ស្កុតឡែននឹងបោះឆ្នោតប្រជាមតិចាកចេញពីអង់គ្លេសនៅឆ្នាំ២០២០

ស្កុតឡែននឹងបោះឆ្នោតប្រជាមតិចាកចេញពីអង់គ្លេសនៅឆ្នាំ២០២០

ស្កុតឡែនអាចចាកចេញពីអង់គ្លេស ទៅជាប្រទេសឯករាជ្យ ដោយសារតែពលរដ្ឋនៅក្នុងតំបន់នោះ ចង់ក្លាយជាសមាជិកអឺរ៉ុបដូចកាលពីមុន ក្រោយពេលអង់គ្លេសបានសម្រេចចាក់ចេញពីអឺរ៉ុបទៅហើយនោះ ។លោកស្រី Nicola Sturgeon មេដឹកនាំស្កុតឡែនកាលពីថ្ងៃទី១៦ ខែតុលា បានប្រកាសថា តំបន់នេះ នឹងបោះឆ្នោត ប្រជាមតិជាលើកទីពីរនៅឆ្នាំ២០២០ ដើម្បីចាកចេញពីចក្រភពអង់គ្លេស ក្រោយពេលអង់គ្លេសចាកចេញពីអឺរ៉ុបនោះ ។

លោកស្រី Nicola Sturgeon បញ្ជាក់ទៀតថា ទស្សនរបស់ស្កុតឡែន គឺជាដៃគូដែលមានតម្លាភាពជាមួយអង្គគ្លេស និងអៀកឡង់ខាងជើង ប៉ុន្តែស្កុតឡែនចង់បន្តនៅក្នុងសហគមន៍អឺរ៉ុបដូចកាលពីមុន ។ចាប់តាំងពីពលរដ្ឋអង់គ្លេសបោះឆ្នោតចាកចេញពីអឺរ៉ុប នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមក រដ្ឋាភិបាលតំបន់ស្វ័យតស្កុតឡែន បានប្រកាសថា តំបន់នេះ នឹងបន្តរួមរស់ជាមួយអង់គ្លេស ។

កាលពីខែកញ្ញា ឆ្នាំ២០១៤ ស្កុតឡែនបានបោះឆ្នោតប្រជាមតិម្តងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ដោយសារតែពលរដ្ឋស្កុតឡែនរហូតដល់ទៅ៥៥ភាគរយ ចង់ឲ្យបន្តនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ៕

ប្រភព ៖ nokorwatnews

Loading...

  • ស្កុតឡែននឹងបោះឆ្នោតប្រជាមតិចាកចេញពីអង់គ្លេសនៅឆ្នាំ២០២០已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: