាន២លើកទៀត ក្នុងថ្ងៃទី១៤ ខែវិច្ឆិកា និងថ្ងៃទី១៤ខែធ្នូ ធ្វើឲ្យឆ្នាំ២០១៦ក្លាយជាឆ្នាំដ៏ពិសេស ដែលមានបាតុភូត Supermoon ដល់ទៅ៣លើកក្នុងមួយឆ្នាំ ។

ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​មាន​បាតុភូត​ធម្មជាតិ​អស្ចារ្យ​បំផុត​ កើតឡើង​ប្រចាំ​សតវត្ស​ទី​២១

តែក្នុងចំណោមបាតុភូត Supermoon ទាំង២លើកដែលនឹងកើតមាននៅខែបន្តបន្ទាប់ខាងមុខនេះ ថ្ងៃទី១៤ ខែវិច្ឆិកា នឹងក្លាយជាថ្ងៃដ៏ពិសេសបំផុតប្រចាំសតវត្សទី២១នេះ ពោលគឺព្រះចន្ទនឹងរះពេញវង់ នៅខាង Perigee បង្កើតបាតុភូត Extra-Supermoon  រយៈពេល២ម៉ោងពេញតែម្ដង ធ្វើឲ្យវាក្លាយជាព្រឹត្តិការណ៍មួយ ដែលមានព្រះចន្ទស្ថិតនៅកៀកនឹងផែនដីបំផុតប្រចាំសតវត្សទី២១ ៕ (RT)
ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​មាន​បាតុភូត​ធម្មជាតិ​អស្ចារ្យ​បំផុត​ កើតឡើង​ប្រចាំ​សតវត្ស​ទី​២១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​មាន​បាតុភូត​ធម្មជាតិ​អស្ចារ្យ​បំផុត​ កើតឡើង​ប្រចាំ​សតវត្ស​ទី​២១
សូមបញ្ជាក់ថា ការដែលខកខានមិនបានមើលបាតុភូត Extra-Supermoon ក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកអ្នកនឹងត្រូវរង់ចាំដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០៣៤ ទើបមានបាតុភូត Extra-Supermoon ដ៏កម្របំផុតមួយនេះទៀត ។
ប្រភព ៖ kqube

Loading...